ហ្គូហ្គល បង្កើត​ទូរស័ព្ទ​ទំនើប​ថ្មី បំពាក់​ដោយ​ម៉ាស៊ីន​ស៊្រីឌី (3D)

គម្រោងបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថា តាំងហ្គូ (Tango) គឺជាគម្រោងទូរស័ព្ទដៃទំនើប អេនឌ្រ័ដ (Android) មួយ​ប្រភេទថ្មី​របស់​ក្រុមហ៊ុន ហ្គូហ្គល (Google) ទើបនឹងត្រូវបានប្រភពមួយចំនួន អះអាងឲ្យដឹងថា ក្រុមការងារ​អភិវឌ្ឍន៍​គម្រោង​បច្ចេកវិទ្យា របស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះ ដាក់ទៅឲ្យអ្នកស្រាវជ្រាវ និងរៀបចំកម្មវិធី ចំនួន២០០នាក់​ដំបូងគេ។

គម្រោងបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថា តាំងហ្គូ (Tango) គឺជាគម្រោងទូរស័ព្ទដៃទំនើប អេនឌ្រ័ដ (Android) មួយ​ប្រភេទថ្មី​របស់​ក្រុមហ៊ុន ហ្គូហ្គល (Google) ទើបនឹងត្រូវបានប្រភពមួយចំនួន អះអាងឲ្យដឹងថា ក្រុមការងារ​អភិវឌ្ឍន៍​គម្រោង​បច្ចេកវិទ្យា របស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះ ដាក់ទៅឲ្យអ្នកស្រាវជ្រាវ និងរៀបចំកម្មវិធី ចំនួន២០០នាក់​ដំបូងគេ។


ទូរស័ព្ទប្រភេទថ្មី តាំងហ្គូ របស់មហាយក្សា ហ្គូហ្គល។ (រូបថតផ្ដិតចេញពីវីដេអូ ហ្គូហ្គល)

បច្ចេកវិទ្យា - ប្រភពនោះបានឲ្យដឹងថា ក្រុមការងារអភិវឌ្ឍន៍គម្រោង​បច្ចេកវិទ្យា ដែលមានឈ្មោះថា Advanced Technology and Projects ឬហៅកាត់ថា ATAP នឹងដាក់កម្មវិធីមេមួយ ដែលជាគម្រោងបច្ចេកវិទ្យាថ្មី ឈ្មោះហៅថា តាំងហ្គូ ទៅឲ្យអ្នកស្រាវជ្រាវ និងរៀបចំកម្មវិធី ដែលមានសំណាង ចំនួន ២០០នាក់ ដើម្បីផលិតកម្មវិធីផ្សេងៗ សម្រាប់​ដាក់ឲ្យប្រើប្រាស់ជាមួយ កម្មវិធីមេនេះ។ ក្រុមការងារអភិវឌ្ឍន៍គម្រោង​បច្ចេកវិទ្យានោះ ជាផ្នែកមួយរបស់​ក្រុមហ៊ុនយក្ស​ ហ្គូហ្គល មានគោលដៅដើម្បីបង្កើតប្រភេទទូរស័ព្ទទំនើបមួយបែបថ្មី  ដោយប្រើ ស៊ិនស័រ ( sensor) តាមដានចលនារបស់អ្នកប្រើប្រាស់ និងស្កែនបរិដ្ឋានជុំវិញខ្លួន ដើម្បីបង្កើតជា ផែនទី 3D (ឬ 3 Dimenssion) មួយ​បានភ្លាមៗ ក្នុងអាគារ ឬបន្ទប់។

បច្ចេកវិទ្យានេះ អាចប្រើបានច្រើនយ៉ាង ដូចជាការនាំផ្លូវ ដល់អ្នកដែលវង្វេង ឬមិនស្គាល់ផ្លូវ និងអាចបង្ហាញចេញ​នៅលើអេក្រង់ ជាផែនទីភ្លាមៗ។ លើសពីនេះទៅទៀត វាអាចលេងវាបាន ជាមួយហ្កេមទំនើបៗ​ជាច្រើន​ប្រភេទ​ទៀតផង។

គួរបញ្ជាក់ដែរថា ទូរស័ព្ទប្រភេទថ្មី នៃបច្ចេកវិទ្យាដ៏ទំនើបនេះ ត្រូវបានបំពាក់ដោយ អេក្រង់ទំហំ ៥អ៊ីង កាម៉េរា ៤ ម៉េហ្កា​ភីស៊ែល ដែលមាន ស៊ីនស័រ អាចតាមដានទីតាំងផ្សេងៗ ព្រមទាំងអង្គគណនារូបភាពចំនួន ២ ដែល​អាច​តាម​ដានចលនាកំរើករបស់ឧបករណ៍ទាំងនោះថែមទៀតផង។ ទូរស័ព្ទដ៏អស្ចារ្យ ក៏អាចបំលែងបរិដ្ឋានជុំវិញ ជាផែនទី 3D បានយ៉ាងល្អ។

បើតាមប្រភពមួយស្និតនឹង ក្រុមហ៊ុន ហ្គូហ្គល បានឲ្យដឹងថា ស៊ីនស័រ និងកាម៉េរារបស់ទូរស័ព្ទនេះ អាចធ្វើការ វ៉ាស់វែងបែប 3D ក្នុងល្បឿន ១/៤ លានដងក្នុងមួយវិនាទី។

គួរបញ្ជាក់ដែរថា គម្រោងទូរស័ព្ទដៃទំនើប តាំងហ្គូ នឹងចាប់ផ្តើមចែកជូនដល់អ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធី ដែល​មានសំណាងមុនគេ នា​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ១០១៤ ខាងមុននេះ។ ចំពោះអ្នកស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធី​ផ្សេង​ទៀត អាចចុះឈ្មោះចូលរួមជាមួយ​គម្រោង​នេះ ដោយគ្រាន់តែលើកហេតុផលមួយចំនួន មកបញ្ជាក់ថា តើអ្នក​នឹង​បង្កើតកម្មវិធីមានប្រយោជន៍អ្វីខ្លះ ជាមួយនឹងគម្រោងនេះ? បើអ្នកត្រូវបានគេជ្រើសរើសនោះ អ្នកនឹងមានសំណាង អាចទទួលបានទូរស័ព្ទប្រភេទនេះ មួយគ្រឿងដើម្បីយកមកសាកល្បងជាមិនខាន៕

សូមទស្សនាវីដេអូ ស្ដីពីគម្រោងនេះ ដូចតទៅ៖

--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments