កម្ពុជា​ជា​គ្រូ «ប្រជាធិបតេយ្យ» របស់​មីយ៉ាន់ម៉ា​ ឬ​ភូមា?

លោកប្រាក់ សុខុន បានលើកឡើងថា នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន និងលោក អូបាម៉ា ឯកភាពឲ្យក្រុមការងារប្រទេសទាំងពីរ ពិភាក្សាគ្នាឡើងវិញ អំពីបញ្ហាលុបបំណុល ហើយកម្ពុជាស្នើសុំឲ្យ មានការដោះស្រាយជាលក្ខណៈទ្វេភាគី និងសុំបង្វែសំណងនេះ ជាជំនួយលើវិស័យសិក្សាធិការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។ លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្តថា លោក អូបាម៉ា មានសង្ឃឹម ពីទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក មានភាពល្អប្រសើរជាងនេះ ដោយលោក នឹងជំរុញឲ្យមន្ត្រីការទូត និងស្ថានទូត នៅក្នុងទីក្រុងភ្នំពេញ បន្តធ្វើការជាមួយកម្ពុជា ក្នុងប្រយោជន៍ពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្តទៀត។

លោកហ៊ុន សែនបានឆ្លើយតបទៅ ប្រធានាធិបតីអាមេរិក ក្នុងជំនួបទ្វេរភាគីកាលពីថ្ងៃទី១៩វិច្ឆិកាថា ប្រទេសកម្ពុជាមានការ​«គោរពសិទ្ធិមនុស្ស» បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ លោកប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែង​បែបនេះ ក្នុងសន្និសីទកាសែតមួយ នៅក្រោយជំនួបនោះ នាល្ងាចថ្ងៃដដែល។


លោកប្រាក់ សុខុន ក្នុងសន្និសិតកាសែតថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលផ្សព្វផ្សាយ នៃវិមានសន្តិភាព។
រូបថត MONOROOM.info/ Phnom Thom

លោកប្រាក់ សុខុន បានលើកឡើងថា នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន និងលោក អូបាម៉ា ឯកភាពឲ្យក្រុមការងារ​ប្រទេសទាំងពីរ ពិភាក្សាគ្នាឡើងវិញ អំពីបញ្ហាលុបបំណុល ហើយកម្ពុជាស្នើសុំឲ្យ មានការដោះស្រាយជាលក្ខណៈទ្វេភាគី និងសុំបង្វែសំណងនេះ ជាជំនួយលើវិស័យសិក្សាធិការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។ លោករដ្ឋមន្ត្រីប្រតិភូអម​នាយករដ្ឋមន្ត្រី បានបន្តថា លោក អូបាម៉ា មានសង្ឃឹម ពីទំនាក់ទំនងទ្វេភាគីកម្ពុជា-អាមេរិក មានភាពល្អប្រសើរជាងនេះ ដោយលោក នឹងជំរុញឲ្យមន្ត្រីការទូត និងស្ថានទូត នៅក្នុងទីក្រុងភ្នំពេញ បន្តធ្វើការជាមួយកម្ពុជា ក្នុងប្រយោជន៍ពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្តទៀត។

ដោយឡែកទាក់ទង និងការគោរពសិទ្ធមនុស្ស លោកបន្តថា លោក ហ៊ុន សែន បានមានប្រសាន៍ថា «ប្រទេសកម្ពុជា មាន​ការគោរពសិទ្ធិមនុស្ស បើប្រៀបធៀបទៅនឹងប្រទេសជិតខាង»។ លោកបានលើកជាឧទាហរណ៍ថា ប្រទេសខ្លះ​មិនត្រឹមបិទ​គណបក្សនយោបាយនោះទេ គឺថែមទាំងចាប់ខ្លួនអ្នកនយោបាយទៅដាក់គុកផងទៀត។

រីឯបញ្ហាការបោះឆ្នោតវិញ លោកប្រាក់ សុខុន បញ្ជាក់ថា កម្ពុជាមានច្បាប់របស់ខ្លួន ដែលមិនអាចធ្វើតាមសំណើ អ្នករាយ​ការណ៍ពិសេសនោះបានទេ ព្រោះថា គេស្នើឲ្យមានសមាជិកគណបក្សប្រឆាំង ចូលទៅក្នុងគណៈកម្មការជាតិ រៀបចំការ​បោះឆ្នោត ហើយកម្ពុជាកំពុងតែពង្រឹងឯករាជ្យ និងអព្យាក្រឹតភាព នៅក្នុងគណៈកម្មការនេះ។

ទាក់ទិនទៅនឹងបញ្ហាដីធ្លី លោកប្រាក់ សុខុន បានស្រង់សម្ដី លោកហ៊ុន សែន ថា លោកនាយករដ្ឋមន្ត្រី ទទួលស្គាល់ថា ពិត​ជាមានជម្លោះដីធ្លី ប្រាកដមែន ទើបរដ្ឋាភិបាលបានសម្រេចដាក់ចេញ នូវ«គោលនយោបាយចាស់» សំរាប់សកម្មភាពថ្មី​លើបញ្ហាដីធ្លី។ ហើយថា បញ្ហាដីធ្លី ជាពិសេសការជម្លៀសប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ឬដីធ្លីនោះមានចំនួន«តិចតួច​»តែ​ប៉ុណ្ណោះ វាមិនមែនដូចការលើកឡើងរបស់គណបក្សប្រឆាំង ឬអង្គការសង្គមស៊ីវិលនោះទេ ពីព្រោះប្រជាពលរដ្ឋទាំងនោះ «រស់នៅលើដីដោយខុសច្បាប់» ដែលជាហេតុបង្ខំឲ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់។

រីឯបញ្ហាអ្នកទោសនយោបាយវិញ លោក ហ៊ុន សែន បានលើកថា នៅកម្ពុជា«មិនមានអ្នកទោសនយោបាយ»នោះទេ ។ កម្ពុជាមានតែ អ្នកនយោបាយ«មានទោស»តែប៉ុណ្ណោះ។

ហើយក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិក អូស្ត្រាលី ក៏ដូចជាសហភាពអឺរ៉ុប ធ្លាប់បានពឹងពាក់រូបលោក​ផ្ទាល់ (ហ៊ុន សែន) ដើម្បីជួយទៅនិយាយជាមួយមេដឹកនាំភូមា ពីបញ្ហាកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ។ តែឥឡូវ​បែជា​កម្ពុជា ដែលជាគ្រូ«ប្រជាធិបតេយ្យ»របស់ មីយ៉ាន់ម៉ា នោះមានចំណាត់ថ្នាក់អន់ជាងប្រទេសមីយ៉ាន់ម៉ាទៅវិញ៕

---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments