ឆៃលី ដាឡែន បដិសេធ​រឿង​មាន​ផ្ទៃ​ពោះ​ដោយ​មិន​ទាន់​រៀប​ការ

បន្ទាប់ពីទទួលបំរាបមិនឲ្យលើកឆាកសម្តែង អស់រយៈពេលជិតពីឆ្នាំមករបស់នាង ឆៃលី ដាឡែន ដែលហ៊ានបញ្ចេញភាព​សិចស៊ីជ្រុល កាលពីនៅអាមេរិកនោះមក មួយរយៈកាលចុងក្រោយនេះ នាងឆៃលី ដាឡែនហាក់មានពន្លឺក្នុងសិល្បៈ​ខ្លះៗ​វិញ ដោយតែមានស្ថានីយ៍ទូរទស្សន៍មួយចំនួន ព្រមទទួលយកនាងសម្តែង។ ប៉ុន្តែទន្ទឹមនឹងនេះ នាងក៏ឆ្លៀតឱកាសនេះ ដើម្បីបដិសេធនូវពាក្យចចាមអារ៉ាមដ៏អាស្រូវមួយ ដែលបានតាមមករំខានដល់ជីវិតផ្ទាល់ខ្លួនរបស់នាង។

បន្ទាប់ពីទទួលបំរាបមិនឲ្យលើកឆាកសម្តែង អស់រយៈពេលជិតពីឆ្នាំមករបស់នាង ឆៃលី ដាឡែន ដែលហ៊ានបញ្ចេញភាព​សិចស៊ីជ្រុល កាលពីនៅអាមេរិកនោះមក មួយរយៈកាលចុងក្រោយនេះ នាងឆៃលី ដាឡែនហាក់មានពន្លឺក្នុងសិល្បៈ​ខ្លះៗ​វិញ ដោយតែមានស្ថានីយ៍ទូរទស្សន៍មួយចំនួន ព្រមទទួលយកនាងសម្តែង។ ប៉ុន្តែទន្ទឹមនឹងនេះ នាងក៏ឆ្លៀតឱកាសនេះ ដើម្បីបដិសេធនូវពាក្យចចាមអារ៉ាមដ៏អាស្រូវមួយ ដែលបានតាមមករំខានដល់ជីវិតផ្ទាល់ខ្លួនរបស់នាង។


នាងឆៃលី ដាឡែន នៅពេលនាងទៅសម្ដែងនៅក្នុងកម្មវិធីទូរទស្សន៍។ (រូបថត MONOROOM.info/ SamNeang)

រាជធានីភ្នំពេញ - ដោយសារតែនាងឆៃលី ដាឡែនខំប្រឹងពុះពាររកគេឯង ជួយសុំឲ្យមានមុខក្នុងសិល្បៈឡើងវិញយ៉ាង​លំបាកនោះ នៅពេលនេះនាងឆៃលី ដាឡែន បានសម្តែងនូវរឿងមិនសប្បាយចិត្ត និងបានបដិសេធចំពោះពាក្យ​ចចាម​អារ៉ាមមួយ ដែលបានលើកឡើងថា នាងមានកូនដោយមិនទាន់រៀបការថាជារឿងមិនពិត។ ការលើកឡើងរបស់រឿង​អាស្រូវនេះ ដោយសារតែនាងទើបតែរើបឡើងវិញ ជាមួយជីវិតសិល្បៈ ទើបនាងមិនអាចអត់ទ្រាំ មិនអាចនៅស្ងៀមត​ទៅ​ទៀតបាន។

ព័ត៌មានដែលគេនាំគ្នាលើកឡើង ផ្អើលតៗគ្នានោះ ដោយសារតែមានជនអនាមិកម្នាក់ បានប្រើប្រាស់បណ្ដាញសង្គម​ហ្វេសប៊ុករបស់នាង ដើម្បីបង្ហោះរូបភាពឯកសារមួយសន្លឹក ដែលជាលទ្ឋផលនៃការពិនិត្យអេកូផ្ទៃពោះ និងមានសរសេរ​ពាក្យមួយឃ្លាថា «ខ្ញុំមានកូនហើយ»។ រូបភាពនោះបានបង្ហោះ កាលពីថ្ងៃទី១៤សីហា ២០១៣កន្លងមក ទើបបង្កឲ្យមាន​ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងចំណោមមហាជន តារាហ៊្វេសប៊ុកនានា និងបើសូម្បីអ្នកសិល្បៈក៍ភ្ញាក់រឿងនេះដែរ។ ការបែក​ធ្លាយនេះ មានមតិមួយចំនួនរិះគន់ថា ជារឿងមិនត្រឹមត្រូវ និងមិនបានឯកភាពសារទរ ចំពោះនាងដាឡែនថាជាអំពើល្អ​នោះទេ ព្រោះ មិនបានគោរពតាមប្រពៃណីទំនៀមទំលាប់ជាតិ ដែលតម្រូវឲ្យរៀបការសិនទើបអាចមានកូន។

ទោះបីមានជាមានអ្នករិះគន់នាងឆៃលី ដាឡែន ក្តី ក៏មានអ្នកខ្លះគាំទ្រនាង និង អបអរចំពោះព័ត៌មានដែលនាង​រកបាន​កូន​ជាទីស្រលាញ់ និងក្លាយជាអ្នកគិតគូររកអនាគតនៃជីវិត ដូចគេឯង។

អ្វីដែលចំឡែកនោះ គឺក្រោយពីលេចចេញព័ត៌មាននេះភ្លាម នាងឆៃលី ដាឡែន មិនបានធ្វើការបកស្រាយពីមូលហេតុ​ទាំងអស់នោះ ដើម្បីឲ្យអស់មន្ទិលសង្ស័យដល់មហាជនទូទៅអស់ចិត្តឡើយ។ ដូច្នេះហើយ ទើបព័ត៌មាននោះត្រូវ​បាន​គេគិតថា ឆៃលី ដាឡែន មានចេតនាបំប៉ោងព័ត៌មាននោះឡើង ក្នុងបំណងទទួលយកការទាក់ទាញមកវិញ ក្នុងអំឡុង​ពេលដែលនាងបាត់មុខ ពីកញ្ចក់ទូរទស្សន៍យូរពេក ព្រោះតែបម្រាមហាមឡើងឆាកនោះ។

តែនៅពេលចុងក្រោយនេះ តារាដើមទ្រូងបានដែលទើបតែមានយីអ៊ុនឡើងវិញ ដោយបានទូរទស្សន៍ហៅឲ្យឡើង​ច្រៀង​នោះ  បានចេញមកប្រកែក នៅចំពោះមុខអ្នកយកព័ត៌មាន ខណៈពេលដែលមានសំនួរជជីក ចង់ដឹងពីរឿងមាន​ផ្ទៃ​ពោះ​នោះ។ តារាយេរៗរូបនេះ បានថ្លែងថា ធម្មតាមនុស្សមានកូន គេដេកយកកម្លាំងសម្រាកឲ្យស្រួលខ្លួន ឲ្យរឹងដៃរឹងជើង​រាប់​ខែឯណោះ មិនមែនមកធ្វើខ្លួនឡើងច្រៀងស្រែកឡើងសរសៃក និងពាក់ស្បែកជើងខ្ពស់ៗ ទេ។ នាងថា បើធ្វើបែបនេះ គឺ​ច្បាស់ជាទាស់រត់រកពេទ្យជួយមិនខាន។

នាងដាឡែនបានបញ្ជាក់ថា «ខ្ញុំឯណាទៅមានកូនមានផ្ទៃពោះអីនោះ បើខ្ញុំខ្លួនឯងមិនដឹងផងហ្នឹង ហើយគិតតែដើរច្រៀង​ជាប់គ្នារហូត ឡើងស្អក ក ច្រៀងជូនមហាជនលែងចង់កើតម្តងៗនោះ។ នាងខ្ញុំអត់មានកូនទេ បើមានក៏ការសិនដែរ ជៀសវាងការដិះដៀល បើទោះជានាងខ្ញុំនិយមស្លៀកយេរៗក្តី។ តែបើមិនបានរៀបការពេញច្បាប់ទំលាប់ ក៏នាងខ្ញុំមិន​ព្រមដែរ ព្រោះនាងខ្ញុំជាកូនខ្មែរមួយរូប បើមិនបានការក៏មិនរៀបការដែរ។» នាងដាឡែនបញ្ជាក់បន្ថែមថា «ខ្ញុំសុំបដិសេធ​ថារឿងមានផ្ទៃពោះជារឿងមិនពិតទេ មិនដឹងថាគេបានរូបមកពីណាទេ (មក) បង្ហោះក្នុងហ្វេសប៊ុករបស់នាងខ្ញុំ»។

ចំពោះមុខអ្នកសារព័តមាន ដាឡែនបានសំណូមពរដល់អ្នកចូលចិត្តយករូបតារាៗ យកទៅលេងផ្តេសផ្តាស គួរកុំធ្វើ​បែប​នេះទៀតមិនល្អទេ ណាមួយខ្លាចប៉ះពាល់ការងារសិល្បៈរបស់គេទៀត។ «និយាយរួមដូចជារូបខ្ញុំអ៊ីចឹង កំពុងតែរៀបចំខ្លួន​ឲ្យល្អឡើងវិញមិនឲ្យខុសឆ្គងទៀតទេ ដូចជាក្នុងពេលដែលនាងខ្ញុំឡើងសម្តែង តាមកញ្ចក់ទូរទស្សន៍នេះ ដូចនេះសូម​មេត្តាកុំធ្វើបែបនេះទៀត នាងខ្ញុំមិនចង់បិទផ្លូវសិល្បៈ ជាមួយព័ត៌មានមិនល្អទៀតឡើយ។» នេះជាសំនូមពររបស់នាង ឆៃលី ដាឡែន៕

-----------------------------------------------
ដោយ៖ សំ នៀង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments