Posts in ‘សួគ៌លោកីយ៍ - ទេសចរណ៍’ Category

«Harmony of the Seas» នាវា​ទេសចរណ៍​ធំ​​ជាង​គេ លើ​លោក

«Harmony of the seas» ជានាវាទេសចរណ៍ខ្នាត«យក្ស» ដែលទើបត្រូវបានគេរុញទម្លាក់ទឹក កាលពីព្រឹក​ថ្ងៃ​សុក្រ បន្ទាប់ពីវាស្ថិតក្នុង ការដ្ឋានសាងសង់នាវានេះ រាប់តាំងពីខែកញ្ញា ឆ្នាំ២០១៣កន្លងមក។

ជាស្នាដៃដ៏ធំសម្បើម និងពោរពេញដោយភាពសម្បូរបែប សម្រាប់នាវាមួយ ដែលមានបណ្ដោយប្រវែង ៣៦២​ម៉ែត្រ និងទទឹង៦៦ម៉ែត្រ និងដែលត្រូវបញ្ជូន ទៅក្រុមហ៊ុនម្ចាស់បញ្ជាទិញ ដែលជាសាខាមួយ របស់​សាជីវកម្ម​អាមេរិកដ៏ធំ ឈ្មោះ «Royal Caribbean Cruises Ltd» ហៅកាត់ជាភាសាអង់គ្លេស «RCCL»។

តាមពិតទៅ សាជីវកម្មមួយនេះ ធ្លាប់បញ្ជាទិញនាវាទេសចរណ៍ធំៗដូច្នេះ ពីសហគ្រាស ស៊ាំងណាហ្សែ បារាំង ចំនួន១២នាវាហើយ ក្នុងនោះមាននាវា ខ្នាតយក្សដូច្នេះចំនួនពីរ ដែលមានប្រវែងបណ្ដោយ ៣៦២ម៉ែត្រ​ដូច​គ្នា ដោយគ្រាន់តែនាវាទាំងពីរនោះ មានប្រវែងទទឹងត្រឹមតែ ៦៥ម៉ែត្រប៉ុណ្ណោះ។ រីឯករណីពិសេសរបស់​នាវាថ្មី​នេះ គឺសង្កត់ធ្ងន់ទៅលើ ការសន្សំសំចៃផ្នែកថាមពល [...]

ជន​បរទេស​ទាំង​នេះ និយាយ​ភាសា​ខ្មែរ! (vdo)

ជន​បរទេស​ទាំង​នេះ និយាយ​ភាសា​ខ្មែរ! (vdo)

នេះជាលើកទីមួយហើយ ដែលសាលាបង្រៀនភាសារខ្មែរ ដល់ជនបរទេសនៅកម្ពុជា បានបើកការប្រលង​ជ្រើស​រើស ជនបរទេសបរទេសណា ដែលមករស់នៅកម្ពុជាតិចជាងគេ តែអាចនិយាយភាសាខ្មែរ បានល្អជាងគេ។ សូម​ប្រិយមិត្តអ្នកអាច ជួយដាក់ពិន្ទុទៅមើល តើជនបរទេសសញ្ជាតិ ណាមួយ ដែលអាចទទួលបានជ័យលាភី​លេខ​មួយ ក្នុងការនិយាយភាសាខ្មែរ បានល្អជាងគេ។ តោះ... កុំចាំយូរ នាំគ្នាទស្សនា នូវការនិយាយភាសាខ្មែរ ដូច​ខាងក្រោម៖

១) បេក្ខនារី ស៊ូរីម កូ (Su rim Ko) មកពីប្រទេសកូរ៉េខាងជើង។ កញ្ញាមករស់នៅប្រទេសកម្ពុជា មានរយៈពេល​ជាង បួនឆ្នាំហើយ។ កញ្ញា បន្តថា ភាសាខ្មែរ ជាភាសាមួយចាំបាច់ណាស់ ដែលត្រូវចេះ ព្រោះកញ្ញារស់នៅ​ប្រទេស​​កម្ពុជា។ ដូច្នេះត្រូវចេះភាសាខ្មែរ ដែលធ្វើការទំនាក់ទំនង ជាមួយជនជាតិខ្មែរ លើទឹកដីខ្មែរ។

២) [...]

​អង្គរ ​ពេល​ព្រហាម​ពី​លើ​អាកាស ថត​​ចុង​​ក្រោយ​គេបង្អស់ (vdo)

ភាពយន្ដឯកសារនេះ ត្រូវបានថត នៅពេលដែលសមិទ្ធិករបារាំង លោក ហ្គីយោម ឡឺប៊ែរ (Guillaume Le Berre) បាន​ទៅ​ស្នាក់​នៅ ក្នុងប្រទេសកម្ពុជា។ លោក ឡឺប៊ែរ ត្រូវបានអនុញ្ញាត ឲ្យប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ ពីលើអាកាស ហោះថត​តំបន់​អង្គរ អតីតរាជធានីបូរាណ នៃចក្រភពខ្មែរ រវាងពីសតវ​ត្សន៍ទី៩ មកសតវត្សន៍ទី១៤។ នេះជាសំណៅឯកសារ ថ្មីមួយទៀត នៃស្នាដៃដ៏ប្រណិត ដែលបានបង្ហាញ ទៅកាន់ពិភពលោក ពីប្រាង្គប្រាសាទ និងព្រៃឈើ ដែលជាទឹកដីដ៏អស្ចារ្យ ក្នុង​ចំណោម​ទឹកដី​បូរាណវត្ថុ ដ៏អស្ចារ្យផ្សេងទៀត នៅក្នុងពិភពលោក។

ជាអ្នកចូលចិត្ត ធ្វើដំណើរទេសចរណ៍ និងថតរូបមួយរូប លោក ហ្គីយោម ឡឺប៊ែរ ចង់ចែករំលែកខ្លាំងបំផុត នូវក្ដីរំភើប​ទាំង​ឡាយ ដែលកើតឡើង ពីរូបភាពរបស់លោក។ ដំបូងឡើយ លោកបានចេញ ទៅលំហែកាយរបស់លោក នៅប្រទេស​វៀតណាម ឯណោះទេ។ ប៉ុន្តែគម្រោងមួយ បានលេចធ្លោឡើង នៅក្នុងចិត្តរបស់លោក៖ នោះគឺ «ចូលទៅប្រទេសកម្ពុជា ដើម្បីថតពីលើអាកាស [...]

ឈិន ឡុង បដិសេធ​ពី​ដំណឹង​ថា «លោក​ស្លាប់»

ឈិន ឡុង បដិសេធ​ពី​ដំណឹង​ថា «លោក​ស្លាប់»

លោក ជេកឃី ឆាន់ ឬ ឈិន ឡុង ជាកំពូលតារាល្បីឈ្មោះ ដំបូងគេបំផុតហើយ ដែលបានក្លាយ ជាជនរងគ្រោះ ទាក់ទង​នឹង​ដំណឹង «មរណភាព»របស់លោក។ ទល់នឹងដំណឹង ដែលមិនបានធ្វើឲ្យ ទាំងអ្នកគាំទ្រ ទាំងតារាផ្ទាល់ មិនសប្បាយ​ចិត្ត​នោះ លោក ឈិន ឡុង ចាំបាច់ត្រូវចេញមកបកស្រាយ និងបដិសេធភ្លាមៗ ថាលោកនៅរស់ និងមានសុខភាពល្អ​ជា​ធម្មតា​ទេ។

អ្នកដែលបានផ្សាយដំណឹងនេះ មុនគេ កាលពីថ្ងៃសុក្រសប្ដាហ៍មុន គឹគេហទំព័រ cnminformativo.com ដែលបាន​អះ​អាង​ថា​ លោក ឈិន ឡុង បានស្លាប់ហើយ ដោយសាររោគគាំងបេះដូង។ គេហទំព័របានយករូបថតមួយសន្លឹក បង្ហាញពី​មរណភាព​របស់​តារាល្បី មកចុះផ្សាយ ដោយបានបង្ហាញថា គឺពិធីកររបស់ស្ថានីយ៍ទូរទស្សន៍ NBC ជាអ្នកបញ្ចេញ​ដំណឹង​នេះ។ មិន​ត្រឹម​តែប៉ុណ្ណឹង ដើម្បីឲ្យដំណឹង កាន់តែមានភាពជាក់លាក់ កាន់តែខ្លាំងនោះ គេថែមទាំងបានបង្កើត ដំណឹង​មួយ​ទៀត បង្ហាញ​ថា គឺភរិយាលោក ឈិន ឡុង អ្នកស្រី លីន ហ្វេងចាវ (Lin Fengjiao) ជា អះអាងបន្ថែមទៀត [...]

មហា​សេដ្ឋី​ហុងកុង​ម្នាក់ចំណាយ​ឲ្យ​បុគ្គលិក ១៣០០០ នាក់​ទៅ​ដើរ​លេង​នៅ​ថៃ!

មហា​សេដ្ឋី​ហុងកុង​ម្នាក់ចំណាយ​ឲ្យ​បុគ្គលិក ១៣០០០ នាក់​ទៅ​ដើរ​លេង​នៅ​ថៃ!

ដំណើរកំសាន្ដ នៅក្នុងប្រទេសបារាំង របស់បុគ្គលិក ជាង៦៤០០ (ប្រាំមួយពាន់បួនរយ) នាក់ របស់សហគ្រាសមួយ នៅ​ខេត្ត​ធៀនជិន (Tianjin) ប្រទេសចិន ដែលត្រូវបានចំណាយ ដោយមហាសេដ្ឋី ម្ចាស់សហគ្រាសនោះ បានធ្វើឲ្យមនុស្ស​ពេញ​មួយផែនដី ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយហេតុថា នេះជាលើកទីមួយហើយ ដែលប្រធានក្រុមហ៊ុនមួយ បានចេញលុយ «រាប់សិបលានយ័ន» ឲ្យបុគ្គលិករបស់ខ្លួន ចេញទៅលំហែកាយដូច្នេះ។

ប៉ុន្តែករណី បុគ្គលិកជាង ៦៤០០ នាក់ ខាងលើ លែងជាករណីតែមួយ ក្នុងលោកយើងនេះទៀតហើយ ព្រោះមហាសេដ្ឋី​ម្នាក់ទៀត នៅក្នុងក្រុង ហុងកុង ប្រទេសចិនដដែល បានបន្ថែមមួយករណីទៀត កាន់តែខ្លាំងជាងមុន ដោយចំណាយប្រាក់  «រាប់រយលានយ័ន» ដើម្បីឲ្យបុគ្គលិករបស់ខ្លួន ជាង១៣ ០០០ (មួយម៉ឺនបីពាន់) នាក់ ចេញទៅដើរទេសចរណ៍ នៅក្នុង​ប្រទេស​ថៃ។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានចិន China.org.cn។

លោក លី ហ៊ុនលីន (Li Huilin) អគ្គនាយក្រុមហ៊ុន Infinitus បានអញ្ជើញបុគ្គលិក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...