អ៊ឺរ៉ូ២០១២៖ ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ធ្វើអោយមានការវែកញែក

ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ត្រូវបានគេកត់សំគាល់ ថាបានកើតមានឡើងនៅ អ៊ឺរ៉ូ២០១២ ខណៈដែល ក្រុមបាល់ ទាត់ជំរើសជាតិរបស់ប្រទេសហូឡង់ បានចេញទៅហ្វឹកហាត់កាលពីថ្ងៃសុក្រទី៨ ខែមិថុនា កន្លងទៅនេះ។ ប្រធានក្រុម កីឡាករហូឡង់ លោក ម៉ាក វ៉ាន ប៊ូមែល (Mark van Bommel) បានបរិហា ពី«សំលេងស្រែកហ៊ោ របៀបស្វាព្រៃ (cris de singe)» បានកើតឡើង នៅទីក្រុង ក្រាកូវីរ នៃប្រទេសប៉ូឡូញ ក្នុងពេលក្រុមកីឡាករ កំពុងរត់ដើម្បីកំដៅសាច់ដុំ ហើយចេញសេចក្ដីប្រកាសបន្ទាប់ពីនោះថា «ជារឿងមិនអាចទទួលយកបាន»។

ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ត្រូវបានគេកត់សំគាល់ ថាបានកើតមានឡើងនៅ អ៊ឺរ៉ូ២០១២ ខណៈដែល ក្រុមបាល់ ទាត់ជំរើសជាតិរបស់ប្រទេសហូឡង់ បានចេញទៅហ្វឹកហាត់កាលពីថ្ងៃសុក្រទី៨ ខែមិថុនា កន្លងទៅនេះ។ ប្រធានក្រុម កីឡាករហូឡង់ លោក ម៉ាក វ៉ាន ប៊ូមែល (Mark van Bommel) បានបរិហា ពី«សំលេងស្រែកហ៊ោ របៀបស្វាព្រៃ (cris de singe)» បានកើតឡើង នៅទីក្រុង ក្រាកូវីរ នៃប្រទេសប៉ូឡូញ ក្នុងពេលក្រុមកីឡាករ កំពុងរត់ដើម្បីកំដៅសាច់ដុំ ហើយចេញសេចក្ដីប្រកាសបន្ទាប់ពីនោះថា «ជារឿងមិនអាចទទួលយកបាន»។ កីឡាកររូបនេះ បានបន្តអោយដឹងក្នុង ទស្សនាវដ្ដីហូឡង់មួយឈ្មោះ De Telegraaf ថា «នៅក្នុងរាល់ការប្រកួត ប្រសិនបើមានតែកីឡាករតែម្នាក់ ក្នុងចំណោម គ្នាយើង ត្រូវរងនឹងសម្រែកបែបនេះ យើង​នឹងនាំគ្នាទៅរកអាជ្ញាកណ្ដាលដើម្បី សុំអោយធ្វើអន្តរាគមន៍។»


ក្រុមជំរើសជាតិរបស់ប្រទេសហូឡង់ កំពុងហ្វឹកហាត់ ក្នុងពហុកីឡាដ្ឋានមួយ នាទីក្រុងក្រាកូវីរ (ប្រទេសប៉ូឡូញ)

ប្រធាន អ៊ុយអ៊ឺហ្វា ធ្លាប់ប្រកាសជាមុនរួចហើយ ពីរឿងនេះ

លោកមីស្សែល ផ្លាទីនី ជាប្រធាន អ៊ុយអ៊ឺហ្វា ធ្លាប់បានរំលឹកពីបញ្ហានេះ តាំងពីមុនចាប់ផ្ដើម អ៊ឺរ៉ូ២០០១២នេះ​ ក្នុងសន្និសិត សារពត៌មានមួយថា​ «សហព័ន្ធអ៊ឺរ៉ុបនៃបាល់ទាត់ បានអនុវត្តន៍វិធានការណ៍ដ៏សំខាន់នេះ  តាំងពី ២ឆ្នាំមុនមកម្លេះ។ យើងនឹងទុកអោយអាជ្ញាកណ្ដាល ជាអ្នកធ្វើការសំរេចចិត្ត ថាត្រូវផ្អាកជាបណ្ដោះអាសន្នការប្រកួត ដើម្បីទុកពេលវេលា អោយគេធ្វើសេចក្ដីប្រកាស សុំអោយបញ្ឈប់រឿងនេះ នៅក្នុងកីឡាដ្ឋាន​សិន បន្ទាប់មកទើបអាចចាប់ផ្ដើមការប្រកួតបន្ត ទៀតបាន។ ក្នុងករណី ដែលមានអំពើប្រកាន់ពូជសាសន៍ ពណ៌សម្បុរនោះ អាជ្ញាកណ្ដាលអាចបញ្ឈប់ ការប្រកួតនេះតែ ម្ដង។» លោកបញ្ជាក់បន្ថែមថា «យើងនឹងគាំទ្រការសំរេចចិត្តរបស់អាជ្ញាកណ្ដាល ក្នុងករណីបញ្ឈប់ការប្រកួតនេះ។»

កីឡាករខ្សែរប្រយុទ្ធរបស់ ក្រុមបាលទាត់អ៊ីតាលី ម្នាក់ឈ្មោះ ម៉ារីយ៉ូ បាឡូតើលី (Mario Balotelli) ក៏បានបង្កើតអោយមាន ការវែកញែកមួយ ថាប្រសិនបើករណី ប្រកាន់ពណ៌សម្បុរ នឹងត្រូវបានធ្វើទៅលើរូបគាត់ ហើយគាត់បញ្ជាក់ថា នៅក្នុងករណី នោះ គាតនឹងដើរចេញពីការប្រកួតដោយ​ឯកឯង។ ឆ្លើយតបនឹងសំនួររបស់អ្នកកាសែត ដែលសួរពីរឿងនេះ កាលពី ថ្ងៃពុធទី៦ ខែមិថុនា លោកប្រធាន អ៊ុយអ៊ឺហ្វា បាននិយាយថា «គឺអាជ្ញាកណ្ដាលតែម្នាក់គត់ ជាអ្នកសំរេចចិត្តថា នឹងផ្អាកឬ បញ្ឈប់ការប្រកួត។ បើកីឡាករណាមួយ សំរេចចិត្តដោយឯកឯងដើរចេញពីការប្រកួត កីឡាករនោះអាចនឹងទទួលបាន កាតលឿងមួយ។»

ប៉ុន្តែនៅក្នុងការពន្យល់មួយរបស់ គ្រូបង្វឹកក្រុមកីឡាករជំរើសជាតិ របស់ប្រទេសអ៊ីតាលី លោកស្សេហ្សា ប្រាដឺលី (Cesare Prandelli) បានតបវិញថា «បើមានសំរែកហ៊ោកញ្ជ្រៀល ដាក់អោយ ម៉ារីយ៉ូ បាឡូតើលី យើងនឹងងើបចេញពី កៅអី ទាំងអស់គ្នា ហើយចូលទៅក្នុងទីលានប្រកួត ដើម្បីការពារ ម៉ារីយ៉ូ បាឡូតើលី​។»

អ្នកចាំទីរបស់អង់គ្លេស គម្រាម

កីឡាករ ហ្សូរ អារ្ត៍ (Joe Hart) ជាអ្នកចាំទីរបស់ ក្រុមជំរើសជាតិអង់គ្លេស ក៏បានប្រកាសផងដែរថា «នឹងមិនមានកីឡាករ អង់គ្លេស ណាម្នាក់ដើរចេញពី ទីលានប្រកួតទេ ប្រសិនជាមានករណី ការជេប្រទេសផ្ដាសារ តាមបែបប្រកាន់ពូជសាសន៍ នៅក្នុងអ៊ឺរ៉ូ២០១២នោះ។  យើងសង្ឃឹមថា នឹងមិនមានរឿងបែបនេះកើតឡើងទេ។  តែយើង នឹងទុកអោយ អាជ្ញាកណ្ដាល ជាអ្នកធ្វើការសំរេចចិត្ត។ យើងនឹងមិនធ្វើច្បាប់ទំលាប់ដោយខ្លួនឯងទេ។ បើអាជ្ញាកណ្ដាលសំរេចថា ត្រូវចាកចេញពី ទីលានប្រកួត យើងនឹងគោរពតាមការសំរេចចិត្តនេះ៕»

---------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ០៩ ខែមិថុនា ២០១២


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments