យ៉ាយ៉ា តូរ៉េ ចង់​លើក​ពាន​រង្វាន់ ជា​ការ​សង​សឹក

ខ្សែបម្រើក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) យ៉ាយ៉ា តូរ៉េ (Yaya Toure) បាននិយាយថា ក្រុមរបស់គាត់ (ម៉ែន-ស៊ីធី) នឹងអាចឈ្នះពានរង្វាន់ព្រីមែលីក (Premier League) នៅរដូវកាលក្រោយ ខណៈដែលលោក អាឡិច ហ្វឺកឺសិន (Alex Ferguson) គ្រូបង្វឹកក្រុមម៉ែនញូបានចូលនិវត្តន៏។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែបម្រើក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) យ៉ាយ៉ា តូរ៉េ (Yaya Toure) បាននិយាយថា ក្រុមរបស់គាត់ (ម៉ែន-ស៊ីធី) នឹងអាចឈ្នះពានរង្វាន់ព្រីមែលីក (Premier League) នៅរដូវកាលក្រោយ ខណៈដែលលោក អាឡិច ហ្វឺកឺសិន (Alex Ferguson) គ្រូបង្វឹកក្រុមម៉ែនញូបានចូលនិវត្តន៏។


យ៉ាយ៉ា តូរ៉េ កីឡាកររបស់ ក្រុមមេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី។

បន្ទាប់ពីបរាជ័យក្នុងការការពារដំណែងម្ចាស់ជើងឯកព្រីមែលីក ក្រុមម៉ែនឆេស្ទើ ស៊ីធី នឹងត្រូវប្រកួតពានរង្វាន់អេហ្វអេខាប់ (FA Cup) វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមវីកែន (Wigan) នៅក្នុងកីឡាដ្ឋាន វ៊ែមប្លី (Wembley) នាថ្ងៃទី១១ ខែឧសភា ស្អែក​នេះ ដោយពួកគេមានសង្ឃឹមយ៉ាងមុតមាំថា ប្រាកដជាអាចលើកពានរង្វាន់នោះ ដើម្បីជាការលួងចិត្ត​ដល់អ្នកគាំទ្រ​របស់​ខ្លួន។

ប៉ុន្តែយ៉ាយ៉ា តូរ៉េ បានសម្លឹងទៅរដូវកាលថ្មីខាងមុខ ដោយជឿថា ក្រុមរបស់គាត់អាចនឹងមានប្រៀបជាងគេវិញ បន្ទាប់​ពី​រដូវ​កាលនេះ លេងយ៉ាងត្រដាបត្រដួស ដោយប្រកួតបានលទ្ធផលស្មើច្រើនពេក ដែលជាហេតុធ្វើឲ្យបាត់បង់​ឱកាស​លើក​ពានរង្វាន់ព្រីមែលីកជាប់គ្នា២ឆ្នាំ។

គាត់បាននិយាយថា «ម៉ែនញូ ជាក្រុមដ៏អស្ចារ្យ ហើយលោក ហ្វឺកឺសិន ជាបុរសដ៏សំខាន់បំផុតសម្រាប់ពួកគេ។ គាត់បាន​ដឹកនាំ នឹងរៀបចំក្រុមម៉ែនញូ បានយ៉ាងល្អបំផុត ដែលធ្វើឲ្យយើងពិបាកក្នុងការទប់ទល់។»

កីឡាករវ័យ២៩ឆ្នាំរូបនេះ បានបន្តថា «ប៉ុន្តែទោះជាយ៉ាងណា រដូវកាលថ្មីក្រុមខ្លាំងផ្សេងៗ ក៏មានការពង្រឹង​សមត្ថភាព​របស់គេបន្ថែមដែរ ហើយយើងនឹងប្រជែងជាមួយក្រុមខ្លាំងៗទាំងនោះ ដូចជា ក្រុមអាសិណល (Arsenal), ឆែលស៊ី (Chelsea), លីវើភូល (Liverpool), ទតិនហេម (Tottenham) និងក្រុមម៉ែនញូ។ ដូច្នេះខ្ញុំគិតថា ព្រីមែលីកជាលីក ដែល​ពិបាកជាងគេ ព្រោះមានក្រុមខ្លាំងៗជាច្រើន។»

ចំពោះការប្រកួតអេហ្វអេខាប់ វគ្គផ្តាច់ព្រ័ត្តនៅថ្ងៃស្អែកនេះ តូរ៉េបាននិយាយថា «យើងបានបាត់បង់ពានព្រីមែលីក ទៅក្រុម​ម៉ែនញូ ដូច្នេះយើងចង់ឈ្នះពានរង្វាន់នេះ។ សម្រាប់យើង យើងចង់ឲ្យឈ្នះពានរង្វាន់រាល់ឆ្នាំ ជូនដល់ក្លឹប និងអ្នកគាំទ្រ​ទាំងអស់គ្នា។»

គាត់បានបន្តថា «ខ្ញុំចង់ក្លាយជាផ្នែកមួយដ៏សំខាន់ នៃប្រវត្តិសាស្រ្តរបស់ក្លឹប។ យើងកំពុងតែចាប់ផ្តើមធ្វើបានល្អហើយ ដូច្នេះយើងត្រូវធ្វើឲ្យកាន់តែល្អថែមទៀត។ វីកែន នឹងមិនឲ្យយើងយកឈ្នះស្រួលៗនោះឡើយ ពួកគេជាក្រុមល្អដែរ ហើយ​មានគ្រូបង្វឹកដ៏ល្អទៀតផង។ ប៉ុន្តែខ្ញុំជឿជាក់ថា ម្ចាស់ជើងឯកអេហ្វអេខាប់ ប្រាកដជា "ម៉ែនឆេស្ទើ ស៊ីធី"៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...