សារព័ត៌មាន​អេស្ប៉ាញ​តម្លើង​សម្លេង បន្ទាប់​ពី​ក្រុម​ខ្លួន​ចាញ់​ហូឡង់ ១-៥

បន្ទាប់ពីបរាជ័យដ៏«ជូចត់» និង«រន្ធត់» ទល់នឹងក្រុមហូឡង់ដ៏«មហិមា» របស់ក្រុមអេស្បាញ ម្ចាស់ជើង​ឯក​ពិភពលោក និងអ៊ឺរ៉ុប កាលពីថ្ងៃទីមួយនៃការប្រកួតវគ្គជម្រុះនោះមក បណ្ដាញសារព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញ មិនបាន​ថ្នម​សំដីនៅក្នុងអត្ថបទរបស់ខ្លួននោះឡើយ។ ការបន្ទសម្លេងឡើងព្រមៗគ្នា ធ្វើឲ្យគេកាន់តែយល់ថា នេះជាបរាជ័យជា​ប្រវត្តិសាស្ត្រ នៃក្រុមបាល់ទាត់ជម្រើជាតិរបស់ពួកគេ។
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 14, 2014
  • ប្រធានបទ:
  • អាន និងបញ្ចេញយោបល់

បន្ទាប់ពីបរាជ័យដ៏«ជូចត់» និង«រន្ធត់» ទល់នឹងក្រុមហូឡង់ដ៏«មហិមា» របស់ក្រុមអេស្បាញ ម្ចាស់ជើង​ឯក​ពិភពលោក និងអ៊ឺរ៉ុប  កាលពីថ្ងៃទីមួយនៃការប្រកួតវគ្គជម្រុះនោះមក បណ្ដាញសារព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញ មិនបាន​ថ្នម​សំដីនៅក្នុងអត្ថបទរបស់ខ្លួននោះឡើយ។ ការបន្ទសម្លេងឡើងព្រមៗគ្នា ធ្វើឲ្យគេកាន់តែយល់ថា នេះជាបរាជ័យជា​ប្រវត្តិសាស្ត្រ នៃក្រុមបាល់ទាត់ជម្រើជាតិរបស់ពួកគេ។


កីឡាករចាំទីរបស់អេស្ប៉ាញលត់ជង្គង់ នៅចំពោះការទាត់បញ្ចូលទីជាច្រើនគ្រាប់ របស់ក្រុមហូឡង់។ (រូបថត AP)

បាល់ទាត់ពិភលោក - សារព័ត៌មានជាភាសាអេស្ប៉ាញសឹងតែទាំងអស់ បានធ្វើប្រតិកម្មព្រមៗគ្នា បន្ទាប់ពីការ​«ប៉ះ​ទង្គិច»យ៉ាងធ្ងន់ធ្ងរមួយ ស្ដែងចេញពីបរាជ័យ«មិនធម្មតា»មួយ (១-៥) របស់ក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន នៅ​ពេលជួបទាត់ជាមួយគូរសងសឹក ក្រុមហូឡង់ កាលពីយប់ថ្ងៃសុក្រទី១៣ ខែមិថុនា។ នៅក្នុងទំព័រខាងមុខជាច្រើន ដែល​ចេញផ្សាយនៅថ្ងៃសៅរ៍ បានដាក់រូបថតប្រធានក្រុមបាល់ទាត់ និងជាអ្នកចាំទីឲ្យក្រុមអេស្ប៉ាញ អ៊ីកេ កាស៊ីឡាស (Iker Casillas) ជាពិសេសរូបថត ដែលកីឡាកររូបនេះ លុតជង្គង់នៅចំពោះការទាត់បញ្ចូលទីរបស់ខ្លួន ពីសំណាក់​កីឡាករ​ហូឡង់ អាជេន រ៉ូប៊េន (Arjen Robben)។

ការសែតមួយឈ្មោះ El Mundo បានសរសេរអក្សរធំៗដាក់ថា «ក្ដីអាមាស» ជាចំណងជើង និងបានសរសេរបន្ទាប់មក នៅក្នុងអត្ថបទថា៖ «ក្រុមហូឡង់ ដឹកនាំដោយកីឡាករ រ៉ូប៊េន បានបង្ក្រាបជើងឯកពិភពលោក និងជើងឯកអ៊ឺរ៉ុប ឲ្យ​ដូស​យ៉ាងធ្ងន់ធ្ងរ ជាមួយនឹងពិន្ទុ៥ ទល់នឹង ១ នៅក្នុងការប្រកួតដ៏អាក្រក់មួយ»។

«ការចាប់ផ្ដើមដ៏គួឲ្យហួសចិត្ត» ជាចំណងជើងនៅទំព័រមុខ របស់សារព័ត៌មាន Sport។ អត្ថបទនៅក្នុងសារព័ត៌មាននេះ បានសរសេរថា៖ «ក្រុមហូឡង់ បានកំទេចម្ចាស់ជើងឯកបាលទាត់ពិភពលោក ឲ្យរាបទាបដល់ដី នៅពាក់កណ្ដាល​ម៉ោងទីពីរ ដ៏អាណោចអធម» ដោយបានចាត់ទុកបរាជ័យ របស់ក្រុមអេស្ប៉ាញរបស់ខ្លួន ជាការលិច​លង់របស់ខ្សែ​ការពារ និងជាកំហុសរបស់អ្នកចាំទី កាស៊ីឡាស ដែលត្រូវតែទទួលខុសត្រូវ នឹងការពិន័យជាប្រវត្តិសាស្ត្រនេះ។ ការសែត​កីឡាមួយនេះ បានហៅទង្វើរបស់អ្នកចាំទី កាស៊ីឡាស ថាដូចមនុស្សសន្លប់ និងប្រព័ន្ធខ្សែការពារដែលគ្មាន​ការរៀបចំជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណឹង ខ្សែបម្រើរបស់ក្រុមអេស្ប៉ាញ ក៏បាត់ព្រលឹងមិនដឹងជាទៅណាបាត់ដែរ។

ចំណែកការសែត El Pais បានហៅលទ្ធផលនៃការប្រកួតនេះថា ជា«បរាជ័យពិភពលោក» របស់ក្រុមអេស្ប៉ាញមួយ ដែលទទួលការព្រមានយ៉ាងជូរចត់ នៅចំពោះក្រុមហូឡង់។

ជា«មហន្ដរាយទាំងស្រុង» បង្កឡើងដោយ រ៉ូប៊េន និងវ៉ាន់ ពែរស៊ី (Van Persie)។ នេះបើតាមសារព័ត៌មានកីឡា ចេញ​ផ្សាយប្រចាំថ្ងៃមួយទៀត ឈ្មោះ As។

សម្រាប់សារព័ត៌មាន Mundo Deportivo បានសរសេរថា ក្រុមបាល់ទាត់អេស្ប៉ាញ បានឆ្លងកាត់រាត្រីថ្ងៃសុក្រទី១៣ (ថ្ងៃ​អាក្រក់សម្រាប់សាសនាកាតូលីក) យ៉ាងវេទនាជាទីបំផុត ជាពិសេសនៅចំពោះមុខយុទ្ធនាការ«សងសឹក» របស់​ក្រុម​ហូឡង់ គូប្រជែងដ៏ធំមួួ ដែលក្រុមអេស្ប៉ាញបានផ្ដួល (០-១) កាលពីវគ្គផ្ដាច់ព្រ័ត្រ នៅបាល់ទាត់ពិភពលោកឆ្នាំ២០១០ កន្លងទៅ នៅប្រទេសអាហ្វ្រិកខាងត្បូង។

រីឯការសែត Marca មិនបានរិះគន់ខ្លាំងក្លាប៉ុន្មានទេ តែដូចជាចង់ពង្រឹកឲ្យកីឡាករទាំងអស់ ងើបឈរឡើងតស៊ូ​ទៅមុខ​ទៀត។ សារព័ត៌មានកីឡានេះ បានដាក់ចំណងជើងថា «រកដំណោះស្រាយភ្លាម» ដើម្បីរងចាំទៅប្រកួតជាមួយក្រុម ឈឺលី និងក្រុម អូស្ត្រាលី ជាបន្តទៀត។ «ត្រូវតែធ្វើឲ្យដឹង ពីទេពកោសល្យ និងពីបាល់ទាត់ ដែលបាន​ធ្វើឲ្យយើង​ក្លាយ​ជាជើងឯក»។ ការសែតបានសរសេរបន្តថា៖ «យើងនៅតែជឿជាក់ថា អ្នកនឹងអាចទៅរួច»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments