សម រង្ស៊ី៖ ការ​បង្រួប​បង្រួម​ជាតិ និង​លិទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ជូន​កម្ពុជា

បន្ទាប់ពីឈានជើង ជាន់ដីមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ លោក សម រង្ស៊ី បានថ្លែងទៅកាន់​ហ្វូងមហាជនដែលបានទៅទទួលលោក ដល់ព្រលានយន្ដហោះអន្តរជាតិថា លោកនឹងនាំមកឲ្យប្រជាជនកម្ពុជា នូវការបង្រួបបង្រួមជាតិ សន្តិភាព និងយុត្តិធម៌។ លោកថែមទាំងធ្វើការទាមទារឲ្យមានការដោះលែង អ្នកជាប់ឃុំ​ឃាំងដែលជាប់ពាក់ព័ន្ធ នឹងជម្លោះនយោបាយ កាលពីពេលថ្មីកន្លងមកនេះទៀតផង។

បន្ទាប់ពីឈានជើង ជាន់ដីមាតុភូមិកម្ពុជាវិញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដានេះ លោក សម រង្ស៊ី បានថ្លែងទៅកាន់​ហ្វូងមហាជនដែលបានទៅទទួលលោក ដល់ព្រលានយន្ដហោះអន្តរជាតិថា លោកនឹងនាំមកឲ្យប្រជាជនកម្ពុជា នូវការបង្រួបបង្រួមជាតិ សន្តិភាព និងយុត្តិធម៌។ លោកថែមទាំងធ្វើការទាមទារឲ្យមានការដោះលែង អ្នកជាប់ឃុំ​ឃាំងដែលជាប់ពាក់ព័ន្ធ នឹងជម្លោះនយោបាយ កាលពីពេលថ្មីកន្លងមកនេះទៀតផង។


លោក សម រង្ស៊ី លើកដៃទៅកាន់អ្នកគាំទ្រូខ្លួន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤។ (រូបថតហ្វេសប៊ុក)

នយោបាយ - «ខ្ញុំសង្ឃឹមថា ការវិលត្រឡប់របស់ខ្ញុំវិញនេះ នឹងជួយស្រោចស្រង់ ដល់ភាពតានតឹងផ្នែកនយោបាយ​ដែលបង្កឲ្យ​មានការ​ព្រួយបារម្ភចេះតែកើតឡើង។ ខ្ញុំទាមទារ ឲ្យមានការដោះលែងអ្នកជាប់ឃុំឃាំង ដែលជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះនយោបាយកាលពីពេលថ្មីៗមកនេះ។ ខ្ញុំរៀបចំកិច្ចចរចាឡើងវិញ ក្នុងន័យបំបែកនូវភាព​ជាប់​គាំង​នយោបាយ និងចាប់ផ្តើមនៃដំណើរ បង្រួបបង្រួមជាតិ ដើម្បីនាំយកសន្តិភាព និងយុត្តិធម៌ជូនប្រជាជនកម្ពុជាវិញ។» នេះជាការថ្លែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីចេញពីព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ប្រកាសទៅកាន់អ្នកគាំទ្រខ្លួន។

ដំណើរឆ្ពោះត្រឡប់មកកម្ពុជា របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានធ្វើឡើងនៅក្រោយ​ពេល​ដែលមន្ត្រី​តំណាង​រាស្រ្តសំខាន់ៗ របស់គណបក្សរបស់លោក ចំនួនប្រាំពីរនាក់ ត្រូវបានចាប់ខ្លួន និងឃុំខ្លួនក្នុង​ពន្ធនាគារព្រៃស បន្ទាប់ពីព្រឹត្តិការណ៍ប៉ះទង្គិចគ្នាមួយ រវាងបាតុករ និងក្រុមសន្តិសុខស៊ីឈ្នួល កាលពីថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០១៤កន្លងមកនេះ។ ហេតុការណ៍នេះ បានធ្វើឲ្យមានមនុស្សរបួសទាំងសងខាង យ៉ាងតិច ៤០នាក់ ។

នៅមុនការវិលត្រឡប់មកកម្ពុជាមួយថ្ងៃ គឺថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ម្សិលមិញ លោក សម រង្ស៊ី ក៏បានបានចេញ​នូវសារនយោបាយមួយដែរថា ការវិលមកវិញនេះ លោកនឹងនាំមកជាមួយ នូវការស្រោចស្រង់ស្ថានភាពតានតឹង នៃនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។

ថ្លែងទៅកាន់ហ្វូងមហាជនជាច្រើនពាន់នាក់ នៅមុខព្រលានយន្ដហោះអន្តរជាតិ ប្រធានបក្សប្រឆាំងរូបនេះ​បាន​ហៅ​ការចាប់ និងឃុំខ្លួននេះ ថាជារឿង«អយុត្តិធម៌»។ លោកបានអំពាវនាវ ឲ្យមានការដោះលែងបេក្ខជន តំណាងរាស្រ្ត​ជាប់​ឆ្នោតរបស់គណបក្សលោកទាំង ៧រូប និងសកម្មជនម្នាក់ទៀត ដោយគ្មានលក្ខខណ្ឌ ជាមួយនឹងការបើកទី​លាន​ប្រជាធិបតេយ្យឡើងវិញ។

ក្បួនដង្ហែររបស់លោក សម រង្ស៊ី ត្រូវបានធ្វើចាប់ផ្តើម ចេញពីព្រលានយន្តហោះវេលាម៉ោងជា៩.៣០នាទីព្រឹក តាម​បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដោយឆ្ពោះទៅក្រឡឹងជុំវិញរមណីដ្ឋានវត្តភ្នំមួយជុំ កាត់តាមទីលានប្រជាធិបតេយ្យ ដែល​ជាកន្លែងផ្ទុះមានអំពើហិង្សា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ មុននឹងឆ្ពោះទៅស្នាក់ការកណ្តាល គណបក្ស​សង្គ្រោះ​ជាតិ ស្ថិកក្នុងសង្កាត់ចាក់អង្រែលើ។

សូបបញ្ជាក់ថា ការវិលត្រឡប់មកវិញរបស់មេដឹកនាំគណបក្សប្រឆាំង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤នេះ បានធ្វើឡើង ចំពេលគម្រប់ខួបមួយឆ្នាំគត់ នៃការវិលចូលមាតុភូមិរបស់លោក កាលពីឆ្នាំមុន បន្ទាប់ពីលោកបាននិរទេសខ្លួន អស់​រយៈពេលបួនឆ្នាំ ដើម្បីគេចចេញពីការអនុវត្តសាលក្រមតុលាការ ជុំវិញករណីដកតម្រុយបង្គោលព្រំដែន កម្ពុជា-​វៀតណាម  និងការ​ក្លែងបន្លំឯកសារសាធារណៈ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments