សង់​រោង​សិប្បកម្ម​ដ៏​ធំ ដោយ​ចំណាយ​ពេល​តែ​១០​ម៉ោង​ប៉ុណ្ណោះ (vdo)

ក្នុងការសាងសង់រោងសិប្បកម្មកសិដ្ឋានមួយ តើអ្នកត្រូវការរយៈពេលប៉ុន្មាន? បើមេជាងរបស់អ្នកទាមទាររយៈពេលវែង ដើម្បីធ្វើការសាងសង់នោះ វាពិតជាខុសហើយ។ ព្រោះរោងសិប្បកម្មដែលអ្នកឃើញក្នុងវីដេអូខាងក្រោម បាន​ប្រើ​រយៈពេល​តែ​១០​ម៉ោង​ប៉ុណ្ណោះ។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៨ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 09, 2014
  • ប្រធានបទ: ឯកត្តកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូនេះ ត្រូវបានថត និងដាក់ផ្សាយតាំងពីខែឧសភា តែវាទើបតែបង្អើលអ្នកទស្សនា ឲ្យចុចចូលមើល​យ៉ាង​សម្បើមដៃ នៅចុងសប្ដាហ៍កន្លងមកនេះ។ រហូតមកដល់ថ្ងៃនេះ មនុស្សដែលចុចចូលទៅទស្សនា មានចំនួន​ច្រើនជាង៦សែនដងទៅហើយ។

ម្ចាស់វីដេអូបានពន្យល់ថា លោកបានដាក់ម៉ាស៊ីនថតរូប ឲ្យចាប់យករូបភាពជារៀងរាល់២០វិនាទីម្ដង ហើយ​បានដំណើរការ ចាប់តាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច ក្នុងការសាងសង់រោងសិប្បកម្មមួយ ក្នុងរដ្ឋ អូហៃយ៉ូ (Ohio) សហរដ្ឋអាមេរិក។

អ្នកទាំងអស់ ដែលជាតួអង្គនៅក្នុងវីដេអូ មិនមែនជាកម្មករអាជីព ជាអ្នកជំនាញពីក្រុមហ៊ុនណាមួយនោះ​ឡើយ តែជាសមាជិកសមញ្ញៗក្នុងសហគមន៍សាសនាដ៏ស្ងាត់ស្ងៀមមួយ និងសុទ្ធតែជាអ្នកដែលមិនសូវ​ខ្វល់នឹងបច្ចេកវិទ្យាទំនើប។ ពួកគេ​មានការចាត់តាំងគ្នាយ៉ាងល្អ ដើម្បីឈានទៅបំបែកឯកត្តកម្ម ខាងការ​សាងសង់រោងសិប្បកម្ម ដែលមានទំហំដ៏ធំមួយ ដោយប្រើរយៈពេលតិចបំផុត។

ពីម៉ោង៧ព្រឹក ដល់ម៉ោង៥ល្ងាច មានរយៈពេល១០ម៉ោង ដូច្នេះហើយ តែបើយើងពិនិត្យមើលនៅពាក់​កណ្ដាល​ម៉ោង យើងឃើញ ពួកគេបានទាំងឈប់សម្រាក ទទួលទានបាយថ្ងៃត្រង់នោះថែមទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...