យុវជន​ភ្នំពេញ​ក្រោន ត្រៀម​សង​សឹក​ក្រុម​យុវជន​ទីម័រ​ខាង​កើត

ក្រុមបាល់ទាត់អាយុក្រោម ១៥ឆ្នាំភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះ ដើម្បីស្វាគមន៏ក្រុមភ្ញៀវ ក្រុមយុវជនជម្រើសជាតិ​ទីម័រ​ខាងកើត ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់អាស៊ីអាគ្នេយ៏អាយុក្រោម ១៥ឆ្នាំ (U-15 Asean Champions Trophy) នៅ​វេលាម៉ោង០៣និង៤៥នាទីរសៀល ថ្ងៃសៅរ៏ ទី០៦ ខែកក្កដាស្អែកនេះ ក្នុងកីឡាដ្ឋានស្តាតចាស់។

ក្រុមបាល់ទាត់អាយុក្រោម ១៥ឆ្នាំភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះ ដើម្បីស្វាគមន៏ក្រុមភ្ញៀវ ក្រុមយុវជនជម្រើសជាតិ​ទីម័រ​ខាងកើត ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់អាស៊ីអាគ្នេយ៏អាយុក្រោម ១៥ឆ្នាំ (U-15 Asean Champions Trophy) នៅ​វេលាម៉ោង០៣និង៤៥នាទីរសៀល ថ្ងៃសៅរ៏ ទី០៦ ខែកក្កដាស្អែកនេះ ក្នុងកីឡាដ្ឋានស្តាតចាស់។


ក្រុមបាល់ទាត់អាយុក្រោម ១៥ឆ្នាំភ្នំពេញក្រោន។

យុវជនរបស់ក្រោនសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសងសឹកក្រុមយុវជនទីម័រវិញ ខណៈដែលខ្លួនជាម្ចាស់ផ្ទះ ត្រូវតែ​យក​៣ពិន្ទុឲ្យបាន បន្ទាប់ពីប្រកួតជើងទី១ នៅទីក្រុងដេលី ក្រុមកម្ពុជាបានចាញ់ម្ចាស់ផ្ទះទីម័រ ដោយលទ្ធផល ៤-១ ម្តងមក​ហើយ។

បន្ទាប់ពីចាញ់ទីម័រហើយ ក្រុមដែលតំណាងឲ្យប្រទេសកម្ពុជា (ក្រោន) បានប្រកួតចាញ់ក្រុមឆុនបូរី (Chonburi FC) នៅក្នុង​ប្រទេសថៃ ៣-០ ទៀត កាលពីថ្ងៃសៅរ៏ ទី២៩ សប្តាហ៏មុន ដែលធ្វើឲ្យក្រុមយុវជនរបស់ក្រោន មានភាពយ៉ាប់យឺនមែនទៀត រហូតធ្លាក់ដល់បាតតារាង ក្នុងពូលអេ (A)។

៥ប្រកួតរបស់ក្រុមយុវជនក្រោន មិនទាន់បានស្គាល់ពាក្យថា «ឈ្នះ» ទេ ស្មើ១ និងចាញ់៤ មានតែ១ពិន្ទុប៉ុណ្ណោះ ហើយស្ថិត​នៅ​ចំណាត់ថ្នាក់លេខ៦ បាតតារាងគេ ខណៈដែលក្រុមយុវជនទីម័រប្រកួតបាន៦ហើយ ឈ្នះ២ ស្មើ២ និងចាញ់២ មាន៨​ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៤។

យុវជនក្រោន មាន១ពិន្ទុ ស្មើគ្នានឹងក្រុមយុវជនក្រុមសិង្ហបុរីដែរ ប៉ុន្តែចាញ់គេត្រង់ឲ្យគេទាត់ចូលទីច្រើនជាង។ ដូច្នេះ​បើ​យុវជនក្រោនឈ្នះនៅថ្ងៃស្អែកនោះ ពួកគេនឹងអាចរំកិលឡើងទៅលេង៥ ឈរពីក្រុមយុវជនសិង្ហបុរីវិញ។

ការប្រកួតចុងក្រោយរបស់ក្រុមយុវជនទីម័រ ស្មើគ្នា ១-១ ជាមួយនឹងក្រុមយុវជនសិង្ហបុរី កាលពីថ្ងៃសៅរ៏សប្តាហ៏មុន ក្នុងការ​ប្រកួតជើងទី២ ខណៈដែលការប្រកួតជើងទី១ ក្រុមទីម័រ បានយកឈ្នះក្រុមសិង្ហបុរី ១-០ ដែរ កាលពីថ្ងៃច័ន្ទសប្តាហ៏មុន។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមយុវជនទីម័រ និងក្រុមយុវជនសិង្ហបុរី កាលពីជើងទី២ បញ្ចប់លទ្ធផលស្មើគ្នាកន្លងទៅនោះ បើតាមកាលវិភាគគ្រោងទុក ត្រូវធ្វើឡើងនៅប្រទេសសិង្ហបុរី ប៉ុន្តែ ដោយសារតែ បញ្ហាអាកាសធាតុនៅប្រទេសសិង្ហបុរី​មិន​អំណោយផល ក៏ធ្វើការប្រកួតក្នុងប្រទេសទីម័រទាំង២ជើងតែម្តង។

ការប្រកួតក្នុងពូលអេក្រុមដទៃៗទៀត នាចុងសប្តាហ៏នេះមានដូចជា៖ ក្រុមយុវជនម៉ាឡេស៊ី ទទួលភ្ញៀវក្រុមយុវជនថៃ នៅ​យប់ថ្ងៃសុក្រនេះ ខណៈដែលយុវជនសិង្ហបុរី ត្រូវប៉ះក្រុមខ្លាំង យុវជនវៀតណាម (លេខ១ក្នុងពូល) នៅថ្ងៃសៅរ៏ដែរនោះ។

តើក្រុមយុវជនក្រោនរបស់កម្ពុជា អាចយកឈ្នះក្រុមយុវជនទីម័រខាងកើត និងអាចសងសឹកបានសម្រេចយ៉ាងណានោះ សូមរងចាំមើលលទ្ធផល និងទៅធ្វើការគាំទ្រ ដើម្បីផ្តល់ជាកម្លាំងចិត្តដល់យុវជនវ័យក្មេងរបស់យើងទាំងអស់គ្នា នៅថ្ងៃ​ស្អែក៕

ខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់ក្នុងពូលអេ និងពូលប៊ី (B) ក្នុងការប្រកួតកន្លងមក៖

----------------------------------------------------

ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments