ដឹង​ថា​ឈ្នះ​ជ័យ​លាភី ណូបែល​ឆ្នាំ​២០១៣ ក្នុង​ពេល​កំពុង​លង់​លក់!

អាលីស មូនរ៉ូ (Alice Munro) ជាអ្នកនិពន្ធរឿងខ្នាតខ្លី បានឈ្នះជ័យលាភីណូបែល​ ខាងផ្នែក​អក្សរសាស្រ្ត ប្រចាំ​ឆ្នាំ​២០១៣ ហើយ​ត្រូវបានដាក់ងារជូនអ្នកស្រីថា ជា«កំពូលអ្នកនិពន្ធរឿងខ្លី»។ អ្វីដែលគិតថាគួរឲ្យភ្ញាក់ផ្អើលនោះ គឺ​ដំណឹងនៃការឈ្នះរង្វាន់​ណូបែលនេះ ត្រូវបានប្រកាសក្នុងពេលដែលអ្នកស្រីកំពុងទទួលទានដំណេក។ ជាក្ដី​សុបិន្ត​ដែលអ្នកស្រីមានតាំងពីយូរ ប៉ុន្តែ​រហូតមកដល់ក្រោយការប្រកាសនេះ ក៏អ្នកស្រីនៅតែមិនទាន់អស់ចិត្តនៅឡើយ។

អាលីស មូនរ៉ូ (Alice Munro) ជាអ្នកនិពន្ធរឿងខ្នាតខ្លី បានឈ្នះជ័យលាភីណូបែល​ ខាងផ្នែក​អក្សរសាស្រ្ត ប្រចាំ​ឆ្នាំ​២០១៣ ហើយ​ត្រូវបានដាក់ងារជូនអ្នកស្រីថា ជា«កំពូលអ្នកនិពន្ធរឿងខ្លី»។ អ្វីដែលគិតថាគួរឲ្យភ្ញាក់ផ្អើលនោះ គឺ​ដំណឹងនៃការឈ្នះរង្វាន់​ណូបែលនេះ ត្រូវបានប្រកាសក្នុងពេលដែលអ្នកស្រីកំពុងទទួលទានដំណេក។ ជាក្ដី​សុបិន្ត​ដែលអ្នកស្រីមានតាំងពីយូរ ប៉ុន្តែ​រហូតមកដល់ក្រោយការប្រកាសនេះ ក៏អ្នកស្រីនៅតែមិនទាន់អស់ចិត្តនៅឡើយ។


អ្នកស្រី អាលីស មូនរ៉ូ អ្នកនិពន្ធរឿងខ្លី សញ្ជាតិកាណាដា។ (រូបថត ZUMA Press)

រង្វាន់ណូបែល - អ្នកស្រី អាលីស មូនរ៉ូ សញ្ជាតិកាណាដាអាយុ៨២ឆ្នាំ បានទទួលដំណឹងនៃការ​ឈ្នះរង្វាន់​ណូបែល​នេះ តាមរយៈសារសម្លេងក្នុងទូរស័ព្ទរបស់អ្នកស្រី ក្នុងកំឡុងពេលដែលអ្នកស្រីកំពុងទទួលទានដំណេក។ រហូត​មក​ដល់ពេលនេះហើយក៏ដោយ ក៏អ្នកស្រីនៅតែមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដែរ ព្រោះទាំងនេះជាក្ដីស្រមៃ​របស់​អ្នកស្រី ដែលមិនដែលគិតថា អ្នកស្រីអាចសម្រេចបានយ៉ាងដូច្នេះឡើយ។

ស្ត្រីអ្នកនិពន្ធវ័យចំណាស់ ដែលបានឈ្នះរួចហើយ នូវពាន់រង្វាន់អន្តរជាតិខាងតែងនិពន្ធមួយ មានឈ្មោះថា Man Booker International Prize រូបនេះ ទើបនឹងចេញផ្សាយស្នាដៃចុងក្រោយមួយ របស់អ្នកស្រី មានចំណងជើង​ថា៖ «ជីវិតសំណប់ចិត្ត (Dear Life)»។ ស្នាដៃចុងក្រោយ ដែលទំនងជាការចេញផ្សាយចុងក្រោយគេបំផុតដែរ នៅក្នុង​ជីវិតជាអ្នក​តែង​និពន្ធរបស់អ្នកស្រី។

លោក ភីធើ អេនគ្លដ (Peter Englund) លេខាអចិន្ត្រៃយ៏នៃបណ្ឌិតសភារង្វាន់ណូបែល (ប្រទេសស៊ុយអែត) បាន​ហៅ​អ្នកស្រីថា ជា«កំពូលអ្នកនិពន្ធរឿងខ្លីសម័យទំនើប»។ លោកបានថ្លែងសារភាពថា លោកគ្មានមធ្យោបាយណា​ផ្សេង ដើម្បីទាក់ទងទៅអ្នកស្រី អាលីស មូនរ៉ូ មុនការសម្រេចចិត្តរបស់គណកម្មាធិការណូបែលនោះទេ ហើយគឺ​រូប​លោក​ផ្ទាល់ជាអ្នកដាក់សារជាសម្លេងនេះ នៅក្នុងទូរស័ព្ទរបស់អ្នកនិពន្ធវ័យចំណាស់។ លោកបានបញ្ជាក់ ពីការ​សម្រេច​ចិត្ត​ជ្រើសរើសយកអ្នកស្រី មូនរ៉ូ ជាម្ចាស់ជ័យលាភីថា ដោយសាររឿងអ្នកស្រីមានសិល្បៈរស់រវើក មាន​លក្ខណៈខ្លីតែ​ប្រហាក់ប្រហែលនឹងរឿងប្រលោមលោក ព្រមទាំងតាក់តែងស្ទើរតែល្អឥតខ្ចោះ។

អ្នកដែលឈ្នះជ័យលាភីនេះ មិនមានច្រើនប៉ុន្មានទេ បើរាប់ពីពេលចាប់កំណើតនៃរង្វាន់ណូបែល ក្នុងឆ្នាំ១៩០១នោះ​មក ហើយអ្នកស្រីជាអ្នកឈ្នះទី១៣ ដែលបានផ្តួលគូប្រជែងខាងផ្នែកនិពន្ធ ល្បីៗផ្សេងទៀតជាច្រើន ក្នុងឆ្នាំនេះ។

ដំណឹងដ៏ប្រពៃនេះ បានប្រកាសឲ្យអ្នកស្រីបានដឹងកាលពីថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងមក។ អ្នកស្រី មូនរ៉ូ បាន​និយាយថា «ខ្ញុំធ្លាប់ដឹងថាខ្ញុំនៅក្នុងការប្រកួតប្រជែង។ ចាស ខ្ញុំបានដឹង។ តែខ្ញុំមិនដែលគិតថា ខ្ញុំនឹងអាចឈ្នះ​ជ័យ​លាភី» ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៧៧០ពាន់ផោននេះទេ។ ជ័យលាភីមុនៗ បានទៅលើអ្នក​អក្សរសាស្រ្ត​ដ៏ឆ្នើមៗដូចជា លោក រដយ៉ា ឃីពលីង (Rudyard Kipling) និងលោក អើណេស ហេមីងវេ (Ernest Hemingway) ជាដើម។ នៅឆ្នាំកន្លងទៅម៉ិញ ជ័យលាភីផ្នែកនេះ ត្រូវបានឈ្នះទៅលោក ម៉ូ យ៉ាន (Mo Yan) ជាជនជាតិចិន។

ការឈ្នះជ័យលាភីណូបែលរបស់អ្នកស្រី នឹងបន្ថែមឲ្យមានការទទួលស្គាល់ និងការទុកចិត្តកាន់តែខ្លាំងថែមទៀត ទៅ​លើស្នាដៃរឿងខ្លីៗរបស់អ្នកស្រី ដែលពីមុនមកអ្នកស្រីធ្លាប់និយាយថា អ្នកនិពន្ធរឿងខ្លីមិនសូវមាន​ការចាប់​អារម្មណ៍​ទេ ផ្ទុយពីអ្នកនិពន្ធដែលសរសេរប្រលោមលោក។ សូមបញ្ជាក់ថា អ្នកស្រី អាលីស មូនរ៉ូ កើតនៅឆ្នាំ១៩៣០ ក្នុង​សង្កាត់ វីនហាម (Wingham) នៃខេត្ត អនតារីយ៉ូ (Ontario) ប្រទេសកាណាដា។ អ្នកស្រីបានចាប់ផ្ដើម​ការ​សរសេរ តែងនិពន្ធរបស់អ្នកស្រី នៅពេលអ្នកស្រីមានវ័យជំទង់៕

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ មីនា ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments