លីវើភូល៖ ខូឡូ តូរ៉េ ចង់​បាន​កៅអី​ឆែមពានលីក​ត្រឡប់​មក​វិញ

ខ្សែការពារខូឡូ តូរ៉េ (Kolo Toure) ជឿជាក់ថា ក្រុមហង្សក្រហមលីវើភូល (Liverpool) នឹងអាចប្រជែងយកកៅអីឆែមពានលីក (Champions League) នៅរដូវកាលក្រោយ ខណៈដែលពេលនេះ គាត់បានឈានជើងចូលក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield) ដើម្បីជួយបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែការពារខូឡូ តូរ៉េ (Kolo Toure) ជឿជាក់ថា ក្រុមហង្សក្រហមលីវើភូល (Liverpool) នឹងអាចប្រជែងយកកៅអី​ឆែមពានលីក (Champions League) នៅរដូវកាលក្រោយ ខណៈដែលពេលនេះ គាត់បានឈានជើងចូលក្នុងកីឡាដ្ឋាន​អេនហ្វៀល (Anfield) ដើម្បីជួយបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត។


កីឡាករខ្សែការពារ ខូឡូ តូរ៉េ បង្ហាញអាវរបស់គាត់ នៅពេលចូលមកដល់ក្រុមលីវើភូលដំបូង។ (រូបថត liverpoolfc.com)

កីឡាករវ័យ៣២ឆ្នាំ សញ្ជាតិកូឌឺវ័រ បានមកចូលរួមជាមួយលីវើភូល ក្នុងកិច្ចសន្យា២ឆ្នាំ បន្ទាប់ពីគាត់បញ្ចប់កិច្ចសន្យា​ជាមួយ​នឹងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City)។

គាត់បាននិយាយថា៖ «យើងចង់ឈ្នះពានរង្វាន់ ប៉ុន្តែយើងក៏ចង់លេងក្នុងក្របខ័ណ្ឌឆែមពានលីកខ្លាំងណាស់ដែរ។ ក្លិបនេះ ជាក្លិបមួយសម្រាប់ឈ្នះ។ ខ្ញុំចង់ក្លាយជាផ្នែកមួយ នៃប្រវត្តិសាស្រ្តនៅទីនេះ។»

តូរ៉េ បានបង្ហាញខ្លួនឲ្យក្រុមម៉ែនស៊ីធី បាន១០២ប្រកួត បន្ទាប់ពីផ្ទេរមកពីក្រុមអាសិណល (Arsenal) ក្នុងតម្លៃ ១៤លាន​ផោន កាលពីឆ្នាំ២០០៩ ហើយគាត់ជាផ្នែកមួយដ៏សំខាន់ ដែលជួយឲ្យម៉ែនស៊ីធី លើកពានព្រីមែលីក (Premier League) កាលពីរដូវកាល២០១១-២០១២ផងដែរ។ ប៉ុន្តែនៅរដូវកាល ២០១២-២០១៣ គាត់បានចូលលេងតែចំនួន ១៨ប្រកួត​ប៉ុណ្ណោះ។

លីវើភូល បានលេងក្នុងក្របខ័ណ្ឌឆែមពានលីកលើកចុងក្រោយនៅឆ្នាំ២០០៩។ ប៉ុន្តែទោះបីជារដូវកាលមុនក្រុមមួយនេះ បានបញ្ចប់ចំណាត់ថ្នាក់ត្រឹមលេខ៧ក៏ដោយ ក៏តូរ៉េ បាននិយាយយ៉ាងជឿជាក់ថា រដូវកាលថ្មីនេះត្រូវតែបញ្ចប់​ក្នុង​ដំណែង​កំពូលទាំង៤ (Top 4) ឲ្យបាន។

តូរ៉េ បាននិយាយថា៖ «ប្រាកដណាស់ យើងចង់បានដំណែងនោះ។ ខ្ញុំគិតថា ជាមួយនឹងកីឡាករល្អៗ ដែលយើងមាន​សព្វ​ថ្ងៃ យើងជឿជាក់ថា នឹងទទួលបានលទ្ធផលល្អនៅរដូវកាលនេះ។ លីវើភូល ធ្លាប់មានប្រវត្តិសាស្ត្រល្អ មានកីឡាករ​ល្អៗ ដែលពោរពេញដោយសមត្ថភាព និងទឹកចិត្ត។»

កីឡាករវ័យចំណាស់រូបនេះ បានបន្តថា៖ «យើងគ្រាន់តែចង់ជួយក្រុមឲ្យទទួលបានភាពជោគជ័យឡើងវិញ ដូចពី​អតីតកាល ដើម្បីឲ្យប្រជែងយកដំណែងកំពូលទាំង៤មកវិញ ឬប្រជែងយកឈ្នះពានរង្វាន់។ ជួយក្លិបឲ្យត្រឡប់ទៅកាន់​ក្របខ័ណ្ឌឆែមពានលីកវិញ ជារឿងដ៏អស្ចារ្យមួយសម្រាប់រូបខ្ញុំ ដែលខ្ញុំចង់ធ្វើឲ្យបាន៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...