ផៃ ស៊ីផាន៖ កម្ពុជាគួរជាអ្នកសម្របសម្រួល ក្នុងភាគីវិវាទនយោបាយថៃ
អ្នកនាំពាក្យឲ្យរដ្ឋាភិបាលកម្ពុជា បានបង្ហាញការយល់ឃើញរបស់លោកថា ប្រទេសកម្ពុជាគួរតែធ្វើ ជាអ្នកសម្របសម្រួលរវាងភាគីជម្លោះ នយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ ជាជាងឈរនៅជាមួយភាគីណាមួយ ក្នុងជម្លោះនយោបាយថៃ។ ការអះអាងនេះ បានកើតឡើងក្រោយពី ធ្លាយដំណឹងថា លោក ថាក់ស៊ី ស៊ីណាវ៉ាត្រា ចង់បង្កើតឲ្យមានរដ្ឋាភិបាលនិរទេសក្រៅប្រទេស ដោយសុំកម្ពុជាធ្វើជាទីជំរក។
ក្រុមអាវក្រហមថៃ លើករូបលោក ថាក់ស៊ីន រីរជនរបស់គេ។ (រូបថត AFP)
នយោបាយថៃ - មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លូន នៅថ្ងៃទី២៦ ខែឧសភានេះថា៖ «ខ្ញុំយល់ឃើញថា កម្ពុជាអាចមានលទ្ធភាពជាភាគី ជាអ្នកសម្របសម្រួល ដើម្បីសន្តិភាព សាមគ្គីភាព និងប្រជាធិបតេយ្យរបស់ថៃ [...]