វីរជន របស់​ក្រុម​ «ជាតិ សាសនា វីរជន»

ក្រុមមួយដែលតែងតែស្រែកបំពងសម្លេង នៅក្រៅស្រុក បានបង្កើតនូវបាវចនា សម្រាប់សំគាល់ក្រុមរបស់គេ៖ «ជាតិ សាសនា វីរជន»។ តើបាវចនានេះមានន័យបែបណា ហើយថានរណានៅពីក្រោយបាវចនានេះ សូម​តាម​ដាន ការ​ឆ្លើយ​ឆ្លង​ព័ត៌មាន ដោយ​មជ្ឈមណ្ឌល​ព័ត៌មាន​«ជ័យ​នាង​គ្រត» ដូច​ត​ទៅ។
  • ដោយ: មនោរម្យ.អាំងហ្វូ ដោយ ជ័យគ្រត (ទាក់ទង៖ [email protected]) - រលាក់កងជើង ថ្ងៃទី១៣ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 13, 2014
  • ប្រធានបទ: ព័ត៌មានជ័យនាងគ្រត
  • អាន និងបញ្ចេញយោបល់

ជម្រាបសួរ​ពុកម៉ែ​មាមីង​បងប្អូន​ជា​ទី​មេត្រី បាទ... ខ្ញុំបាទ​ជ័យ​សូម​ចូល​ខ្លួន មក​ជម្រាប​ព័ត៌មាន​មួយ ដែល​បង​ប្អូន​ធ្លាប់​ចង់​ដឹង​ចង់​ឮ ជា​យូរ​ណាស់​មក​ហើយ។ ក្រុម​មួយ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋ​អាមេរិក និង​តែង​តែ​បាន​ស្រែក​ពី​ទី​នោះ មិន​ដែល​ហ៊ាន​ចូល​ស្រុក​នោះ បាន​បង្កើត​បាវចនា​របស់​ពួក​គេ​មួយ នោះ​គឺ «ជាតិ សាសនា វីរជន»។ ខុស​ពី​បាវចនា នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​មាន «ជាតិ សាសនា ព្រះមហាក្សត្រ» ក្រុម​នោះ​បាន​ប្រកាស​ខ្លួន​គេ ថា​ជា​អ្នក​សាធារណរដ្ឋ​និយម មិន​ចូល​ចិត្ត​ស្ដេច និង​មួយ​ភាគ​ធំ​នៃ​សមាជិក​របស់​ក្រុម​នេះ មាន​និន្នាការ​ស្និត​នឹង​របប​សាធារណរដ្ឋ​ខ្មែរ របស់​លោក​សេនា​ប្រមុខ លន់ ណុល ពី​ឆ្នាំ១៩៧០ ដល់​១៩៧៥។

ទោះប្រទេសកម្ពុជា ប្រកាន់យករបបនយោបាយ «រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ» ទ្រទ្រង់ដោយអន្តរជាតិ អស់​ទាំងកម្លាំងចំណាយអស់ទាំងថវិកាក៏ដោយ ប៉ុន្តែពីដើម​រៀង​មក ក្រុមនេះមិនដែលឲ្យតម្លៃ លើរបប​នយោបាយ​នេះទេ។ ពួកគេយល់ថា ព្រះរាជាដែលសោយរាជ្យ ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ គ្រាន់តែជា​«ស្ដេច​អាយ៉ង» ឬស្ដេច«ក្រោមក្លៀក» របស់គណបក្សប្រជាជនកម្ពុជា និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់អំណាចតាំងពីជាង៣០ឆ្នាំមកហើយប៉ុណ្ណោះ។ ម្យ៉ាងទៀត ក្រុម​នោះ​យល់​ទៀត​ថា មានរបបរាជានិយម នឹងធ្វើឲ្យលិទ្ធិបក្ខពួកនិយម អញឯង ខ្សែអ្នកនេះ បក្សអ្នកនោះ នៅ​តែ​មាន ហើយ​ភាពស្អាតស្អំសម្រាប់​ប្រទេស​កម្ពុជា នឹងមិនអាចទៅរួចទេ។

ប៉ុន្តែរឿងដែលសំខាន់ ធ្វើឲ្យផ្ទុះជាចម្ងល់នោះ ស្ថិតត្រង់ថា បើក្រុមនេះចង់ជំនួសពាក្យ«ព្រះមហាក្សត្រ» ដោយ​«វីរជន»វិញ អញ្ចឹងតើវីរជននោះ ជានរណា? តើក្រុមនេះ ចង់យកនរណាមកធ្វើជាវីរជន?

សំនួរនេះ មិនពិបាកនឹងរកចម្លើយទេ ព្រោះបើរំលឹកពីប្រវត្តិសាស្ត្រឡើងវិញ ប្រទេសកម្ពុជាមានវីរជនច្រើន​ណាស់ គ្រាន់តែថា ដើម្បីអាចក្លាយជាវីរជនទៅកើត វាអាស្រ័យទៅលើការបកស្រាយរបស់របបមួយៗ មិន​ខុសណាពីលោក ហ៊ុន សែន លើកស្ដេច កន មកធ្វើជាវីរជន តាំងជារូបសំណាកយ៉ាងធំនោះឡើយ។ អញ្ចឹង​ក្រុមនៅអាមេរិក ដែលតាំងខ្លួនជាអ្នកឲ្យអំណាចទៅពលរដ្ឋនោះ នឹងលើកយកពលរដ្ឋណាខ្លះ មកធ្វើ​ជា​វីរជន?

បាទ... ខ្ញុំបាទជ័យនេះ តែងតែនៅមិនស្ងៀម មានចម្ងល់ចេះតែដើររកចម្លើយ ដើម្បីស្វែងរកតែការពិត​មក​បង្ហាញ និងជម្រាបជូនពុកម៉ែមាមីងបងប្អូនប៉ុណ្ណោះ។ ចៃដន្យអី ខ្ញុំបាទឃើញទំព័រហ្វេសប៊ុកមួយ បានបង្ហោះ​ផ្សាយនូវរូបភាពមួយ ហើយសម្បូរទៅដោយអ្នកចែករំលែកគួសមនោះ បាននិយាយពីវីរជនដែលក្រុម​នេះចង់​លើក​សរសើរ។ សូចចុចលើរូបខាងក្រោម ដើម្បីទស្សនារូបធំ ហើយខ្ញុំបាទទុកឲ្យពុកម៉ែមាមីងបងប្អូន​ពិចារណា និង​បក​ស្រាយ​កំសាន្តទៅចុះ ថាតើវីរជនសម្រាប់ក្រុមនេះ ជានរណា៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments