សាតូ ​ជា​អ្នក​ប្រណាំង​រថយន្ដF1​សញ្ជាតិ​ជប៉ុន​ដំបូង​គេ ដែល​ឈ្នះ អ៊ីនឌីខា

កីឡាករប្រណាំងរថយន្ត តាគូម៉ា សាតូ (Takuma Sato) បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយ ក្នុងការប្រណាំងក្របខ័ណ្ឌ អ៊ីនឌីខា (IndyCar) ហើយបានក្លាយជាអ្នកបើកបរ ជនជាតិជប៉ុនដំបូងគេបង្អស់ ដែលបានយកឈ្នះក្នុងកម្មវិធី យូអេស អូផិន វែលស៊ឺរី (US open-wheel series) នៅក្នុងទីលានប្រណាំង ឡុងប៊ិច ហ្គេនប្រៃ (Long Beach Grand Prix)។

កីឡាករប្រណាំងរថយន្ត តាគូម៉ា សាតូ (Takuma Sato) បានបង្កើតប្រវត្តិសាស្រ្តថ្មីមួយ ក្នុងការប្រណាំងក្របខ័ណ្ឌ អ៊ីនឌីខា (IndyCar) ហើយបានក្លាយជាអ្នកបើកបរ ជនជាតិជប៉ុនដំបូងគេបង្អស់ ដែលបានយកឈ្នះក្នុងកម្មវិធី យូអេស អូផិន វែលស៊ឺរី (US open-wheel series) នៅក្នុងទីលានប្រណាំង ឡុងប៊ិច ហ្គេនប្រៃ (Long Beach Grand Prix)។


កីឡាករប្រណាំងរថយន្ត តាគូម៉ា សាតូ ក្រោយពេលបានឈ្នះការប្រកួត។

«នេះជាភាពអស្ចារ្យមួយ» សាតូ បាននិយាយបន្ទាប់ពីធ្វើការនាំមុខគេតាំងពីជុំទី៥០ រហូតដល់ ជុំទី៨០ ដែលគាត់បើកឡាន លេខ១៤ ក្នុងក្រុម អេជេ ហ្ងូត រ៉េសិង (A.J. Foyt Racing) ហើយបានទៅដល់ទីមុនគេ ដោយនាំមុខកីឡាករ ហ្គាហាម រ៉ាហាល (Graham Rahal)។

គាត់បានបន្ថែមថា «និយាយតាមត្រង់ វាពិតជាសប្តាហ៏ដ៏ឥតខ្ចោះមួយសំរាប់ខ្ញុំ។ ក្រុមទាំងមូលសហការណ៏គ្នាបានល្អ មាន​ថាមពលខ្លាំង ហើយខ្ញុំក៏មានផាសុកភាព នៅក្នុងរថយន្ត ដែលអាចឲ្យអ្វីៗ ដំណើរការបានល្អគ្រប់យ៉ាង។»

សាតូ បានចូលរួមប្រណាំងក្នុងក្របខ័ណ្ឌអ៊ីនឌីខា បានចំនួន ៥២លើក ហើយការបញ្ចប់ដែលល្អបំផុតសំរាប់គាត់ បានត្រឹម​តែចំណាត់ថ្នាក់លេខ២ប៉ុណ្ណោះ ក្នុងទីលានប្រណាំង អេដម៉ន់ធន់ (Edmonton) កាលពីឆ្នាំ២០១២។

គាត់បានបើកបរឲ្យក្រុម រ៉ាហាល ឡិតធឺមែល (Rahal Letterman) ក្នុងការប្រណាំងនៅក្នុងទីលាន អេដម៉ន់ធន់ ដែល​បច្ចុប្បន្នកីឡាករ ហ្គាហាម រ៉ាហាល ជាអ្នកបើកបររថយន្តនោះ។

អ្នកបើកបរ ដែលមកពីទីក្រុងតូក្យូរូបនេះ បានប្រកួតប្រជែងក្នុងក្របខ័ណ្ឌ ហ្វមូឡាវ័ន (Formula One) អស់រយះពេល ៧ឆ្នាំ មុនពេលដែលរូបគាត់ ប្តូរឡើងមកកាន់ក្របខ័ណ្ឌអ៊ីនឌីខា ក្នុងឆ្នាំ២០១០។

សាតូ បាននិយាយថា «វាជាពត៌មានមួយ ដែលអស្ចារ្យសំរាប់ប្រជាជនជប៉ុន។ ជប៉ុនជួបការលំបាក ក្រោយពីការរញ្ជួយដី កាលពីខែមិនា ឆ្នាំ២០១១។ ខ្ញុំរីករាយខ្លាំងណាស់ ដែលអាចផ្តល់ឲ្យនូវពត៌មានល្អខ្លះៗ ដើម្បីឲ្យយើងមានការភ្ញាក់រលឹក​ឡើងវិញ។»

អ្នកចាត់ការក្រុម លោក ឡារី ហ្វូដ (Larry Foyt) បាននិយាយថា «តាគូម៉ា មើលទៅដូចជាមានភាពងាយស្រួល​ខ្លាំង​ណាស់។ វាធ្វើឲ្យខ្ញុំគ្មានការព្រួយបារម្មណ៏ ក្នុងការទស្សនា។ ខ្ញុំមិនដែលឃើញការប្រណាំងដូចនេះទេ ពីមុនមក ហើយវា​ពិតជាការប្រណាំងដ៏ល្អឥតខ្ចោះមួយ សំរាប់រូបគាត់ ក៏ដូចជាក្នុងក្រុមរបស់យើងទាំងមូល៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments