កុមារី​ម្នាក់​នេះ ប្រើ​កំណាត់​ឈើ​គូរ​រូប ផ្អើល​ពេញ​ហ្វេសប៊ុក

ការគូររូបយ៉ាងរវាស និងមានភាពប៉ិនប្រសព្វបំផុត ដែល (គូរដោយមិនបាច់ព្រៀង) នៅលើដី របស់​ក្មេងស្រី​ម្នាក់ បាន​ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម។ កុមារីរូបនេះ អាច​គូររូបបាន​ច្រើន​​ប្រភេទ ដែល​រូប​ទាំង​នោះ សុទ្ធ​តែ​មាន​ភាព​ទាក់ទាញ និងស្រស់ស្អាតទាំងអស់។

ទោះជាមិនមានជក់ ក្រណាត់ ឬពណ៍ផ្សេងៗ សម្រាប់ផាត់ ក៏រូបគំនូរគូរនៅលើដីទាំងអស់ របស់ក្មេង​ស្រីម្នាក់​នេះ មើលទៅគួរឲ្យមានភាពទាក់ទាញដែរ។ មានតែឈើដ៏តូចមួយ នៅនឹងដៃមួយប៉ុណ្ណោះ តែ​អាចគូសវាស រហ័សរហួន ដូចជាជាងគំនូរ មានបទពិសោធន៍ រាប់ឆ្នាំយ៉ាងអីចឹង។ ក្រុមអ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​បន្ត​ចែកចាយគំនូរជាច្រើន ដែលនាងតូចបានគូរ នៅលើដីដោយផ្ទាល់ដៃ ហើយបានធ្វើការ​កោតសរសើរ ពីស្នាដៃ​ដែលមិនគួរឲ្យជឿនេះ។

មិនអាចដឹងឲ្យច្បាស់ ថាតើកុមារី ត្រូវបានបង្វឹកផ្នែកសូន្យរូប តាំងពីកំណើត ឬយ៉ាងណានោះឡើយ ដោយ​សារ​តែកុមារីពហុជំនាញ ដែលគេមិនទាន់​ស្គាល់ ​អត្តសញ្ញាណរូបនេះ មិនអាចស្វែងរកសុំជួប ដើម្បីផ្ដល់កិច្ច​សម្ភាស​បាន។ ប៉ុន្តែបើមើលនៅក្នុងរូបថត និងវីដេអូ ដែលបង្ហោះនៅលើបណ្ដាញសង្គម តាំងពីចុងខែកញ្ញាកន្លងទៅ គេ​ឃើញ វិចិត្រកវ័យប្រមាណ០៧ឆ្នាំម្នាក់នេះ បានគូរគំនូរជាច្រើនប្រភេទ បង្ហាញភ្ញៀវទេសចរណ៍ ទាំងជាតិ និង​អន្តរជាតិ នៅតំបន់អង្គរខេត្តសៀមរាប ក្នុងនោះ មានរូបភាពស្រ្តីខ្មែរ មានរូបភាពបុរាណ, និងសម័យៗជាដើម។

អ្នកគាំទ្រគំនូរលើបណ្តាញសង្គម បានលើកសរសើថា កូនខ្មែរនៅខេត្តសៀមរាបរូបនេះ កំពុងបង្ហាញពីស្នាដៃ និង​វប្បធម៌នៃគំនូរបូរាណ នៅក្រុងអង្គរ។ ស្របពេល ដែលបច្ចុប្បន្នពុំសូវមានអ្នកចេះគូរ ពីកំណើតបែបនេះនោះ អ្នកគាំទ្រភាគច្រើន បានសូមណូមពរឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកស្ទួយដល់ស្នាដៃទាំងនេះ ដោយ​ផ្តល់ជាអាហារូករណ៍ សម្រាប់បំប៉នជំនាញ ដែលមានស្រាប់ សម្រាប់កុមារីខាងលើ ក៏ដូចជាកុមារ ដែលមាន​ទេព្យកោសល្យផ្សេងទៀត ដើម្បីឲ្យពួកគេ កាន់តែមានជំនាញច្បាស់ ទៅអនាគត៕


» រូបភាពជាវីដេអូ បង្ហាញពីទេពកោសល្យដ៏អសារ្យ របស់វិចិត្រករវ័យក្មេង៖

-----------


Loading...

អត្ថបទទាក់ទង


មតិ-យោបល់