បាល់ទាត់៖ មុន​ជួប​ជា​មួយ​បារាំង កីឡាករ​អាល្លឺម៉ង់​៧​រូប​ធ្លាក់​ខ្លួន​«ឈឺ»

ដំណឹងរសម្រាប់ក្រុមបាល់ទាត់អាល្លឺម៉ង ដូចជាឮមិនសូវស្រួលសោះ នៅមុនមកប្រកួតជាមួយបារាំង នៅវគ្គ១ភាគ៤​នៃបាល់ទាត់ពីភពលោក ល្ងាច​ថ្ងៃនេះ។ យ៉ាងណាក៏ដោយ គ្រូបង្វឹករបស់អាល្លឺម៉ង់ លោក ចចឈីម ឡវ (Joachim Löw) មិនបានបញ្ជាក់ ពីអ្នកជំងឺទាំង៧នាក់នោះ ជានរណាឈ្មោះអីនោះនៅឡើយ ដោយគ្រាន់តែ​និយាយថា​ពួកគេ​បានឆ្លងជម្ងឺផ្ដាសាយ។

គ្រូបង្វឹករបស់អាល្លឺម៉ង់ លោក ចចឈីម ឡវ (កណ្ដាល) ជាមួយកីឡាកររបស់លោក។ (រូបថត Fifa)

បាល់ទាត់ពិភពលោក - សីតុណ្ហភាព នៅខាងកីឡាករជម្រើសជាតិអាល្លឺម៉ង់ បានឡើងខុសពីធម្មតា។ កីឡាករ​៧រូប បានឆ្លងជម្ងឺផ្ដាសាយធំ ហើយអាចនឹងមិនបានចូល ប្រកួតជាមួយក្រុមបារាំង នៅល្ងាចថ្ងៃសុក្រនេះ ក្នុងវគ្គ១ភាគ៤។

គ្រូបង្វឹករបស់ក្រុមបាល់ទាត់អាល្លឺម៉ង់ លោក ចចឈីម ឡវ (Joachim Löw) បាននិយាយថា កីឡាករជាច្រើន​បាន​រង​ជម្ងឺ«ឈឺក» ប៉ុន្តែមិនបានបញ្ជាក់ថា កីឡាករទាំងនោះឈ្មោះអ្វីនោះឡើយ។ លោកនិយាយទៀតថា៖ «វាដូចជាឆាប់​ពេក ក្នុងការនិយាយពីក្រឡា សម្រាប់កីឡាករឈរ នៅក្នុងការប្រកួតនោះ»។

លោកបានពន្យល់ថា កីឡាកររបស់លោក បានទទួលរងនូវការផ្លាស់ប្ដូរអាកាសធាតុជាញឹកញាប់ នៅខណៈដែល​ពួកគេបានធ្វើដំណើរចុះឡើងៗ នៅពេញប្រទេសប្រស៊ីល ម្ដងក្ដៅម្ដងត្រជាក់។ លោកនិយាយថា លោកមិនចង់​ធ្វើ​ឲ្យសភាពការណ៍ធ្លាក់ចុះដុនដាប់នោះទេ តែនេះជាការពិត ហើយជាពិសេសថាកីឡាករអាល្លឺម៉ង់ជាច្រើន បានធ្លាក់​ខ្លួនឈឺខ្លាំង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។

ពិតឬមិនពិតយ៉ាងណា គេនឹងដឹងនៅល្ងាចថ្ងៃនេះ ក្នុងពេលចូលទៅប្រកួតជាមួយក្រុមបារាំង។ ប៉ុន្តែសម្រាប់ក្រុម​បារាំងវិញ ក៏មិនបានចាត់ទុកថា ជាដំណឹងល្អនោះដែរ។ បើទោះជាដំណឹងនេះ មិនមានល្បិចកលនៅមុនការប្រកួត​ តែក្រុមអាល្លឺម៉ង់ នៅតែត្រូវគេចាត់ទុក ជាក្រុមដ៏ខ្លាំងមួយ ឈរនៅចំណាត់ថ្នាក់លេខពីរ របស់សហព័ន្ធបាល់ទាត់​អន្តរជាតិ​ ហៅកាត់ថា ហ្វីហ្វា (Fifa)៕

Loading...

អត្ថបទទាក់ទង

មតិ-យោបល់

0 Comments