អ្នក​វិទ្យាសាស្ត្រ​ចោទ​ភេសមុទ្រ ថា​ចូល​ចិត្ត​«រំលោភ»​សត្វ​ប៉ាំងហ្គ័ង (vdo)

អ្នកវិទ្យាសាស្ត្រនៅប្រទេសអាហ្វ្រិកខាងត្បូងជាច្រើន បានតាមដានឃ្លាំមើល ការរំលោភសេពសន្ធវៈលើរូបរាងកាយ របស់សត្វប៉ាំងហ្គ័ង ពីសំណាក់សត្វភេសមុទ្រ ហើយបានពន្យល់ពីអំពើនេះ ថាជាទង្វើតាមបែបសភាវៈគតិ។
សត្វភេសមុទ្រ និងសត្វប៉ាំងហ្គ័ង នៅពេលចាប់រំលោភ សេពសន្ធវៈ។ (រូបថត Ryan Reisinger)

សកម្មភាពបំពារ​បំពាន​ផ្លូវ​ភេទ បង្ក​ដោយ​ភេ​សមទ្រ ទៅ​លើ​សត្វ​ប៉ាំងហ្គ័ង បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​វិទ្យាសាស្ត្រ នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ បើ​តាម​របាយ​ការណ៍​មួយ ផ្សាយ​ដោយ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ទាំង​នោះ បាន​ឲ្យ​ដឹង​ថា សកម្មភាព​រំលោភ​សេព​សន្ធវៈ​នេះ ទំនង​ជា​ទម្លាប់​តាម​បែប​សភាវៈគតិ នៃ​ពពួក​សត្វ​ភេ​សមុទ្រ ទៅ​លើ​សត្វ​ប៉ាំងហ្គ័ង​ណា ដែល​បាន​ដើរ​កាត់​ពី​មុខ​ពួក​វា។

ក្រុមអ្នកស្រាវជ្រាវ បាន​យក​ករណី​ជា​ច្រើន​មក​បញ្ជាក់ ហើយ​ដែល​ទើប​នឹង​កើត​ឡើង​ក្នុង​ពេល​ថ្មីៗ​នេះ នៅ​លើ​កោះ​ម៉ារីយ៉ុង (Marion) ក្នុង​មហា​សមុទ្រ​ឥណ្ឌា (មើល​វីដេអូ​ខាង​ក្រោម)។ សកម្មភាព​ឃ្លាំ​មើល ការ​ចាប់​រំលោភ​នេះ បាន​រៀបចំ​ធ្វើ​តាំង​ពី​ឆ្នាំ​២០០៦​កន្លង​មក​ ធ្វើ​ឲ្យ​គេ​យល់​បាន​ថា វា​មាន​លក្ខណៈ​ជា​ទម្លាប់​របស់​សត្វ​សមុទ្រ​ទាំង​នេះ។ អ្នក​ស្រាវ​ជ្រាវ​មួយ​រូប បាន​ថ្លែង​ឡើង​ថា៖ «បើ​និយាយ​ពី​សង្គម​មនុស្ស បែប​នេះ​គេ​ហៅ​ថា​ ជា​ការ​"រំលោភ​សេព​សន្ធវៈ"»។

នៅរៀងរាល់ការចាប់រំលោភ ប្រតិកម្មរបស់សត្វប៉ាំងហ្គ័ង ដែលជាជនរងគ្រោះ មានលក្ខណៈសឹងតែដូចៗគ្នា។ សត្វប៉ាំងហ្គ័ង ខិតខំរើបម្រះខ្លាំងក្លាប្រឆាំងនឹងការចាប់រំលោភ ប៉ុន្តែមានភាគតិចណាស់ ដែលបានរួចខ្លួន​ពី​កណ្ដាប់ដៃដ៏ធំ និងទម្ងន់ដ៏ធ្ងន់មហិមានៃសត្វភេសមុទ្រ។ សត្វប៉ាំងហ្គ័ង ដែលបានរួចខ្លួន តែងមានរបួស​ជាប់​ជាមួយខ្លួនផង។ ប៉ន្តែករណីមួយដែលបានកើតឡើងនៅឆ្នាំ២០១១ បានបង្កភាពខុសប្លែកពីការចាប់​រំលោភ​រាល់ដង៖ នោះគឺសត្វភេសមុទ្រ បានចាប់ហែកស៊ី សត្វប៉ាំងហ្គ័ង បន្ទាប់ពីវាបានសេពសន្ធវៈជាមួយរួច។

អ្នកសរសេររបាយការណ៍ចុះផ្សាយ លោក នីកូ ឌឺ ប្រីន (Nico de Bruyn) បានសរសេរជាសេចក្ដី​សន្និដ្ឋាន​មួយ​ថា៖ «ជារឿងមួយចំលែក និងភ្ញាក់ផ្អើលណាស់ ដែលគេបានឃើញទស្សនីយភាពនោះ។ ប៉ុន្តែមិនមានរឿង​គួរ​ឲ្យចង់សើចនោះទេ»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments