កូកាកូឡា អាច​សំអាត​បង្គន់​បាន! ធ្វើ​យ៉ាង​ម៉េច​ទៅ?

គ្មានអ្វីសមញ្ញលើសណ្នឹងទៀតទេ ព្រោះមានភេសជ្ជៈកូកាកូឡា តែមួយដប វានឹងគ្រប់គ្រាន់ សម្រាប់​លាង​សំអាត​ចាន​បង្គន់ បាន​យ៉ាង​ស្អាត និងប្រើតែដៃម្ខាង នោះទៀត!
វិធីប្រើទឹកភេសជ្ជៈ កូកាកូឡា ដើម្បីយកមកលាងចានបង្គន់
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៧ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 28, 2015
  • ប្រធានបទ: ប្រចាំថ្ងៃ
  • អាន និងបញ្ចេញយោបល់

លោកអ្នកប្រាកដជាដឹងហើយថា បើបង្គន់លោកអ្នកប្រលាក់ ឬគគ្រិចនោះ តើវាមានមូលហេតុអ្វី។ ប៉ុន្តែអ្វី​ដែល​ត្រូវឆ្ងល់នោះ ថាតើគេមានវិធីអ្វី ដើម្បីកំចាត់ភាពកខ្វក់ទាំងនេះ ឲ្យបានយ៉ាងមានប្រសិទ្ធិភាព និងយ៉ាង​ឆាប់​រហ័សបំផុត។ នៅក្នុងវីដេអូមួយ របស់សារព័ត៌មានអាមេរិក «The San Francisco Globe» ដែល​ជំនាញ​ខាង​រឿងប្លែក ចម្លែកប្រចាំថ្ងៃនោះ នឹងប្រាប់ឲ្យយើងដឹង ពីវិធីនេះ។

ផលិតផលដែលចាំបាច់ សម្រាប់យកមក លាងសម្អាតចានបង្គន់នេះ មិនមែនធ្លាក់ចុះពីលើមេឃទេ តែគឺជា​ទឹកភេសជ្ជៈ កូកាកូឡា ដែលយើងតែងទិញផឹក រាល់ថ្ងៃ។ សូមទស្សនាវីដេអូខាងលើ (ឬទស្សនាម្ដងទៀតទៅ បើទស្សនាហើយ ) ដែលបង្ហាញលោកអ្នកយ៉ាងច្បាស់។ នៅទីបញ្ចប់ លោកអ្នកគ្រាន់តែចុចទឹក ឲ្យហូរនាំ​ភាពស្មោគរោគចេញទៅ ជាការស្រេច។

បើលោកអ្នកទុកទឹក កូកាកូឡា ឲ្យនៅធ្វើប្រតិកម្មបានយូរបន្តិច នឹងកាន់តែប្រសើរ។ ប៉ុន្តែបើគិតមើល ឲ្យស៊ី​ជម្រៅបន្ថែមទៀតនោះ ភេសជ្ជៈដែលអាចយក មកលាងសម្អាតអ្វីមួយបានបែបនេះ ពិបាកនឹងធ្វើឲ្យគេ​មិន​នឹកស្រមៃថា តើនៅក្នុងភេសជ្ជៈនោះ មានជាតិគីមីដាក់បង្កប់ យ៉ាងណាទៅ?


Loading...

អត្ថបទទាក់ទង


មតិ-យោបល់