យុវជន​ភ្នំពេញ​ក្រោន ទៅ​ប្រកួត​ជើង​ទី​២ ជា​មួយ​ក្រុម​ឆុនបូរ៉ី​របស់​ថៃ

ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំរបស់ក្រុមភ្នំពេញក្រោន នឹងត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះដំរី ឆុនបូរ៉ី (Chonburi FC) របស់ថៃ ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់អាស៊ីអាគ្នេយ៏អាយុក្រោម ១៥ឆ្នាំ (U-15 Asean Champions Trophy) នៅថ្ងៃសៅរ៏ ទី២៩ស្អែកនេះ។

ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៥ឆ្នាំរបស់ក្រុមភ្នំពេញក្រោន នឹងត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះដំរី ឆុនបូរ៉ី (Chonburi FC) របស់ថៃ ក្នុងការប្រកួតជើងទី២ នៃពានរង្វាន់អាស៊ីអាគ្នេយ៏អាយុក្រោម ១៥ឆ្នាំ (U-15 Asean Champions Trophy) នៅថ្ងៃសៅរ៏ ទី២៩ស្អែកនេះ។


ការប្រកួតរវាងកីឡាករក្រោមអាយុ១៥ឆ្នាំ នៃក្រុមភ្នំពេញក្រោន (អាវក្រហម) និងក្រុមឆុនបូរ៉ី កាលពីសប្ដាហ៍មុន។ (រូបថត facebook.com/pages/Phnom-Penh-Crown-FC)

គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមភ្នំពេញក្រោន (Official Facebook Page PPCFC) បានឲ្យដឹងថា យុវជនជំទង់ៗ​របស់ក្រោន បានចាកចេញពីទីក្រុងដេលី ប្រទេសទីម័រខាងកើត កាលពីថ្ងៃពុធ ដោយជើងហោះហើរ ស្រ៊ីវីចាយ៉ាអៀរ (Sriwijaya Air)។ ពួកគេបានឈប់សម្រាកនៅក្នុងទីក្រុងបាងកក១យប់ កាលពីថ្ងៃព្រហស្បត្តិ៏។

នៅថ្ងៃសុក្រនេះ ក្រុមរបស់លោកបួយ ដារី នឹងធ្វើដំណើរទៅកាន់ខេត្តឆុនបូរ៉ី ដើម្បីធ្វើការហ្វឹកហាត់ ត្រៀមប្រកួតជាមួយ​ក្រុមយុវជនអាយុក្រោម ១៥ឆ្នាំឆុនបូរ៉ី នៅថ្ងៃសៅរ៏ វេលាម៉ោង០៦ និង០០នាទី ពេលល្ងាច។

កាលពីប្រកួតជើងទី១សប្តាហ៏មុន នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក នាទីក្រុងភ្នំពេញ ក្រុមយុវជនឆុនបូរ៉ី បានយក​ឈ្នះ​យុវជនភ្នំពេញក្រោន ៤-១ រួចម្តងហើយ ហើយការប្រកួតនៅថ្ងៃសៅរ៏នេះ ពួកគេកាន់តែសង្ឃឹមឈ្នះបន្តទៀត ខណៈ​ដែលគេជាម្ចាស់ផ្ទះ។

កីឡាកររបស់ក្រុមឆុនបូរ៉ីអាយុក្រោម ១៥ឆ្នាំ មានមាឌធំៗដាច់ឆ្ងាយ ពីយុវជនអាយុក្រោម ១៥ឆ្នាំរបស់ក្រោន ខណៈ​ដែលកីឡាករដែលតំណាងឲ្យក្រុមកម្ពុជាមួយនេះ មានមាឌល្អិតៗ តូចៗ ប៉ុន្តែមានបច្ចេកទេសល្អ ក្នុងការប្រកួត។

ឆុនបូរ៉ី ជាក្រុមមួយខ្លាំង ប្រកួត៥លើកកន្លងមក ឈ្នះ៣ ស្មើ១ និងចាញ់១ មាន១០ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ២ នៅ​ក្នុងពូលអេ (A) ខណៈដែលក្រុមយុវជនរបស់ក្រោន ប្រកួត៤លើក ស្មើ១ ចាញ់៣ និងមិនដែលឈ្នះសោះ មាន១ពិន្ទុ ឈរនៅលេខ៥ ក្បែរបាតតារាង បន្ទាប់ពីក្រុមសិង្ហបុរី។

គួររំឮកថា ៤ប្រកួតរបស់យុវជនក្រោនកន្លងមក ចាញ់ក្រុមវៀតណាម ៤-០, ស្មើជាមួយក្រុមម៉ាឡេស៊ី ១-១, ចាញ់ថៃ ៤-១ និងចាញ់ទីម័រខាងកើត ៤-១ កាលពីថ្ងៃអង្គារ៏កន្លងទៅថ្មីៗនេះ។

ដូច្នេះបើក្រុមយុវជនក្រោនភ្លាត់ស្នៀត ចាញ់ក្រុមថៃឆុនបូរ៉ី នៅថ្ងៃសៅរ៏ទៀតនោះ នឹងត្រូវហាលអាវត្រឹមវគ្គចែកពូលនេះ ជាស្ថាពរហើយ។ តើក្រុមរបស់កម្ពុជា អាចយកពិន្ទុនៅលើទឹកដីថៃបាន ឬយ៉ាងណា? សូមរងចាំមើលលទ្ធផលទាំង​អស់​គ្នា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments