Posts in ‘បាល់ទាត់’ Category

ជំនួយការ​គ្រូ​បង្វឹក​ក្រុម​បាសា ថា​នឹង​សងសឹក​ក្រុម​បាយឺន នៅ​ជើង​ទី២​វិញ

ជំនួយការ​គ្រូ​បង្វឹក​ក្រុម​បាសា ថា​នឹង​សងសឹក​ក្រុម​បាយឺន នៅ​ជើង​ទី២​វិញ

ជំនួយការគ្រូបង្វឹកក្រុមអ្នកមានបុណ្យ បាសេឡូណា (Barcelona) លោក ចូឌី រ៉ូរ៉ា (Jordi Roura) បាននិយាយថា ពួកគេ​មិនអស់សង្ឃឹមនោះទេក្នុងការប្រកួត ឆែមពានលីក (Champions League) របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប យូហ្វា (UEFA) បើទោះបីជាប្រកួតចាញ់ក្រុម បាយឺន ម៉ូនិជ (Bayern Munich) យ៉ាងចាស់ដៃ ដោយលទ្ធផល ៤-០ ក្នុងការប្រកួត​ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ៏ យប់ម៉ិញក៏ដោយ។


ភាពសប្បាយរីករាយ នៃក្រុមបាល់ទាត់បាយឺន ម៉ូនិជ ក្រោយពេលយកជ័យជំនះ។

ក្រុមម្ចាស់ជើងឯកថ្មីអាឡឺម៉ង់ បានទទួលជ័យជំនះយ៉ាងធំធេង នៅក្នុងផ្ទះខ្លួនឯងនាកីឡាដ្ឋាន អាឡាន អារ៉េណា (Allianz Arena) ជាមួយនឹងគ្រាប់បាល់របស់កីឡាករ អាជេន រ៉ូបិន (Arjen Robben), ម៉ារីអូ ហ្គូមែស (Mario Gomez) និង២គ្រាប់​ទៀត [...]

កីឡាខាំដៃ៖ អេវរ៉ា សងសឹក ស្វារែស ដោយ​ធ្វើ​ត្រាប់​«ខាំដៃ»​ក្លែងក្លាយ (VDO)

កីឡាខាំដៃ៖ អេវរ៉ា សងសឹក ស្វារែស ដោយ​ធ្វើ​ត្រាប់​«ខាំដៃ»​ក្លែងក្លាយ (VDO)

កីឡាករប្រធានក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ផាទ្រិក អេវរ៉ា (Patrice Evra) បានបញ្ចេញកាយវិការ​ឌឺដងឲ្យ កីឡាករ ល្វីស ស្វារែស (Luis Suarez) ដែលជាសត្រូវចាស់របស់ខ្លួន បានឃើញកាលពីយប់ម៉ិញ ដោយធ្វើជា​«ខាំដៃ»ក្លែងក្លាយ។


កីឡាករបារាំង ផាទ្រិក អេវរ៉ា កាន់ដៃក្លែងក្លាយ យកមកខាំ។

ខ្សែការពារអន្តរជាតិបារាំងរូបនេះ បានអបអរសាទរ ពានរង្វាន់ព្រីមែលីក (Premier League) របស់ខ្លួន ខណៈពេលដែល ស្វារែស កំពុងតែជួបរឿងសោកសៅ ដោយការខាំដៃកីឡាករ ប្រែនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) របស់ក្រុមឆែលស៊ី (Chelsea) កាលពីថ្ងៃអាទិត្យ។

រឿងដែលគួរឲ្យអស់សំណើចនេះ បានកើតឡើងបន្ទាប់ពីក្រុម ម៉ែនឆេស្ទើ យូណៃធីត បានប្រកួតឈ្នះក្រុម អាស្តុន វីឡា (Aston Villa) ដោយលទ្ធផល ៣-០ នៅកីឡាដ្ឋាន [...]

ខ្សែប្រយុទ្ធ​លេខ​«២០» ជួយ​ឲ្យ​ក្រុម​បីសាច​ក្រហម លើក​ពាន​ទី​«២០»

ខ្សែប្រយុទ្ធ​លេខ​«២០» ជួយ​ឲ្យ​ក្រុម​បីសាច​ក្រហម លើក​ពាន​ទី​«២០»

ក្រុមបាល់ទាត់បីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) បានអបអរសាទរនូវពានរង្វាន់ព្រីមែលីក (Premier League) លើកទី២០របស់ខ្លួន បន្ទាប់កីឡាករដែលពាក់អាវលេខ២០ រ៉ូបីន វ៉ាន់ផឺស៊ី (Robin van Persie) ទាត់​បញ្ចូលទីចំនួន ៣គ្រាប់តែម្នាក់ឯង ទៅលើក្រុម អាស្តុន វីឡា (Aston Villa) នៅឯកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) កាលពីយប់ថ្ងៃច័ន្ទ។


កីឡាករដែលពាក់អាវលេខ២០ រ៉ូបីន វ៉ាន់ផឺស៊ី នៅពេលទាត់បញ្ចូលទីរួច។

គ្រាប់បាល់បញ្ចូលទី ៣គ្រាប់របស់ វ៉ានផឺស៊ី នៅវគ្គទី១ បានធ្វើឲ្យអ្នកគាំទ្រក្រុមបីសាចក្រហម ដែលចូលរួមទស្សនា​ផ្ទាល់​ប្រមាណជា ៧៥០០០នាក់ បានបន្លឺសម្លេងឡើងពេញពហុកីឡាដ្ឋាន។ ពួកគេស្រែក «ឆែមពាន! ឆែមពាន! លេខ២០! លេខ​២០!» ស្របពេលដែលតារាសំណព្វចិត្តរបស់ពួកគេ ដែលពាក់អាវលេខ២០ [...]

ទតិនហេម ដាក់​តម្លៃ​កីឡាករ ហ្គារែត បេល ១០០​លាន​ផោន

ទតិនហេម ដាក់​តម្លៃ​កីឡាករ ហ្គារែត បេល ១០០​លាន​ផោន

កាសែតដឹសាន់ (the Sun) បានឲ្យដឹងថា ក្រុមបាល់ទាត់មាន់ខ្នាយមាស ទតិនហេម ហតស្ពឺ (Tottenham Hotspurs) បាន ដាក់បង្ហាញពីតម្លៃប្រមាណជា ១០០លានផោន ទៅលើខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ខ្លួន ហ្គារែត បេល (Gareth Bale) ដល់ ក្រុមដែលកំពុងតែចាប់អារម្មណ៏ចង់បានកីឡាករឆ្នើមរូបនេះ។


ខ្សែប្រយុទ្ធ ហ្គារែត បេល របស់ក្រុមបាល់ទាត់ ទតិនហេម ហតស្ពឺ។

កាសែត សាន់ដេមីរឺ (Sunday Mirror) បានចេញផ្សាយថា ក្រុមបាល់ទាត់មេឃខៀវ ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ចង់នាំយកកីឡាករវ័យ ២៣ឆ្នាំរូបនេះ ទៅចូលរួមជាមួយក្រុមរបស់ពួកគេ ដោយហ៊ានឲ្យតម្លៃខ្លួន ៦៣លានផោន ដល់ក្រុម​ដែលមានមូលដ្ឋាននៅភាគខាងជើងនៃទីក្រុងឡុងដ៏។ កីឡាករបម្រើស្លាបសញ្ជាតិវែលរូបនេះ កំពុងតែស្ថិត​ក្នុងបញ្ជី​ឈ្មោះ​កីឡាករទាំង ៦រូប [...]

ក្រុមស្សែលទិក ក្លាយ​ជា​ម្ចាស់​ជើង​ឯក​នៃ​ប្រទេស​ស្កុតឡែន

ក្រុមស្សែលទិក ក្លាយ​ជា​ម្ចាស់​ជើង​ឯក​នៃ​ប្រទេស​ស្កុតឡែន

ខ្សែប្រយុទ្ធ ហ្គារី ហូផឺ (Gary Hooper) រកគ្រាប់បាល់បាន ២គ្រាប់ ជួយឲ្យក្រុមស្សែលទិក (Celtic) យកឈ្នះ ៤-១ ទៅលើ​ក្រុម អ៊ីនវើណែស ស៊ីធី (Gary Hooper) និងក្លាយជាម្ចាស់ជើងឯក ស្កុតធីសព្រីមែលីក (Scottish Premier League) កាល​ពីថ្ងៃអាទិត្យកន្លងទៅ។


ក្រុមស្សែលទិក ដែលទទួលបានជ័យជំនះ នៅក្នុងពានរង្វាន់ស្កុតធីសព្រឺមែលីក។

ជ័យជំនះមួយនេះ បានធ្វើឲ្យក្រុមដែលមានមូលដ្ឋាននៅក្នុងទីក្រុងក្លាសកូវ (Glasgow) ទទួលបានពានរង្វាន់របស់ខ្លួន ទោះ​បីជាសល់ការប្រកួតចំនួន ៤លើកទៀតក៏ដោយ។ ហើយក្រុមស្សែលទិក នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ ស្គតធីសខាប់ (Scottish Cup) ជាមួយនឹងក្រុម ហៃបឺនៀន (Hibernian) នៅចុងខែឧសភាផងដែរ។

ក្រុមមួយនេះ បានទទួលពានលើកទី៤៤ របស់ខ្លួន និងមានភាពងាយស្រួលជាងឆ្នាំមុន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...