វើលខូត នឹង​អវត្តមាន​នៅ​បាល់ទាត់​ពិភពលោក​២០១៤​នេះ

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស ឌឺស្ស វើលខូត (Theo Walcott) នឹងអវត្តមានក្នុងព្រឹត្តិការណ៍ វើល ខាប់ នៅឆ្នាំនេះក្នុងប្រទេសប្រេស៊ីល គេអាចនិងមិនបានចូលលេងយ៉ាងហោចណាស់រយៈពេល៦ខែដោយសារតែបញ្ហា របួសជង្គង់ នេះបើយោងទៅតាមការបញ្ជាក់របស់ អាស្សេនល (Arsenal) ដែលជាក្លិបរបស់គេកាលពីថ្ងៃច័ន្ទ។

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស ឌឺស្ស វើលខូត (Theo Walcott) នឹងអវត្តមានក្នុងព្រឹត្តិការណ៍ វើល ខាប់ នៅឆ្នាំនេះ​ក្នុងប្រទេសប្រេស៊ីល គេអាចនិងមិនបានចូលលេងយ៉ាងហោចណាស់រយៈពេល៦ខែ ដោយសារតែបញ្ហា របួសជង្គង់ នេះបើយោងទៅតាមការបញ្ជាក់របស់ អាស្សេនល (Arsenal) ដែលជាក្លិបរបស់គេកាលពីថ្ងៃច័ន្ទ។


កីឡាករខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស ឌឺស្ស វើលខូត។ (រូបថត របស់ក្លិបអាសឺណល)

បាល់ទាត់ពិភពលោក - វើលខូដ បានរងរបួសសរសៃសន្លាក់យ៉ាងធ្ងន់ធ្ងរ នៅលើជង្គង់ឆ្វេងរបស់គេ អំឡុងដែលក្រុម អាស្សេនល ដែលកំពុងឈរលេខ១លើតារាង ព្រីមៀរ៍ លីក (Premier League) បានទទួលជ័យជម្នះ ២-០ ក្នុង​ការ​ប្រកួត FA Cup លើទឹកដីខ្លួនឯងលើក្រុមស្ថិតក្នុងទីក្រុងឡុងដ៍តែមួយ ធូតតិនហ៊ាម ហ៊តស្ពឺ (Tottenham Hotspur) កាលពីថ្ងៃសៅរ៍ ទី៤ ខែមករា កន្លងទៅ។

សេចក្តីថ្លែងការណ៍មួយរបស់ក្លិប អាស្សេនល បានបញ្ជាក់ថា វើលខូដ ត្រូវបានរំពឹងថា នឹងអវត្តមានយ៉ាង​ហោច​ណាស់រយៈពេល៦ខែ ហេតុនេះ រូបគេនឹងត្រូវអវត្តមានសម្រាប់រដូវកាលដែលនៅសល់របស់ក្របខ័ណ្ឌ អង់គ្លេស និងយុទ្ធនាការ វើល ខាប់ នៅប្រទេសប្រេស៊ីល នៅក្នុងរដូវក្តៅនេះ។

កីឡាករវ័យ២៤ឆ្នាំរូបនេះ បានរងការឈឺចុកចាប់នៅត្រង់ជង្គង់របស់គេ នៅពេលជិតបញ្ចប់ការប្រកួតក្រោយ ពីធ្វើ​ការដណ្តើមបាល់មួយ និងត្រូវបានគេសែងចេញពីទីលាន។

ខ្សែបម្រើ អារ៉ុន រ៉ាមស៊ីយ៍ (Aaron Ramsey) ដែលជាមិត្តរួមក្រុមនៅ អាស្សេនល បានសម្តែងការអាណិតអាសូរទៅ​លើ វើលខូដ នៅលើបណ្តាញសង្គមតាមរយៈការសរសេរថា៖ «ពិតជាការខកចិត្តសម្រាប់ វើលខូដ ហើយរូបគេនឹង​វិល​​មក​កាន់​តែខ្លាំងជាងមុន ក្រោយពីបញ្ហានេះ។ វាពិតជាអស្ចារ្យណាស់សម្រាប់យើងក្នុងរដូវកាលនេះ។ សូមឲ្យមិត្ត​​ឆាប់​ជា​សះ​ស្បើយណា។»

លោក រ៉ែយ ភើលើ (Ray Parlour) អតីតកីឡាកររបស់ និងជាអតីតខ្សែបម្រើរបស់ក្រុមបាល់ទាត់ជម្រើស​ជាតិ​អង់គ្លេស បាននិយាយថា ការអវត្តមាន វើលខូដ នឹងក្លាយជាការខកចិត្តដ៏ធំមួយសម្រាប់ទាំងក្លិប និងប្រទេស​របស់គេ។

លោក ភើលើ បានប្រាប់ទូរទស្សន៍ Sky Sports ឲ្យដឹងថា៖ «នេះជាការរងរបួសដ៏ធំមួយ សម្រាប់ក្រុម អាស្សេនល និង អង់គ្លេស ពីព្រោះខ្ញុំប្រាកដក្នុងចិត្តថា វើលខូដ នឹងចាប់ផ្តើមក្នុងជម្រើសដំបូង​សម្រាប់ក្រុមអង់គ្លេស​នៅ​ប្រទេស ប្រេស៊ីល»។

លោកបានប្រាប់បន្ថែមទៀតថា៖ «វាជាការខកចិត្តដ៏ធំមួយសម្រាប់រូបគេផ្ទាល់ ពីព្រោះគេកំពុងតែលេងក្នុងក្រុមខ្លាំង​មួយក្នុងពេលនេះ និងកំពុងតែសម្លឹងឆ្ពោះទៅកាន់ប្រទេសប្រេស៊ីល។ រូបគេពិតជាត្រូវតែខកចិត្ត អំពីទំហំនៃការរង​របួសមួយនេះ»។

ខណៈ ដែលស្ថិតនៅលើ ហ្វ្រង់កា កីឡាករ វើលខូដ បានរងនូវការចោលប្រាក់កាក់ ដបប្លាស្ទិក និងវត្ថុផ្សេងមួយទៀត ទៅលើខ្លួនពីសំណាក់អ្នកគាំទ្ររបស់ក្រុម ភ្ញៀវពេលជិតបញ្ចប់បញ្ចប់ការប្រកួត។

នាពេលមុនបន្តិចនេះ កាលពីថ្ងៃចន្ទកន្លងទៅ និងមុនពេលទំហំនៃការរងរបួសនេះ ត្រូវបានគេប្រកាសឲ្យដឹង​ជា​សាធារណៈ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស បានធ្វើការបញ្ជាក់ថា វើលខូដ នឹងមិនប្រឈមមុខ​នឹងការចាត់វិធានការ​ផ្នែកវិន័យឡើយសម្រាប់ការ ប្រើកាយវិការបង្ហាញពីលទ្ធផល ២-០ ពី ហ្វ្រង់កា របស់គេដែលហាក់មានបំណង​ដើម្បី​បង្ហាញទៅកាន់អ្នកគាំទ្រនៃក្រុម ហ៊តស្ពឺ ៕

រូបថតបន្ថែមនៅពេលកីឡាកររូបនេះ រងរបួស៖

--------------------------------------
ដោយ៖ វន ដារា - ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments