បាល់ទាត់​អេស្ប៉ាញ៖ អាប៊ីដាល់ និយាយ​លា​ក្រុម​បាសេឡូណា ទាំង​ទឹកភ្នែក

អតីតខ្សែការពារឆ្វេងជម្រើសជាតិបារាំង អេរិក អាប៊ីដាល់ (Eric Abidal) បាននិយាយទាំងទឹកភ្នែក ខណៈដែលគាត់បានប្រកាសថា គាត់នឹងចាកចេញពីកីឡាដ្ឋាននូខេម (Nou Camp) នៅរដូវក្តៅនេះ បន្ទាប់ពីចំណាយពេលអស់៦ឆ្នាំ ជាមួយនឹងក្រុមបាសេឡូណា (Barcelona)។

អតីតខ្សែការពារឆ្វេងជម្រើសជាតិបារាំង អេរិក អាប៊ីដាល់ (Eric Abidal) បាននិយាយទាំងទឹកភ្នែក ខណៈដែលគាត់​បាន​ប្រកាសថា គាត់នឹងចាកចេញពីកីឡាដ្ឋាននូខេម (Nou Camp) នៅរដូវក្តៅនេះ បន្ទាប់ពីចំណាយពេលអស់៦ឆ្នាំ ជាមួយនឹង​ក្រុមបាសេឡូណា (Barcelona)។


កីឡាករអេរិក អាប៊ីដាល់ ប្រកាសចាកចេញពីក្រុមទាំងក្រៀមក្រំ។

កីឡាករដ៏មានប្រជាប្រិយភាពវ័យ៣៣ឆ្នាំរូបនេះ បានត្រឡប់មកជួយក្រុមវិញ បន្ទាប់ពីធ្វើការវះកាត់ថ្លើម​ទទួលបាន​ជោគ​ជ័យ​កាលពីឆ្នាំមុន។ ប៉ុន្តែពេលនេះ គាត់បានសម្រេចចិត្តចាកចេញ ដោយសារតែគាត់ ពុំមែនជាកីឡាករជម្រើសដំបូង​សម្រាប់ក្រុមទៀតទេ។

គាត់បានមកចូលរួមជាមួយក្លឹប ដោយសារតែលោកម្ចាស់ក្លឹបសាន់ដ្រូ រ៉ូស្សែល (Sandro Rosell) និងនាយកកីឡាលោក​អេដូនី ស្ស៊ូប៊ីស្សារ៉េតា (Andoni Zubizarreta) មានការពេញចិត្តគាត់ ហើយបានសរសើរគាត់ថា ជាកីឡាករក្លាហាន និងមានការអនុគ្រោះខ្ពស់ជាងគេ។

អាប៊ីដាល់បាននិយាយថា «ខ្ញុំមានគោលដៅធំៗពីរ។ ទីមួយខ្ញុំចង់ធ្វើអ្វីៗសម្រាប់កូនស្រីទាំង២ របស់ខ្ញុំ ចង់ឃើញពួកគេ​ធំ​ឡើងដោយមានការរីកចំរើន និងចង់នៅជិតរបស់ប្រពន្ធខ្ញុំ។ ទីពីរខ្ញុំចង់លេងបាល់។ ខ្ញុំចង់នៅបន្ត និងចង់លេងនៅទីនេះ ប៉ុន្តែក្លឹបមិនគិតដូច្នោះទេ។ ដូច្នេះខ្ញុំត្រូវតែគោរព តាមការសម្រេចចិត្តរបស់គេ។»

កំឡុងពេលដែលគាត់ នៅជាមួយក្រុមបាសេឡូណា អាប៊ីដាល់បានឈ្នះពានរង្វាន់ឡាលីកា (La Liga) ៤ដង, ឈ្នះពានរង្វាន់​កំពូលអ៊ឺរ៉ុបឆែមពានលីក (Champions League) ២ដង និងឈ្នះពានរង្វាន់របស់ស្តេច (King’s Cup) ចំនួន២ដង។

ក្រុមបាសេឡូណា បាននិយាយថា នៅពេលដែលគាត់ (អាប៊ីដាល់) ចូលនិវត្តន៏ពេលណា ពួកគេបើកទ្វារជានិច្ច ដើម្បីឲ្យ​អាប៊ីដាល់ត្រឡប់មកកាន់ក្លឹបវិញ ក្នុងដំណែងមួយជានាយកបច្ចេកទេស នៃក្រុមយុវជនឈុតតូច។

អាប៊ីដាល់ ត្រូវបានបុគ្គលិករបស់ក្រុមបាសេឡូណាជាច្រើន មានការគាំទ្រយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តមួយនេះ។ រីឯ​កីឡាករមិត្តរួមក្រុមវ័យចំណាស់មួយចំនួនទៀតដូចជា ចឺរ៉ាដ ពីហ្គេ (Gerard Pique), កាឡេស ប៉ូយ៉ុល (Carles Puyol), ស្ស៊ាវី (Xavi) និងអ្នកចាំទីវិកទ័រ វ៉ាល់ដេស (Victor Valdes) ក៏ត្រៀមប្រកាសចាកចេញពីក្លឹបដែរ។

ក្រុមម្ចាស់ជើងឯកអេស្ប៉ាញបាសេឡូណា នឹងបញ្ចប់រដូវកាលរបស់ពួកគេក្នុងការប្រកួតចុងក្រោយក្នុងផ្ទះខ្លួនឯង ដែល​ត្រូវ​ជួបជាមួយក្រុមម៉ាឡាកា (Malaga) នៅថ្ងៃសៅរ៏នេះ។ បើពួកគេអាចទទួលបានជ័យជំនះនេះ ពួកគេនឹងមាន ១០០ពិន្ទុក្នុង​រដូវកាល២០១២-២០១៣។ ហើយនោះជាកំណត់ត្រាថ្មីមួយទៀត ក្នុងក្របខ័ណ្ឌឡាលីកា ដែលពុំទាន់មានក្រុមណា​មួយ​ធ្វើបានឡើយ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments