ឆែលស៊ី នឹង​ប្រើ​«លុយធំ» ដើម្បី​ទិញ​យក គ្រីស្ទែណូ រ៉ូណាល់ដូ ឲ្យ​បាន

កាសែតដៀលីម៉ែល (Daily Mail) បានរាយការណ៏ថា ក្រុមតោខៀវឆែលស៊ី (Chelsea) កំពុងតែនាំមុខគេ ក្នុងការប្រជែងទិញយកកំពូលអ្នកប្រយុទ្ធ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) របស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid)។ ហើយពួកគេហ៊ានឲ្យថ្លៃជាង ១២០លានដុល្លា (ស្មើនឹងតម្លៃដែលរៀលម៉ាឌ្រីដ ទិញពីម៉ែនញូ)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាសែតដៀលីម៉ែល (Daily Mail) បានរាយការណ៏ថា ក្រុមតោខៀវឆែលស៊ី (Chelsea) កំពុងតែនាំមុខគេ ក្នុងការប្រជែង​ទិញយកកំពូលអ្នកប្រយុទ្ធ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) របស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid)។ ហើយ​ពួកគេហ៊ានឲ្យថ្លៃជាង ១២០លានដុល្លា (ស្មើនឹងតម្លៃដែលរៀលម៉ាឌ្រីដ ទិញពីម៉ែនញូ)។


តារាបាល់ទាត់ គ្រីស្ទែណូ រ៉ូណាល់ដូ។

អតីតម្ចាស់ក្លឹបនាកីឡាដ្ឋានបឺណាប៊ូ (Bernabeu) លោករ៉ាម៉ុន កាលឌឺរ៉ុន (Ramon Calderon) បាននិយាយថា កីឡាករ​អន្តរជាតិព័រទុយហ្គាល់ អាចនឹងទៅតាមលោកគ្រូបង្វឹកជូសេ ម៉ូរីញ៉ូ (Jose Mourinho) នាកីឡាដ្ឋានស្តេម ហ្វដប្រិជ្ជ (Stamford Bridge) ហើយលោកបាននិយាយថា ការត្រឡប់ទៅកាន់ក្រុមម៉ែនញូ (Man United) ប្រហែលជា​មិនអាច​ទៅរួចទេ ព្រោះម៉ែនញូ មិនហ៊ានចំណាយលុយធំ។

រ៉ូណាល់ដូ បាននិយាយថា គាត់មានរឿងមិនសប្បាយចិត្តមួយចំនួន ជាមួយនឹងក្រុមនៅក្នុងក្របខ័ណ្ឌឡាលីកា (La Liga) មួយនេះ។ ជាពិសេសម្ចាស់ក្លឹបលោក ហ្វឡរ៉ិនទីណូ ប៉េរែស (Florentino Perez) ហាក់ដូចជាមិនពេញចិត្តចំពោះរូបគាត់។

កីឡាករវ័យ២៨ឆ្នាំ បាននិយាយថា «ខ្ញុំសោកសៅខ្លាំងណាស់ នៅពេលដែលខ្ញុំចាប់ផ្តើមរដូវកាលនៅទីនេះ។ ខ្ញុំគិតថា​ទំនាក់ទំនងរបស់ខ្ញុំ ជាមួយនឹងម្ចាស់ក្លឹបថ្មី មិនល្អនោះទេ ព្រោះគាត់មិនចូលចិត្តអត្តចរិកកីឡាករដូចជារូបខ្ញុំ។»

លោកកាលឌឺរ៉ុន បាននិយាយថា ក្រុមដែលមានទឹកប្រាក់ច្រើន និងអាចទិញយករ៉ូណាល់ដូ ចេញពីក្រុមរៀលម៉ាឌ្រីដ មាន​៣ក្រុម ពោលគឺក្រុមឆែលស៊ី, ប៉ារីស ហ្សិនជឺម៉ិន (PSG) និងក្រុមម៉ែន ស៊ីធី (Man City)។ ប៉ុន្តែលោកជឿថា ក្រុម​ដែល​មាន​មូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏ (ឆែលស៊ី) អាចមានឱកាសច្រើនជាងគេ ខណៈដែលលោកម៉ូរីញូ នឹងដឹកនាំនៅ​ទីនោះ។

អតីតតារាឆ្នើមក្រុមបីសាចក្រហមម៉ែនញូ បានរកគ្រាប់បាល់បញ្ចូលទីបាន ២០១គ្រាប់ ក្នុងការប្រកួត១៩៩លើក សម្រាប់​ក្រុមរៀលម៉ាឌ្រីដ គិតចាប់តាំងពីផ្ទេរចេញពីម៉ែនញូ ក្នុងតម្លៃជាង ១២០លានដុល្លា។ ប៉ុន្តែគួរឲ្យសោកស្តាយ ទោះបីជា​គាត់​អាចរកគ្រាប់បាល់បញ្ចូលទីបានច្រើនយ៉ាងនោះក្តី ក៏គាត់មិនអាចជួយក្រុមឲ្យទទួលបានពានច្រើនដែរ ពោលគឺគាត់បាន​ឈ្នះពានរង្វាន់ឡាលីកា តែមួយលើកគត់ ជាមួយនឹងក្រុមអធិរាជស។

ម្ចាស់ក្លឹបឆែលស៊ី លោករ៉ូម៉ាន់ អាប្រាម៉ូវីច (Roman Abramovich) គាត់មានក្តីសុបិន្តមួយ ដោយចង់ឃើញលោកម៉ូរីញ៉ូ និង​កីឡាកររ៉ូណាល់ដូ ស្ថិតក្នុងកីឡាដ្ឋានស្តេមហ្វដ ប្រិជ្ជ (កីឡាដ្ឋានក្រុមឆែលស៊ី)។ ជាពិសេសគាត់ចង់ឲ្យក្រុមតោខៀវ​មួយ​នេះ អាចលើកពានរង្វាន់ព្រីមែលីក (Premier League) ជាថ្មីម្តងទៀត ក្រោមស្នាដៃបុរសសញ្ជាតិព័រទុយហ្គាល់​ទាំង២រូប​នេះ (លោកម៉ូរីញ៉ូ និងកីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...