Posts in ‘បាល់ទាត់’ Category

ឈុតឆាក​ស្រក់​ទឹកភ្នែក​រវាង ណីម៉ា និង​អ្នក​គាំទ្រ​តូច​ម្នាក់

ឈុតឆាក​ស្រក់​ទឹកភ្នែក​រវាង ណីម៉ា និង​អ្នក​គាំទ្រ​តូច​ម្នាក់

ប្រសិនជា ក្នុងអំឡុងបាល់ទាត់ពិភពលោក ក្នុងប្រទេសរ៉ុស្ស៊ី កីឡាករ ណីម៉ា (Neymar) កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល របស់ក្រុមបាល់ទាត់ប៉ារីស (Paris Saint-Germain) បានរងការរិះគន់មិនឈប់មិនឈរ សព្វគ្រប់បែបយ៉ាងនោះ ឈុតឆាកថ្មីមួយនេះ ដែលកំពុងចែកចាយនៅពាសពេញបណ្ដាញសង្គម អាចនឹងធ្វើឲ្យរូបភាព នៃក្ដីស្រឡាញ់របស់កីឡាករដ៏ល្បី ងើបឡើងមកវិញ។

ឈុតឆាកនេះ កើតឡើងកាលពីល្ងាចម្សិលម៉ិញ នៅក្រោយជំនួបរវាងក្រុមបាល់ទាត់ នីម (Nîmes ភាគខាងត្បូងបារាំង) និងក្រុម ប៉ារីស ដែលលទ្ធផលបានផ្ដល់ជ័យជំនះ ឲ្យក្រុមប៉ារីស ក្នុងគ្រាប់បាល់បាល់ ៤-២។ នៅពេលដែលកីឡាករ ណីម៉ា ហៀបដើរចូលទៅក្នុងបន្ទប់កីឡាករវិញនោះ ស្រាប់តែកុមារម្នាក់ ដែលមានវ័យ ប្រមាណជា៧ទៅ៨ឆ្នាំ បានស្ទុះចូលទៅក្នុងទីលានប្រកួត ហើយរត់ទៅឱបកីឡាករ យ៉ាងណែនក្នុងដៃទាំងទ្វេរ។

កីឡាករ ណីម៉ា បានលើកកុមារពរឡើង ខណៈអ្នកគាំទ្រវ័យក្មេង បានបង្ហូទឹកភ្នែក យ៉ាងរញ្ជួយចិត្ត។ [...]

Champions League៖ ជំនួប​ក្រុម​យក្ស​នៅ​អ៊ឺរ៉ុប​តាម​ពូល ​រដូវកាល​២០១៨-១៩

Champions League៖ ជំនួប​ក្រុម​យក្ស​នៅ​អ៊ឺរ៉ុប​តាម​ពូល ​រដូវកាល​២០១៨-១៩

ក្រុមណាជួបជាមួយក្រុមណា នៅក្នុងវគ្គប្រកួតជម្រុះ តាមពូល នៃការប្រកួតដណ្ដើមជើងឯងអ៊ឺរ៉ុប ក្របខណ្ឌ «Champions League» សម្រាប់រដូវកាល ឆ្នាំ២០១៨-២០១៩ បានចេញជារូបរាងហើយ។

ជាការកត់សម្គាល់ គឺក្រុមយក្សមួយចំនួន នៅក្នុងអ៊ឺរ៉ុប បានជួបគ្នារួចជាស្រេចហើយ តាំងពីការប្រកួតជម្រុះនេះ ដូចជា ក្រុម រៀល ម៉ាឌ្រីត (Real Madrid) ត្រូវជួបក្រុម រ៉ូម៉ា (AS Roma) - ក្រុមប៉ារីស (Paris Saint-Germain) ត្រូវជួបក្រុម លីវើភូល (Liverpool) - ក្រុម ជូវេនទូស (Juventus) ត្រូវជួបក្រុម មេនឆេស្ទ័រយូណាយធីត (Manchester United) និងក្រុម អាត្លេទីកូ ម៉ាឌ្រីត (Atlético Madrid) ត្រូវជួបក្រុម ដ័រមូន (Borussia Dortmund) ជាដើម។

ខាងក្រោមនេះ ជាបញ្ជីនៃក្រុមបាល់ទាត់ទាំង៣២ ដែលត្រូវបានបែងចែក ជា៨ពូល បន្ទាប់ពីការចាប់ឆ្នោតហើយ៖

Group A : Atlético Madrid, [...]

រ៉ូណាល់ដូ បើក​ឆាក​ជាមួយ​ក្រុម​សេះ​បង្កន់ ដោយ​ជ័យជំនះ

រ៉ូណាល់ដូ បើក​ឆាក​ជាមួយ​ក្រុម​សេះ​បង្កន់ ដោយ​ជ័យជំនះ

ចាប់ពីថ្ងៃសៅរិ៍ទី ១៨ ខែសីហាម្សិលម៉ិញនេះទៅ កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលគេធ្លាប់ឃើញប្រកួត អស់រយៈពេលច្រើនរដូវកាល នៅជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid) ក្នុងប្រទេសអេស្ប៉ាញនោះ បានចាប់ផ្ដើមអាជីពរបស់ខ្លួន នៅជាមួយក្រុម ជូវេនទូស (Juventus Turin) ក្នុងប្រទេសអ៊ីតាលីម្ដង។ កីឡាករម្ចាស់បាល់មាសច្រើនជំនាន់ បានប្រកួតបើកឆាកដំបូង រវាងក្រុម ជូវេនទូស និងក្រុម «Chievo» នៅក្នុងក្រុង «Vérone» ដែលជាទឹកដីរបស់ក្រុម «Chievo»។

បើទោះជាកីឡាករ រ៉ូណាល់ដូ រកមិនបានគ្រាប់បាល់មួយសោះ នៅក្នុងការប្រកួតនេះក៏ដោយ តែគេឃើញកីឡាករ បានដឹកនាំខ្សែប្រយុទ្ធ របស់ក្រុម សេះបង្កន់ ឡើងទៅរកគ្រាប់បាល់ បានជាច្រើនដង ជាពិសេសបានជួយរកឱកាស ឲ្យកីឡាករ «Khedira» រកគ្រាប់បាល់ដំបូង តាំងពីនាទីទី ៣។

តែក្រុម «Chievo» បានវាយសម្រុកត្រឡប់វិញ ដោយរកគ្រាប់បាល់នាំមុខ ក្រុម ជូវេនទូស បានពីរគ្រាប់ នៅនាទីទី ៣៨ [...]

រ៉ូណាល់ដូ ឲ្យ​ប្រាក់​«ធីប» ២ម៉ឺន​អ៊ឺរ៉ូ ទៅ​បុគ្គលិក​សណ្ឋាគារ​១០នាក់

រ៉ូណាល់ដូ ឲ្យ​ប្រាក់​«ធីប» ២ម៉ឺន​អ៊ឺរ៉ូ ទៅ​បុគ្គលិក​សណ្ឋាគារ​១០នាក់

ប្រាក់ធីប ២០ ០០០អ៊ឺរ៉ូនោះ ជាការលើកទឹកចិត្ត ចំពោះបុគ្គលិក១០នាក់ របស់សណ្ឋាគារដ៏ទំនើបមួយ ក្នុងប្រទេសក្រិច ដែលបានបម្រើការដោយផ្ទាល់ ក្នុងអំឡុងពេល នៃការលំហែកាយ របស់កំពូលកីឡាករ គ្រីសយ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) និងក្រុមគ្រួសារ។ ជាពិសេស វាជាការលើកទឹកចិត្ត ចំពោះក្រុមបុគ្គលិក ដែលបានជួយបំបាំងវត្តមាន របស់ម្ចាស់បាល់មាសប្រាំជំនាន់ ពីក្រុមអ្នកតាមប្រមាញ់ថតរូប​ទាំងឡាយ និងធ្វើឲ្យកំពូលកីឡាករ និងគ្រួសារ បានស្នាក់នៅលំហែកាយ ដោយក្ដីសោមនស្ស។

គឺសារព័ត៌មានកីឡា «Sportime.gr» របស់ប្រទេសក្រិច ជាអ្នកទម្លាយចេញ នូវដំណឹងទុកប្រាក់​«ធីប» ​ដ៏សម្បើមក្រៃ សម្រាប់ក្រុមបុគ្គលិកសណ្ឋាគារ។ សារព័ត៌មាន បានរាយការណ៍ថា៖ «បុគ្គលិកទាំង១០នាក់ ដែលទទួលបន្ទុក ផ្ដល់សេវាកម្មលំហែកាយ ទៅឲ្យគ្រួសាររបស់កីឡាករ រ៉ូណាល់ដូ និងជួយលាក់បំបាំងពួកគេ ពីក្រុមតាមប្រម៉ាញ់ថតរូបនោះ ទទួលបានប្រាក់ធីប ក្នុងម្នាក់ៗ ២ ០០០អ៊ឺរ៉ូ»។

[...]
រ៉ូណាល់ដូ៖ «ខ្ញុំ​ខុស​ពី​អ្នក​ផ្សេង»

រ៉ូណាល់ដូ៖ «ខ្ញុំ​ខុស​ពី​អ្នក​ផ្សេង»

តារាបាល់ទាត់ព័រទុយហ្គាល់ កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានថ្លែងថា ខ្លួន«ខុស»ពីអ្នកផ្សេង ដែលឲ្យតែមានអាយុរាងជ្រេបន្តិច តាំងងាកទៅរកចុះហត្ថលេខា នៅក្នុងក្របខណ្ឌបាល់ទាត់ ដែលមិនសូវខ្លាំង ដូចជានៅក្នុងប្រទេសចិន ឬប្រទេសកាតានោះ។ ការថ្លែងរបស់កីឡាករ ធ្វើឡើង​កាលពីរសៀល​ថ្ងៃចន្ទ នៅក្នុងសន្និសីទកាសែត ដើម្បីបង្ហាញខ្លួនកីឡាករ បន្ទាប់ពីម្ចាស់បាល់មាស ៤ជំនាន់រូបនេះ បានចុះហត្ថលេខាទាត់ឲ្យក្រុម ជូវេនទូស (Juventus) សម្រាប់រយៈពេល ៤ឆ្នាំរួច។

រ៉ូណាល់ដូ អាយុ៣៣ឆ្នាំ បានថ្លែងឲ្យដឹងថា៖ «ខ្ញុំខុសពីកីឡាករផ្សេងទៀត ដែលគិតថា អាជីពរបស់ពួកគេ បានចប់ហើយ នៅពេលពួកគេមានអាយុ ស្របាលនឹងខ្ញុំ។ ខ្ញុំចង់បង្ហាញថា ខ្ញុំមិនដូចអ្នកទាំងនោះទេ។»

អតីតខ្សែប្រយុទ្ធ របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid) បានបន្តថា៖ «ខ្ញុំគ្មានភាពចាំបាច់អី ត្រូវបញ្ជាក់ច្រើន ទៅនរណាម្នាក់នោះទេ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...