M ហ៊ុន សែន ព្រមាន​ថៃ​កុំ​ឲ្យ​បិទ​ច្រក​ព្រំដែន រវាង​ប្រទេស​ទាំងពីរ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ អជ្ញាធរនាបណ្តាខេត្ត ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវអនុវត្តឲ្យបានល្អ នូវនយោបាយ រដ្ឋាភិបាលទាំងពីរ ដើម្បីពង្រឹង សហប្រតិបត្តិការ រវាងប្រទេសជិតខាងនឹងគ្នា។ លោកគូសបញ្ជាក់ថា ការនាំទំនិញ ចេញ - ចូល ឆ្លងដែនរវាង ប្រទេសទាំងពីរ គឺដើម្បីការចំណេញទាំងសង្ខាង។ ប៉ុន្តែលោកអះអាងថា បើសិនជាមាន ការបិទច្រកព្រំដែនវិញ គឺភាគីថៃទេ ដែលខាតបង់ច្រើនជាងកម្ពុជា ។ នៅក្នុងទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ថៃនាំទំនិញចូលមកកម្ពុជា មានរហូតដល់ប្រមាណ ២ ០០០ លានដុល្លារ ចំណែកការនាំចេញ របស់កម្ពុជា ទៅថៃវិញ មានទំហំទឹកប្រាក់ជាង ២០០ លានដុល្លាអាមេរិកប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រី កម្ពុជាបាន ព្រមានដល់អាជ្ញាធរថៃ កុំឲ្យបិទច្រកព្រំដែន ដែលប្រជាជន ទាំងពីរប្រទេស នាំទំនិញចេញចូល ឆ្លងដែននឹងគ្នា។ លោកបញ្ជាក់ថា បើមានការបិទច្រកព្រំដែននោះ ភាគីថៃជាអ្នកខាត​ច្រើន​ជាងកម្ពុជា។ ការប្រកាស់នេះបានធ្វើឡើង ក្នុងពិធីបើកសម្ពោធសមិទ្ធផលនានា ក្នុងខេត្តប៉ៃលិន នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ទី ៣ មករា ម្សិលមិញនេះ។


ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ រូបថត wikimedia.org។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ អជ្ញាធរនាបណ្តាខេត្ត ព្រំដែនកម្ពុជា-ថៃទាំងអស់ ត្រូវអនុវត្តឲ្យបានល្អ នូវ​នយោបាយ រដ្ឋាភិបាលទាំងពីរ ដើម្បីពង្រឹង សហប្រតិបត្តិការ រវាងប្រទេសជិតខាងនឹងគ្នា។ លោកគូសបញ្ជាក់ថា ការនាំ​ទំនិញ ចេញ - ចូល ឆ្លងដែនរវាង ប្រទេសទាំងពីរ គឺដើម្បីការចំណេញទាំងសង្ខាង។ ប៉ុន្តែលោកអះអាងថា បើសិនជាមាន ការបិទច្រកព្រំដែនវិញ គឺភាគីថៃទេ ដែលខាតបង់ច្រើនជាងកម្ពុជា ។  នៅក្នុងទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ថៃនាំ​ទំនិញចូលមកកម្ពុជា មានរហូតដល់ប្រមាណ ២ ០០០ លានដុល្លារ ចំណែកការនាំចេញ របស់កម្ពុជា ទៅថៃវិញ មានទំហំ​ទឹកប្រាក់ជាង ២០០ លានដុល្លាអាមេរិកប៉ុណ្ណោះ។

លោកនាយករដ្ឋមន្រ្តី បាន រម្លឹកពីការព្រមាន របស់អតីតនាយករដ្ឋមន្ត្រីថៃ លោក អាប់ភីស៊ីត និងអតីតឧបនាយក​រដ្ឋមន្ត្រី​ថៃលោក ស៊ូថេប ដែលបានប្រកាស់ថា ថៃនឹងបិទព្រំដែន ក្នុងកំឡុងពេល ដែលកម្ពុជា និងថៃ មានជម្លោះ រឿងប្រាសាទ​ព្រះវិហារ កាលពីឆ្នាំ២០១០។

លោកគូសបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ មិនហ៊ានបិទព្រំដែនទេ ព្រោះថាថៃនឹងខាត ប្រយោជន៍ច្រើនជាងកម្ពុជា។

គួររម្លឹកផងដែរថា ការបិទព្រំដែនរវាងប្រទេស ទាំងពីរ គឺមានកើតឡើងជាច្រើន លើក ច្រើនសារមកហើយ ជាក់ស្តែង ពាក់ព័ន្ធនឹងជម្លោះ ប្រាសាទព្រះវិហារ នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៨ ។ តែមកដល់ ខែកក្កដា ឆ្នាំ២០១១ ភាពតានតឹង​រវាងប្រទេសទាំងពីរ បានធូស្រាសមកវិញ បន្ទាប់ពី លោកស្រី យ៉ិង ឡាក់ ដែលជាប្អូនស្រីលោក ថាក់ស៊ីន មិត្តស្និតស្នាល នឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជាប់ឆ្នោត ជានាយករដ្ឋមន្រ្តីថៃមក៕

-------------------------------------------------
ដោយ ៖ ជា ប៊ុនធឿន - ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments