កែម ឡី៖ គណបក្ស​ប្រជាជន​កម្ពុជា មាន​៥​ចំណុច​ខ្លាំង ៥​ចំណុច​ខ្សោយ

អ្នកស្រាវជា្រវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ ដ៏ល្បីឈ្មោះនៅកម្ពុជា លោកបណ្ឌិត កែម ឡី បាន​លើកឡើងថាគណបក្សសប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងប្រទេសកម្ពុជា ជាងសាមសិប​ឆ្នាំមក​ហើយ​នេះ មាន​ចំណុចខ្លាំងសំខាន់ៗចំនួន៥ចំណុច រីឯចំណុចខ្សោយសំខាន់ៗ ក៏មានចំនួន៥ចំណុចដូចគ្នាផងដែរ។

អ្នកស្រាវជា្រវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យ ដ៏ល្បីឈ្មោះនៅកម្ពុជា លោកបណ្ឌិត កែម ឡី បាន​លើកឡើងថាគណបក្សសប្រជាជនកម្ពុជា ដែលបានគ្រប់គ្រងប្រទេសកម្ពុជា ជាងសាមសិប​ឆ្នាំមក​ហើយ​នេះ មាន​ចំណុចខ្លាំងសំខាន់ៗចំនួន៥ចំណុច រីឯចំណុចខ្សោយសំខាន់ៗ ក៏មានចំនួន៥ចំណុចដូចគ្នាផងដែរ។


ការជួបជុំរំលឹកខួបលើកទី ៣៥ នៃជ័យជំនះថ្ងៃទី៧មករា ឆ្នាំ១៩៧៩ នៅកោះពេជ្រ។ (រូបថត MONOROOM.infO/ SengHong)

ការគ្រប់គ្រង - ចំណុចខ្លាំងដែលលោកកែម ឡី អ្នកស្រាវជា្រវបញ្ហាសង្គម និងជាអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា សង្កេតឃើញថាគណបក្សប្រជាជនកម្ពុជាមាននោះ រួមមាន៖

ទី១. ធនធានហិរញ្ញវត្ថុសម្បូរហូរហាដែលងាយស្រួលដល់ការធ្វើនយោបាយតាមគ្រប់រូបភាព។
ទី២. ការកាន់អំណាចយូរអង្វែងទើបគណបក្សប្រជាជនកម្ពុជាមានអំណាច និងឥទ្ធិពលខ្លាំង។
ទី៣. ការគ្រប់គ្រងប្រទេសកម្ពុជាច្រើនទសវត្សរ៍ដែលធ្វើឲ្យមានធនធានមនុស្សសម្បូរបែប។
ទី៤. គ្រប់គ្រងប្រទេស និងរដ្ឋាភិបាលច្រើនអាណត្តិធ្វើឲ្យមានជំនាញ និងបទពិសោធន៍។
ទី៥. មានផែនការ យុទ្ធសាស្រ្ត នយោបាយ ជាចំណុចខ្លាំងជំរុញឲ្យខ្លាំងផ្សេងទៀតដើរទៅមុខ។

រីឯចំណុចខ្សោយរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានលោកកែម ឡី ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ស៊ីអិនស៊ី(CNC) កាលពីពេលថ្មីៗនេះ ក៏បានលើកឡើងថាមានចំនួនប្រាំចំណុចសំខាន់ៗដូចគ្នាផងដែរ ក្នុងនោះរួមមាន៖

ទី១. ទោះមានបទពិសោធន៍ច្រើនផ្នែកតែជំនាញនយោបាយ និងសិល្បៈដឹកនាំនៅមានកម្រិត។
ទី២. ខ្វះតម្លាភាព និងកិច្ចសហការជាមួយអ្នកពាក់ព័ន្ធ មានពលរដ្ឋ សង្គមស៊ីវិល បក្សជំទាស់។
ទី៣. ខ្វះការផ្តល់ឱកាសស្មើភាពដល់អ្នកមានសមត្ថភាព បែងចែកការអភិវឌ្ឍន៍មិនយុត្តិធម៌។
ទី៤. បណ្តោយឲ្យបញ្ហាកើនឡើងច្រើនមានអំពើពុករលួយ បក្សពួកនិយម អយុត្តិធម៌ វិបត្តិដីធ្លី។
ទី៥. បញ្ហាធ្ងន់ធ្ងរទាំងបច្ចុប្បន្ន និងអនាគត គឺលំហូរចូលជនអន្តោប្រវេសន៍ ខុសច្បាប់ច្រើន។

ចំពោះការអត្ថាធិប្បាយរបស់អ្នកវិភាគនយោបាយឯករាជ្យកម្ពុជាលោកកែម ឡី ជុំវិញលក្ខណៈសម្បត្តិរបស់​គណបក្ស​ប្រជាជនកម្ពុជា ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្រ្តីជាន់ខ្ពស់របស់គណបក្សនេះ ដើម្បីសុំប្រតិកម្មតប បាននៅឡើយទេ។

តែមន្រ្តីគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់តែងតែលើកឡើង ពីគុណបំណាច់របស់គណបក្សខ្លួន ចំពោះមុខ​ប្រជា​ពលរដ្ឋថា បានផ្តើមឲ្យមានសន្តិភាពពេលផ្ទៃប្រទេស តាមរយៈការផ្តួលរំលំរបបប្រល័យពូជសាន៍ពុលពត កាលពី​ថ្ងៃ​ទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានផ្តល់ឱកាសឲ្យមានការអភិវឌ្ឍន៍ប្រទេសកម្ពុជា ស្ទើរគ្រប់វិស័យ រហូតមកដល់​សព្វថ្ងៃនេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments