ពិព័រណ៍​«ស្នាដៃ​និង​អនាគត» លើក​ទី​៣ លើក​កម្ពស់​ស្នាដៃ​កូន​ខ្មែរ

នៅថ្ងៃទី២៨ និង២៩ មីនា ខាងមុខនេះ ក្រុម«រីករាយ» នឹងរៀបចំពិព័រណ៍លើកទី៣ ក្រោមប្រធានបទ «ស្នាដៃ និងអនាគត» ដើម្បីបង្កើតចំណេះដឹង និងលើកកម្ពស់ស្នាដៃ កូនខ្មែរផ្នែកសិល្បៈ។
  • ដោយ: ប្រាថ្នា ដោយ៖ ប្រាថ្នា ([email protected]) - ភ្នំពេញថ្ងៃទី២២ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 24, 2015
  • ប្រធានបទ:
  • អាន និងបញ្ចេញយោបល់

គោលបំណងចំបង នៃពិព័រណ៍«ស្នាដៃ និងអនាគតលើកទី៣» គឺដើម្បីបង្កើន ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ជា​ពិសេស​ក្រុមយុវជន យុវជន យុវនារី ក្នុងការចូលរួមថែរក្សា និងលើកតម្កើង សិល្បៈវប្បធម៌ខ្មែរ។

ពិព័រណ៍នេះ ជាវេទិការដ៏ពិសេសមួយ សម្រាប់យុវជន យុវនារីខ្មែរ ដែលមានទេពកោសល្យ និងមានកំនិតច្នៃ​ប្រឌិត​ខាង​ផ្នែកសិល្បៈ មានឱកាសអាចចូលរួមក្នុងការបញ្ចេញនូវស្នាដៃរបស់ខ្លួន។

ក្នុងរយៈពេលពីរថ្ងៃនេះ ពិព័រណ៍សិល្បៈលើកទី៣នេះ នឹងមានការដាក់តាំងពិព័រណ៍ ស្នាដៃនិស្សិត លេងល្បែងប្រជាប្រិយ បញ្ចាំងកុនខ្លី របស់ក្រុម«កូនខ្មែរកូនខ្មែរ» កម្មវិធីពិភាក្សាតទល់ លើប្រធានបទវប្បធម៌ និងការសម្តែងសិល្បៈ ប្រពៃណីខ្មែរ ចម្រុះនៅពេលល្ងាច។ សម្រាប់សម្តែងសិល្បៈ នៅពេលល្ងាច នឹងមានការលក់សំបុត្រ ក្នុងតម្លៃ៣ដុល្លារ។ ថវិកាដែលបាន​មក មួយចំណែក នឹងឧបត្ថម្ភទៅដល់ កុមារទីទ័លក្រ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments