បាល់ទាត់អង់គ្លេស៖ ម៉ែនញ៉ូ ជិត​ទិញ​បាន​ខ្សែ​បម្រើ​អន្តរជាតិ​ហូឡង់​ហើយ

ក្រុមបីសាចក្រហមម៉ែនញ៉ូ (Man United) ជិតនឹងឈានដល់ការចុះកិច្ចសន្យាទិញយកកីឡាករ ឃេវីន ស្ត្រូដម៉ែន (Kevin Strootman) មកកាន់កីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) ហើយ បន្ទាប់ពីក្រុមម្ចាស់ជើងឯកព្រីមែលីកមួយនេះ បានយល់ព្រមក្នុងតម្លៃជាង២៦លានដុល្លាជាមួយនឹងក្រុមភីអេសវី (PSV) សម្រាប់កីឡាករអន្តរជាតិហូឡង់វ័យក្មេងរូបនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបីសាចក្រហមម៉ែនញ៉ូ (Man United) ជិតនឹងឈានដល់ការចុះកិច្ចសន្យាទិញយកកីឡាករ ឃេវីន ស្ត្រូដម៉ែន (Kevin Strootman) មកកាន់កីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) ហើយ បន្ទាប់ពីក្រុមម្ចាស់ជើងឯកព្រីមែលីកមួយនេះ បាន​យល់​ព្រមក្នុងតម្លៃជាង២៦លានដុល្លាជាមួយនឹងក្រុមភីអេសវី (PSV) សម្រាប់កីឡាករអន្តរជាតិហូឡង់វ័យក្មេងរូបនេះ។


កីឡាករ ឃេវីន ស្ត្រូដម៉ែន ជំនាញជាខ្សែ​បម្រើបាល់ទាត់នៅហូឡង់។

ខ្សែបម្រើវ័យ២៣ឆ្នាំ បានទាក់ទងនឹងការផ្ទេរមកកាន់ក្រុមម៉ែនញ៉ូ ជាយូរមកហើយ ខណៈដែលលោកហ្វឺកឺសិន (Ferguson) មានការពេញចិត្តកីឡាកររូបនេះយ៉ាងខ្លាំង ប៉ុន្តែគាត់ទិញពុំទាន់បាន។ ពេលនេះគ្រូបង្វឹកថ្មីដេវីដ ម៉យ (David Moyes) ក៏​ចាប់​អារម្មណ៏កីឡាកររូបនេះ ខ្លាំងដូចគ្នា និងចង់នាំយកកីឡាករឆ្នើមរូបនេះ មកចូលរួមជាមួយក្រុមនៅរដូវកាលថ្មីឲ្យបាន។

គ្រូបង្វឹកក្រុមភីអេសវី លោកឌីក អាដវ៉ូខេត (Dick Advocaat) បាននិយាយថា «សម្រាប់ក្រុមភីអេសវី ជារឿងដ៏ល្អ បើគាត់​នៅបន្ត ប៉ុន្តែសម្រាប់ខ្លួនស្ត្រូដម៉ែនផ្ទាល់ ការចាកចេញ ជាការប្រសើរជាង។ គាត់ជាប្រធានក្រុមរង នៅក្នុងក្រុម​ជម្រើសជាតិ​ហូឡង់ ហើយគាត់នឹងបោះជំហ៊ានដ៏ឆ្ងាយមួយទៀត នៅរដូវកាលក្រោយ។ កីឡាករវ័យក្មេងរូបនេះ អាចលេងបានគ្រប់​ដំណែងទាំងអស់ ព្រោះគាត់មានសមត្ថភាពពិសេសរបស់គាត់។»

បន្ទាប់ពីបញ្ចប់រដូវកាលបានត្រឹមជើងឯករង ដោយចាញ់ក្រុមអាស្សាក់ (Ajax) នោះ ស្ត្រូដម៉ែន ហាក់ដូចជាមិន​សប្បាយ​ចិត្តទេ ហើយគាត់នឹងពេញចិត្តក្នុងការចាកចេញនៅរដូវក្តៅនេះ ខណៈដែលពេលនេះក្លឹបបានព្រមព្រាងគ្នា ជាមួយ​ក្រុម​ម៉ែនញ៉ូទៀតនោះ កាន់តែធ្វើឲ្យគាត់សប្បាយចិត្តថែមទៀត ហើយគាត់ក៏ពេញចិត្តមកលេងឲ្យ​ក្រុមម្ចាស់ជើងឯក​ព្រីមែលីក​ដែរ។

ស្ត្រូដម៉ែន ភាគច្រើនគាត់លេងក្នុងដំណែងជាខ្សែបម្រើការពារកណ្តាល និងជាអ្នកនាំលេងដ៏សំខាន់ក្នុងក្រុម ហើយនេះ​ក៏​ជាចំណុចដែលលោកដេវីដ ម៉យ កំពុងតែត្រូវការខ្លាំង នៅក្នុងក្រុមបីសាចក្រហមដូចគ្នា។

ខ្សែបម្រើដែលមានកម្លាំងខ្លាំងរូបនេះ បានរកគ្រាប់បាល់បញ្ចូលទីបានចំនួន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម​ទាត់​បញ្ចូលទីបាន១១លើក ក្នុងរដូវកាលនេះ។

បីសាចក្រហមម៉ែនញ៉ូ ត្រូវការកីឡាករខ្សែបម្រើរូបនេះ ព្រោះដើម្បីជំនួសដំណែងកីឡាករផូ ស្កូល (Paul Scholes) ដែល​ទើបតែប្រកាសចូលនិវត្តន៏កាលពីពេលថ្មីៗនេះ ខណៈដែលកីឡាករដារិន ហ្វឡិចឆឺ (Darren Fletcher) នៅតែមានជម្ងឺរ៉ាំរៃ​ជាប់ខ្លួនផងនោះ។

ចំណែកខ្សែបម្រើមីឆែល ខារ៉ិក (Michael Carrick) ដែលបានលេងជម្រើសដំបូងបានច្រើនជាងគេ ក្នុងរដូវកាលនេះ ក៏មិន​មែនជាជម្រើសដ៏វែងឆ្ងាយទៀតដែរ ខណៈដែលពេលនេះ គាត់មានវ័យ៣១ឆ្នាំហើយនោះ។

ស្ត្រូដម៉ែន ជាកីឡាករស្ថិតក្នុងក្រុមជម្រើសជាតិហូឡង់ ដែលមានលោកល្វីស វ៉ានហ្គាល (Louis Van Gaal) ជាអ្នកដឹកនាំ។ គាត់បានចូលលេងក្នុងក្រុមជម្រើសជាតិឈុតធំ បានចំនួន១៨លើកហើយ ហើយគាត់ក៏ជាកីឡាករសំខាន់មួយរូប​របស់​ហូឡង់ ក្នុងយុទ្ធនាការបាល់ទាត់ពិភពលោកឆ្នាំ២០១៤ខាងមុខនេះដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...