ម៉ូរីញ៉ូ និងរ៉ូណាល់ដូ ត្រូវ​បណ្តេញ​ចេញ​ពី​ការ​ប្រកួត ខណៈ​អាត្លិកទិកូ​លើក​ពាន

ក្រុមបាល់ទាត់អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) បានឈ្នះពានរង្វាន់ខូផាដេលរ៉េ (Copa del Rey) លើកទី១០របស់ខ្លួន បន្ទាប់ពីកីឡាករឌីហ្គូ កូស្តា (Diego Costa) និងកីឡាករមីរ៉ាន់ដា (Miranda) រកគ្រាប់បាល់បញ្ចូលទីបានម្នាក់១គ្រាប់ និង​បំបាក់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ដោយលទ្ធផល ២-១ នៅម៉ោងបន្ថែម (extra-time)។ ដោយឡែក គ្រូបង្វឹកលោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) និងកីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៃក្រុមរៀលម៉ាឌ្រីដ ត្រូវបាន​អាជ្ញា-​កណ្ដាលបណ្តេញចេញពីការប្រកួត។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់អាត្លិកទិកូ ម៉ាឌ្រីដ (Atletico Madrid) បានឈ្នះពានរង្វាន់ខូផាដេលរ៉េ (Copa del Rey) លើកទី១០របស់ខ្លួន បន្ទាប់ពីកីឡាករឌីហ្គូ កូស្តា (Diego Costa) និងកីឡាករមីរ៉ាន់ដា (Miranda) រកគ្រាប់បាល់បញ្ចូលទីបានម្នាក់១គ្រាប់ និង​បំបាក់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ដោយលទ្ធផល ២-១ នៅម៉ោងបន្ថែម (extra-time)។ ដោយឡែក គ្រូបង្វឹកលោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) និងកីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) នៃក្រុមរៀលម៉ាឌ្រីដ ត្រូវបាន​អាជ្ញា-​កណ្ដាលបណ្តេញចេញពីការប្រកួត។


ក្រុមបាល់ទាត់អាត្លិកទិកូ ម៉ាឌ្រីដ សប្បាយនឹងឈ្នះពានរង្វាន់ខូផាដេលរ៉េ។

ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់អេស្ប៉ាញ នាកីឡាដ្ឋាន បឺណាប៊ូ (Bernabeu) កាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ ក្រុមរបស់​លោកម៉ូរីញ៉ូ ចាប់ផ្តើមបានយ៉ាងល្អ បន្ទាប់ពីកីឡាករគ្រីស្ទែណូ រ៉ូណាល់ដូ តែតបញ្ចូលទីបានសម្រេច នៅនាទីទី១៤ ដែល​ជាការបញ្ជូលបាល់ជ្រុងមកពីកីឡាករ លូហ្គា ម៉ូឌ្រីក (Luka Modric)។

គ្រូបង្វឹកក្រុមអធិរាជស រៀលម៉ាឌ្រីដ លោកជូសេ ម៉ូរីញ៉ូ ត្រូវបានអាជ្ញាកណ្តាលដេញចេញពីកន្លែងកីឡាករបម្រុងអង្គុយ នៅជិតបញ្ចប់ម៉ោងធម្មតា ដោយសារតែតវ៉ាច្រើនពេក។ បន្ទាប់មកកីឡាករមីរ៉ាន់ដា ក៏តែតបញ្ចូលទីឲ្យក្រុមអាត្លិកទិកូ នាំ​មុខវិញនៅម៉ោងបន្ថែម ដែលធ្វើឲ្យក្រុមរៀលម៉ាឌ្រីដ កាន់តែក្តៅស្លឹកត្រចៀកបន្ថែមទៀត។

កំឡុងពេលដែលក្រុមកំពុងតែចាញ់ ក្រុមរៀលម៉ាឌ្រីដ ក៏លេងជាលក្ខណៈឆេវឆាវទាំងកំហឹង។ វាហាក់ដូចជាខ្សែយន្ត​ដូច្នោះដែរ ខណៈដែលកីឡាករឆ្នើម រ៉ូណាល់ដូ ក៏ត្រូវពិន័យកាតក្រហមមួយទៀត បន្ទាប់ពីមានការប៉ះទង្គិចគ្នា ជាមួយ​កីឡាករ ហ្គាប៊ី (Gabi) នៅនាទីទី១១៤។

ក្នុងការប្រកួតនោះ អាចនិយាយបានថា ជាថ្ងៃនាំសំណាងមិនល្អទាល់តែសោះ មកឲ្យក្រុមរៀលម៉ាឌ្រីដ ខណៈដែល​កីឡាករទាំងខ្សែបម្រើ ទាំងប្រយុទ្ធមានឱកាសជាច្រើនលើកច្រើនសារ តែបាល់បានត្រឹមតែទៅបុកនឹងរបារទីខាងឆ្វេង ខាងស្តាំ និងអ្នកចាំទីតែប៉ុណ្ណោះ។

លោកម៉ូរីញ៉ូ បាននិយាយថា «យើងមានឱកាសដាច់យ៉ាងល្អ ២លើក តែធ្វើពុំបានសម្រេច ហើយពួកគេមានកំហុសឆ្គង៣ តែលោកអាជ្ញាកណ្តាលមិនពិន័យ។ នោះជាហេតុផល ដែលធ្វើឲ្យខ្ញុំគិតថា មិនយុទ្តិធម៌។»

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានបន្តថា «ខ្ញុំបានប្រកបអាជីពជាគ្រូបង្វឹកនេះ ជាច្រើនឆ្នាំហើយ មិនមែនទើប​តែ​១ឆ្នាំនេះទេ ប៉ុន្តែនេះជារដូវកាលដ៏អាក្រក់បំផុត ដែលខ្ញុំមិនដែលធ្លាប់ជួប។»

លោកម៉ូរីញ៉ូ មានកំណត់ត្រាមួយដ៏អស្ចារ្យជាមួយនឹងក្រុមរៀលម៉ាឌ្រីដ បន្ទាប់ពីផ្ទេរមកពីក្រុមអ៊ីនធឺ មីឡាន (Inter Milan) កាលពីឆ្នាំ២០១០។ ក្នុងរដូវកាលដំបូងរបស់គាត់ ជាមួយនឹងក្រុមអធិរាជសមួយនេះ គាត់បានជួយឲ្យក្រុមយកឈ្នះ​ក្រុម​បាសេឡូណា (Barcelona) ក្នុងការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ឃីងខាប់ (King’s Cup) ដែលពេលនោះក្រុមបាសេឡូណា ត្រូវបានគេដឹងថាជាក្រុមល្អជាងគេបំផុតលើលោក។

គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះ បានបន្ថែមថា «បីរដូវកាល ជាមួយនឹងលទ្ធផលទាំងនេះ ជាការបរាជ័យសម្រាប់ខ្ញុំ។ វាប្រហែល​ជាអាចល្អ សម្រាប់គ្រូបង្វឹកជាច្រើន ប៉ុន្តែសម្រាប់ខ្ញុំ វាជារដូវកាលដ៏អាក្រក់បំផុត ព្រោះខ្ញុំមិនអាចជួយឲ្យក្រុម​ការពារ​ដំណែងជើងឯកឡាលីកា (La Liga), ធ្លាក់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រឆែមពានលីក (Champions League) និងធ្លាក់វគ្គ​ផ្តាច់ព្រ័ត្រពានរង្វាន់នេះទៀត៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...