Posts in ‘នយោបាយ’ Category

កម្ពុជា​ប្រាប់​វៀតណាម ថា​ចិន​ជា​ដៃគូរ​យុទ្ធសាស្រ្ត​របស់​អាស៊ាន

កម្ពុជា​ប្រាប់​វៀតណាម ថា​ចិន​ជា​ដៃគូរ​យុទ្ធសាស្រ្ត​របស់​អាស៊ាន

ប្រទេសកម្ពុជាបានស្នើ ឲ្យប្រទេសវៀតណាម គម្បីដោះស្រាយជម្លោះដែនទឹក ជាមួយប្រទេសចិន ដោយសន្តិវិធី ពិសេស គឺត្រូវដោះស្រាយតាមរយៈច្បាប់អន្តរជាតិ និងផ្អែកតាមការឯកភាពគ្នា។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (ខាងឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ចិនភីង នៅថ្ងៃទី៧ខែមេសា ឆ្នាំ២០១៣ ក្នុងសន្និសិទមួយនៅផ្នែកខាងត្បូងប្រទេសចិន។ (រូបថត Xinhua/Wang Ye)

ជម្លោះអន្តរជាតិ - ក្នុងជំនួបជាមួយបេក្ខជននាយករដ្ឋមន្រ្តីថ្មីវៀតណាម លោក ផាម ខ្វាងវ៉ិញ (PHAM QUANG VINH) លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងប្រាប់សមភាគីខ្លួនថា ប្រទេសកម្ពុជាចង់ឃើញ ការបន្តចរចា​ដោយ​សន្តិវិធី តាមយន្តការច្បាប់អន្តរជាតិ និងអ្វីដែលអាស៊ានបានចេញជាឯកសារកាលពីពេលកន្លងមក [...]

ហ៊ុន សែន៖ ការ​ជួយ​ពលករ មិន​មែន​ជា​ការ​កេង​ចំណេញ​នយោបាយ

ហ៊ុន សែន៖ ការ​ជួយ​ពលករ មិន​មែន​ជា​ការ​កេង​ចំណេញ​នយោបាយ

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ នេះបានច្រានចោលការចោទប្រកាន់ថា រដ្ឋាភិបាល និង​គណបក្សប្រជាជនកម្ពុជា បានទាញប្រជាប្រិយភាពពីពលករ ក្នុងន័យកេងចំណេញនយោបាយ ក្នុងពេលជួយ​សង្រ្គោះពលករខ្មែរកំពុងជួបការលំបាក។


លោក ហ៊ុន សែន នៅរដ្ឋសភា ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - បន្ទាប់ពីមានអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានលើកឡើងថាអ្នកគ្រប់គ្រងអំណាចនៅកម្ពុជា បានឆ្លៀតប្រើប្រាស់កាតព្វកិច្ច ជួយសង្រ្គោះពលកររងគ្រោះ ដើម្បីកេងចំណេញនយោបាយមក លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដែលធ្វើឡើងនៅកោះពេជ្រ បានសម្ដែង​​ការខកចិត្ត [...]

កម្ពុជា​រៀបចំ​ការ​ប្រជុំ​សភា​អាស៊ី ផ្ដល់​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​ម្ចាស់​ផ្ទះ?

កម្ពុជា​រៀបចំ​ការ​ប្រជុំ​សភា​អាស៊ី ផ្ដល់​ផល​ចំណេញ​អ្វី​ខ្លះ​ដល់​ម្ចាស់​ផ្ទះ?

សម្ដីរបស់កម្ពុជានឹងមាន«ទម្ងន់» ធ្ងន់ ដូចប្រទេសធំ ។ ប្រទេសតូច តែបើអាស៊ានទាំងដប់ប្រទេសទៅពិភាក្សា នៅ​ក្នុងការងារណាមួយនោះ កម្ពុជាក៏មានមុខមាត់ទៅតាមនោះដែរ។ បើកាលណាខាងអឺរ៉ុប ឬអាម៉េរិក បានព្រមព្រៀង ជាមួយអាស៊ាន មានន័យស្មើនឹងបានព្រមព្រៀងជាមួយកម្ពុជាដែរ។ នោះជាកាលើកឡើងរបស់លោក ញ៉ែម ថ្ថាវី សមាជិកសភាកម្ពុជា។

សភាតំបន់អាស៊ី - កិច្ចប្រជុំសភាតំបន់អាស៊ី(APA) ត្រូវបានត្រៀមលក្ខណៈដោយរដ្ឋសភាកម្ពុជា ជាម្ចាស់ផ្ទះ និង​ជា​អ្នក​រៀបចំសម្រាប់ឆ្នាំ២០១៥ខាងមុខនេះ។ ចាប់តាំងពីឆ្នាំ២០០៦ មកសភាតំបន់អាស៊ី(APA) ត្រូវបានទ្រទ្រង់ដោយ ប្រទេសអ៊ីរ៉ង់។ [...]

ស្រ្តី​ត្រូវ​មាន​វត្តមាន​ឲ្យ​ច្រើន នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា

ស្រ្តី​ត្រូវ​មាន​វត្តមាន​ឲ្យ​ច្រើន នៅ​ក្នុង​ឆាក​នយោបាយ​កម្ពុជា

ស្រ្តីគួមានវត្តមានច្រើនជាង៥០ភាគរយ នៃបេក្ខជនតែងតាំង​ដោយគណបក្សនយោបាយ ក្នុងការបោះឆ្នោត ពិសេស​ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ស្រុកស្រុក ខណ្ឌត្រូវតែជាស្ត្រី។ នេះជាការជំរុញ របស់អង្គការសង្គមស៊ីវិលចំនួន២០ ដែលបានរៀបចំឡើង នូវការជួបជុំគ្នាមួយ នៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។


ហិបឆ្នោត ទទួលសន្លឺកឆ្នោតពីអ្នកបោះឆ្នោត។ (រូបថត news.cn)

ស្រ្តី និងនយោបាយ - នាយិកាអង្គការសីលការ (Silka) លោកស្រី ធីតា ឃើស បានលើកឡើងថា នៅក្នុងប្រទេស​កម្ពុជា លោកស្រីសង្កេតឃើញថា ចំនួនស្រ្តីចូលរួមក្នុងឆាកយោបាយ និងក្នុងភាពជាអ្នកដឹកនាំមានតិចតួចបំផុត។ ថ្លែងក្នុងសិក្ខាសាលា ថ្ងៃ២៤ ខែមិថុនា នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ភ្នំពេញ [...]

សម រង្ស៊ី៖ មេ​ដឹកនាំ​ក្រាញ​អំណាច ធ្វើ​ឲ្យ​ប្រទេស​មិន​រីក​ចម្រើន

សម រង្ស៊ី៖ មេ​ដឹកនាំ​ក្រាញ​អំណាច ធ្វើ​ឲ្យ​ប្រទេស​មិន​រីក​ចម្រើន

លោក សម រង្ស៊ី ប្រធានគណបក្សង្រ្គោះជាតិ បានអះអាងថា ប្រទេសដែលមានការផ្លាស់ប្តូរមេដឹកនាំ ចន្លោះពី៤​ ទៅ​៥ឆ្នាំម្តង ឬយ៉ាងយូរដល់១០ឆ្នាំ ដូចប្រទេសថៃ វៀតណាមជាអាទិ៍នោះ នឹងឲ្យប្រទេសទាំងនោះ ចម្រើន​លូតលាស់​លឿនជាងបណ្តាប្រទេស ដែលមានមេដឹកនាំក្រាញអំណាច។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។ (រូបថត ហ្វេសប៊ុក)

នយោបាយ - ផ្ទុយទៅវិញ ដោយរាប់បញ្ចូលប្រទេសកម្ពុជាផង ប្រទេសកូរ៉េខាងជើង និងប្រទេសស៊ីមបាវ៉េ ជាដើម នោះ ប្រធានគណបក្សជំទាស់កម្ពុជាលោក សម រង្ស៊ី បានពន្យល់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅគ្រាចុងក្រោយ​នេះថា មានមេដឹកនាំប្រទេសក្រាញអំណាចរាប់សិបឆ្នាំ ដែលនឹងនាំឲ្យប្រទេសនោះ ផ្តាច់ការជាងគេ ក្រីក្រជាងគេ អន់ថយជាងគេ និងយ៉ាប់យឺនជាងគេផង។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...