Posts in ‘ពិភពលោក’ Category

អាមេរិក-បាញ់​សម្លាប់​នៅ​ញ៉ូថោន៖ ឃាតករ​ជា​កូន​គ្រូ​ក្នុង​សាលា - អូបាម៉ា​អំពាវនាវ​អោយ​រួបរួម

អាមេរិក-បាញ់​សម្លាប់​នៅ​ញ៉ូថោន៖ ឃាតករ​ជា​កូន​គ្រូ​ក្នុង​សាលា - អូបាម៉ា​អំពាវនាវ​អោយ​រួបរួម

យុវជនដែលជាជនដៃដល់ សម្លាប់មនុស្ស រហូតដល់ ២៧នាក់ ក្នុងនោះ២០នាក់ជាកុមារតូចៗ អាយុពី៥ទៅ៦ឆ្នាំ។ ឪពុក និងម្ដាយ​របស់យុវជននោះ ជាគ្រូបង្ហាត់បង្ហាញនៅក្នុងសាលានេះ ក៏ត្រូវបានបាញ់សម្លាប់ក្នុងហេតុការណ៍នេះដែរ។ ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ស្ថិតក្នុងស្ថានភាពស្លុតចិត្ត បានអំពាវនាវអោយប្រជាជនអាមេរិក មកពីគ្រប់និន្នាការ រួបរួមគ្នា។


កុមារដែលត្រូវបានរំដោះ ចេញមកក្រៅអាគារសិក្សា។

ជាហេតុការណ៍យ៉ាងអាណោចអាធមថ្មីមួយទៀត នៃការបាញ់សម្លាប់ដ៏រង្គាល នៅក្នុងសាលាបឋមសិក្សរបស់អាមេរិកមួយ ក្នុង​រដ្ឋកូណេចទីខត (Connecticut)។ ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានរកឃើញពីអត្តសញ្ញាណ របស់ជនដៃដល់ ដែលជាយុវជន​ម្នាក់ ដែលបានសម្លាប់មនុស្សចំនួន ២៧នាក់ [...]

អ៊ុយក្រែន៖ វាយតប់គ្នា ក្នុងសភាជាតិ

អ៊ុយក្រែន៖ វាយតប់គ្នា ក្នុងសភាជាតិ

នៅក្នុងសភាជាតិ នៃប្រទេសអ៊ុយក្រែន ពួកអ្នកតំណាងរាស្ត្រ បានប្រែក្លាយទីលានពិភាក្សា ប្រជាធិបតេយ្យរបស់ជាតិ ជាទីលាន​ប្រដាល់ បើសូម្បីមានអាជ្ញាកណ្ដាលរាប់សិបនាក់ បានចូលទៅឃាត់ក៏ដោយ។


ជម្លោះក្នុងសភាជាតិ ក្នុងទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន។

ក្រុមអ្នកតំណាងរាស្រ្ត នៃប្រទេសអ៊ុយក្រែន បានយល់ព្រម ទៅលើការតែងតាំង មនុស្សពីរនាក់ ជិតដិតនឹងប្រធានាធិបតី សម្រាប់​កៅអីជានាយករដ្ឋមន្ត្រី និងប្រធានសភា។ តែខណៈពេលការបោះឆ្នោត កំពុងតែប្រព្រឹត្តិទៅ ជម្លោះវាយតប់គ្នា យ៉ាងហឹង្សាមួយ​បាន​កើតឡើង រវាងក្រុមអ្នកស្និតនឹងរដ្ឋាភិបាល និងក្រុមប្រឆាំង។

គណបក្សតំបន់ របស់លោកប្រធានាធិបតី វិចទ័រ អ៊ីអាននូកូវិច (Viktor Ianoukovitch) [...]

ក្ដី​ប្ដឹង​ផ្ដល់​រវាង ណាហ្វីស្សាធូ ដីយ៉ាឡូ និង​ដូមីនិក ស្ត្រូសកាន់ បាន​បិទ​បញ្ចប់

ក្ដី​ប្ដឹង​ផ្ដល់​រវាង ណាហ្វីស្សាធូ ដីយ៉ាឡូ និង​ដូមីនិក ស្ត្រូសកាន់ បាន​បិទ​បញ្ចប់

ចៅក្រម ឌូគ្លាស ម៉ាកន បានប្រកាសកាលពីថ្ងៃច័ន្ទ ថាទទួលបាន នូវកិច្ចព្រមព្រៀងមួយនៅក្នុងតុលាការ នៃសង្កាត់ប៊្រុន ដែលគេ មើលទៅទំនងជា កិច្ចព្រមព្រៀងសម្ងាត់ ទាក់ទងនឹងការផ្ទរលុយ យ៉ាងសន្ធឹកសន្ទាប់ ធ្វើឡើងរវាងអ្នកស្រី ណាហ្វីស្សាធូ ដីយ៉ាឡូ ស្ត្រីបំរើការនៅសណ្ឋាគារសូហ្វីតែល ញ៉ូយក និងលោក ដូមីនិក ស្ត្រូសកាន់ អតីតនាយកមូលនិធិរូបិយប័ណ្ណអន្តរជាតិ ដើម្បីបញ្ចប់​រឿងក្ដី នៅតុលាការរដ្ឋប្បវេណី ក្នុងប្រទេសអាមេរិក។


លោក ដូមីនិក ស្ត្រូសកាន់ (កណ្ដាល) កាន់ដែអតីតភរិយារបស់លោក ចេញពីតុលាការក្រុងញ៉ូយក
កាលពីខែមិថុនាឆ្នាំ២០១១។ រូបថត Mike Segar, Reuters។

ជាកិច្ចព្រមព្រៀងទូទាត់ជម្ងឺចិត្ត មានលក្ខណៈជាទឹកប្រាក់ ដែលលោក ដូមីនិក ស្ត្រូសកាន់ [...]

អេហ្សីប៖ ក្រុម​ជំទាស់ បដិសេធ​ការ​​ធ្វើ​ប្រជាមតិ លើ​រដ្ឋធម្មនុញ្ញ

អេហ្សីប៖ ក្រុម​ជំទាស់ បដិសេធ​ការ​​ធ្វើ​ប្រជាមតិ លើ​រដ្ឋធម្មនុញ្ញ

ប្រជាមតិ នៅតែគ្រោងធ្វើនៅថ្ងៃទី១៥ធ្នូ ខាងមុខ ក្នុងប្រទេសអេហ្សីប។ តែក្រុមប្រឆាំង នឹងប្រធានាធិបតី មហាមេដ ម៉ូរស្សី បាន​ប្រកាសកាលពីថ្ងៃអាទិត្យទី៩វិច្ឆិកានេះ ច្រានចោលគំនិតចង់ធ្វើប្រជាមតិនេះ របស់ប្រមុខរដ្ឋរបស់ប្រទេស ហើយបានអំពាវនាវ​អោយធ្វើបាតុកម្មជាថ្មីទៀត។


កងទ័ពអេហ្សីប បានដាក់ពង្រាយរថក្រោះ ដើម្បីពង្រឹងសន្តិសុខ និងបំបែកក្រុមបាតុករទាំងសងខាង។
រូបថត MAHMOUD kHALED / AFP។

ការដកចេញដោយប្រធានាធិបតី នូវក្រិត្យដ៏រសើបមួយ ដែលនឹងអនុញ្ញាតិអោយលោកពង្រីកសន្ធឹងអំណាចនោះ មិនមានភាព​ជោគជ័យ ក្នុងការធ្វើអោយអ្នកប្រឆាំងស្ងប់ចិត្តនោះទេ។ ពួកអ្នកតវ៉ាទាំងនោះ គិតថា លោកប្រធានាធិបតីម៉ូរស្សី [...]

អ៊ីតាលី៖ ត្រៀម​បោះ​ឆ្នោត​មុន​ពេល ជាមួយ​​នឹង​ការ​ត្រឡប់​មក​វិញ​នៃ ប៊ែរលូស្កូនី

អ៊ីតាលី៖ ត្រៀម​បោះ​ឆ្នោត​មុន​ពេល ជាមួយ​​នឹង​ការ​ត្រឡប់​មក​វិញ​នៃ ប៊ែរលូស្កូនី

ប្រទេសអ៊ីតាលី ត្រៀមរៀបចំខ្លួន ដើម្បីធ្វើការបោះឆ្នោតមុនពេលកំណត់ នៅក្រោយបន្ទាប់ពីឆាកល្ខោនពីរ បានកើតមានឡើង៖ ការ​ឈរឈ្មោះសាជាថ្មី របស់លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី និងការលាឈប់ ជិតចូលមកដល់ របស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ម៉ារីយ៉ូ ម៉ុងទី។


លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី អតីតនាយករដ្ឋមន្ត្រីលាលែងពីតំណែង និងលោក ម៉ារីយ៉ូ ម៉ុងទី នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
រូបថត Stefano Rellandini / Reuters។

កាលពីថ្ងៃសៅរ៍ ទី៩ធ្នូ​ លោកម៉ារីយ៉ូ ម៉ុងទី (Mario Monti) បានប្រកាសសេចក្ដីសម្រេចចិត្តរបស់គាត់ ក្នុងការលាឈប់​ ពីការទទួល​ខុសត្រូវ នៃរដ្ឋាភិបាលដែលត្រូវប្រឈមមុខ នឹងវិបត្តិហិរញ្ញវត្ថុពិភពលោក។ ការលាឈប់នេះ នឹងចូលជាធរមាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...