ឡេណូវ៉ូ បង្ហាញ​កុំព្យូទ័រ​យួរ​ដៃ​ថ្មី «យ៉ូហ្គា២ប្រូ» និង «សីងផេដ យ៉ូហ្គា»

ក្នុងព្រឹត្តិការណ៏បង្ហាញផលិតផលបច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំ អាយអេហអេ២០១៣ (IFA 2013) នៅប្រទេសអាឡឺម៉ង់ ក្រុមហ៊ុនផលិតកុំព្យូទ័រ ឡេណូវ៉ូ (Lenovo) កាលពីថ្ងៃព្រហស្បត៏ បានធ្វើការបង្ហាញនូវកុំព្យូទ័រយួរដៃស៊េរីថ្មីរបស់ខ្លួន ២ប្រភេទ៖ «យ៉ូហ្គា២ប្រូ» (Yoga 2 Pro) និង «សីងផេដ យ៉ូហ្គា» (ThinkPad Yoga) ដែលផលិតផលទាំង២នេះ នឹងចេញលក់ផ្លូវការនៅ ចុងឆ្នាំ២០១៣។

សូមទស្សនាលក្ខណៈសម្បត្តិរបស់វាសង្ខេបៗ ដូចខាងក្រោម៖

១. ឡេណូវ៉ូ «យ៉ូហ្គា២ប្រូ»៖

• អេក្រង់ទំហំ៖ ១៣ អ៊ីញ
• វិមាត្រ៖ ១២.៩៩ X ៨.៦៦ X ០.៦១ អ៊ីញ
• ទម្ងន់៖ ៣.០៦ ផោន (១.៣៨ គីឡូក្រាម)
• បង្ហាញរូបបានទំហំ៖ ៣២០០ X ១៨០០ ភិចស្យ៊ែល និងមាន ៣៥០ ពណ៌
• ម៉ាស៊ីន (CPU)៖ ខរអាយ៧ យូអិលធី (Core i7 ULT)
• អង់ចងចាំ (RAM)៖ ៨ ជីហ្គាបៃ ប្រភេទ ឌីឌីអរ៣អិល (DDR3L)
• អាចផ្ទុកបាន៖ ៥១២ ជីហ្គាបៃ
• ប្រព័ន្ធប្រតិបត្តិការ៖ វីនដូ ៨.១ ប្រូ (Windows 8.1 Pro)

«យ៉ូហ្គា២ប្រូ» នឹងចេញលក់នៅក្នុង ខែតុលា ដែលមានតម្លៃប្រមាណ ១០៩៩.៩៩ដុល្លារ។

២. ឡេណូវ៉ូ «សីងផេដ យ៉ូហ្គា»៖

• អេក្រង់ទំហំ៖ ១២.៥ អ៊ីញ
• កម្រាស់៖ ០.៧៤ អ៊ីញ
• ទម្ងន់៖ ៣.៤៨ ផោន (១.៥៧ គីឡូក្រាម)
• បង្ហាញរូបភាពបានទំហំ៖ ១៩២០ X ១០៨០ ភិចស្យ៊ែល
• ម៉ាស៊ីន (CPU)៖ អ៊ីនថែល ហាស់វែល ខរអាយ៧ (Intel Haswell Core i7)
• អង់ចង់ចាំ (RAM)៖ ៨ ជីហ្គាបៃ ប្រភេទ ឌីឌីអរ៣អិល
• អាចផ្ទុកបាន៖ ១ តេហ្គាបៃ (1TB hard drive)

ចំពោះ «សីងផេដ យ៉ូហ្គា» នេះ នឹងចេញលក់នៅក្នុង ខែវិច្ឆិកា ដែលមានតម្លៃយ៉ាងទាបបំផុតក៏ ៩៤៩ដុល្លារដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង

មតិ-យោបល់

0 Comments