តើ​សត្វ​ស្វា​ឪ ស៊ី​សណ្ដែក​ដី​​យ៉ាង​ដូច​ម្ដេច?

«តើ​សត្វ​ស្វា​ឪ ស៊ី​សណ្ដែក​ដី​​យ៉ាង​ដូច​ម្ដេច?» រឿងខ្លី សម្រាប់មនុស្សគ្រប់វ័យអាន។ ជារៀងរាល់ថ្ងៃ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នឹងជូនរឿងកំប្លែង ឬ​រឿង​ខ្លី​ដល់​ប្រិយ​មិត្ត​របស់​ខ្លួន គ្រាន់នឹងធ្វើការកែកំសាន្ដ។

ពីរនាក់ ឪពុក​និងកូនប្រុស កំពុងដើរកំសាន្ដ នៅក្នុងសួនសត្វមួយ ហើយបានមកឈប់មើល សត្វស្វា«ឪ»ដ៏ធំ ដែល​កំពុងអង្គុយចោងហោង នៅក្នុងទ្រុងរបស់វា។ កូនប្រុស ចង់ឃើញកាយវិការ ស៊ីចំណីរបស់សត្វស្វា«ឪ» ដ៏ធំមួយនេះ ក៏​បានបោះសណ្ដែកដីមួយគ្រាប់ ទៅឲ្យវា។ ស្វាបានទទួលសណ្ដែកដីរួច ស្រាប់តែវាយកសណ្ដែកដីនេះ ទៅញ៉ុកចូល ក្នុង​រន្ធ​គូទ​របស់វាមួយសន្ទុះ មុននឹងប្រឹងជុះមកវិញ ហើយបានវាយកទៅដាក់ក្នុងមាត់ ទំពារធ្វើជាអាហារ។

ឪពុកនិងកូន ឃើញកាយវិការរបស់សត្វស្វា«ឪ» បានសម្ដែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកទាំងពីរ បានសាកល្បង​ជា​ថ្មីម្ដងទៀត។ ប៉ុន្តែមិនខុសពីលើកទីមួយទេ គឹស្វាឪបានយកសណ្ដែកដី ទៅញ៉ុកចូលក្នុងរន្ធគូទសិន មុននឹងយក​ចំណី​ដ៏ឆ្ងាញ់នេះ មកស៊ីក្នុងមាត់វិញ។

គាប់ជួនមានអ្នកថែសួនសត្វម្នាក់ បានដើរកាត់ទីនេះ ក៏ជំរុញឲ្យឪពុកនិងកូន ទ្រាំមិនបាន ក្នុងការនិយាយទៅកាន់ អ្នក​ថែ​សួន​​សត្វរូបនោះ​ថា៖ «នេះ បានហៅថា ជាសត្វល្ងីល្ងើ! យើងខំឲ្យសណ្ដែកដី ទៅវាស៊ី។ តែសត្វស្វានេះ មិនស៊ីដាក់​ចូល​មាត់​តែម្ដងទេ បែជាយកទៅដាក់ក្នុងរន្ធគូទសិន ហើយបានយកចេញពីគូទ ទៅស៊ីវិញ... ចំជាសត្វមិន​ចេះគិត​អី​មែន។»

អ្នកថៃសួន សម្លឹងមុខឪពុកនិងកូនបន្ដិច បានឆ្លើយមកវិញថា៖ «មិនមែនទេ។ តាមពិត វាឆ្លាតណាស់។ កាលពីប៉ុន្មាន​ថ្ងៃមុន វាបានស៊ីផ្លែគុយ អស់ជិតមួយកញ្ជើរ... ហើយបន្ទាប់មក វាត្រូវប្រើពេល អស់មួយយប់មួយថ្ងៃ ដើម្បីកេះយក​គ្រាប់​គុយម្ដងមួយៗ ចេញពីគូទរបស់វាឲ្យអស់។ អញ្ចឹងលើកនេះ វាចាំបាច់ ត្រូវធ្វើការសាកល្បងជាមុនសិន មុននឹង​ស៊ី​ចូលក្នុងមាត់។»


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments