Posts in ‘កីឡាគ្រប់ប្រភេទ’ Category

បាល់ទាត់អង់គ្លេស៖ ម៉ែនញូ​ទិញ​យក​ខ្សែការពារ របស់​ក្រុម​បិនហ្វីកា

បាល់ទាត់អង់គ្លេស៖ ម៉ែនញូ​ទិញ​យក​ខ្សែការពារ របស់​ក្រុម​បិនហ្វីកា

កាសែតរបស់ព័រទុយហ្គាល់មួយបានឲ្យដឹងថា ក្រុមបាល់ទាត់អង់គ្លេស ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅម្យ៉ាងទៀតថា ម៉ែនញូ (Man Utd) បានចុះកិច្ចសន្យាជាផ្លូវការរួចរាល់ហើយ ក្នុងការនាំយកខ្សែការពារ​កណ្តាល​របស់ក្រុម បិនហ្វីកា (Benfica) កីឡាករ អ៊ីស្ស៊ីឃ្វែល ការ៉េ (Ezequiel Garay) មកចូលរួមជាមួយនឹងក្រុម។


កីឡាករ អ៊ីស្ស៊ីឃ្វែល ការ៉េ ពេលនៅទាត់អោយក្រុមបិនហ្វីកា។

កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានធ្វើឲ្យក្រុមធំៗនៅអ៊ឺរ៉ុប មានការចាប់អារម្មណ៏យ៉ាងខ្លាំង ក្នុងរដូវកាលនេះ។ អតីត​ខ្សែការពារ​របស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) រូបនេះ ក៏បានជួយឲ្យក្រុម បិនហ្វីកា ក្លាយជាក្រុមមួយ ដែលឈរលើគេនៅ​ក្នុង​តារាងលីកា នៃប្រទេសព័រទុយហ្គាល់ក្នុងរដូវកាលនេះដែរ។

ជាក់ស្តែងក្រុម បិនហ្វីកា [...]

បាល់ទាត់ពិភពលោក៖ ដេលបូស្ក៍ ថា​អេស្ប៉ាញ​ទៅ​បារាំង ដើម្បី​ឈ្នះ

បាល់ទាត់ពិភពលោក៖ ដេលបូស្ក៍ ថា​អេស្ប៉ាញ​ទៅ​បារាំង ដើម្បី​ឈ្នះ

គ្រូបង្វឹករបស់ក្រុមបាល់ទាត់ ជម្រើសជាតិអេស្ប៉ាញ លោកវ៉ាំងសង់ ដេលបូស្ក៍ (Vicente del Bosque) បានប្រាប់ថា ក្រុម​របស់គាត់ត្រូវតែយកឈ្នះ ក្រុមមាន់គកបារាំង នៅយប់ថ្ងៃអង្គារ៏ស្អែកនេះ នាទីក្រុងប៉ារីស ដើម្បីដណ្តើមយក​ដំណែង​លេខ​១ ក្នុងពូលអាយ (I) ហើយអាចមានសិទ្ធឡើងទៅកាន់វគ្គជាបន្ត ដោយស្វ័យប្រវត្តិ។

ក្រុមការពារដំណែងជើងឯក បាល់ទាត់ពិភពលោក អេស្ប៉ាញ ធ្វើបានត្រឹមស្មើ ១-១ ជាមួយនឹងក្រុមហ្វាំងឡង់ កាលពីថ្ងៃ​សុក្រកន្លងទៅ ដែលមិនអាចការពារគ្រាប់បាល់បញ្ចូលទីបាន នៅ១៥នាទីចុងក្រោយ មុនបញ្ចប់ការប្រកួត ខណៈ​ដែល​ក្រុមបារាំង ទទួលបានជ័យជំនះ ក៏ឡើងឈរលើកំពូលតារាងពូលអាយ ដែលមាន២ពិន្ទុនាំមុខក្រុមគោជល់អេស្ប៉ាញ។

លោក ដេលបូស្ក៍ ចង់ជៀសវាងការប្រកួតស្មើជាលើកទី៣ ក្នុងការប្រកួតចុងក្រោយ នៃវគ្គជម្រុះក្នុងពូល [...]

បាល់ទាត់អាស៊ី៖ កម្ពុជា​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ បន្ទាប់​ពី​បរាជ័យ​ទាំង​២​ប្រកួត

បាល់ទាត់អាស៊ី៖ កម្ពុជា​ធ្លាក់​ក្នុង​វគ្គ​ជម្រុះ បន្ទាប់​ពី​បរាជ័យ​ទាំង​២​ប្រកួត

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមបាល់ទាត់ ប្រទេសហ្វីលីពីន យ៉ាងធ្ងន់ធ្ងរ ក្នុងការប្រកួតពានរង្វាន់ អេអេហ្វស៊ី ឆាឡិនខាប់ (AFC Challenge-Cup) ក្នុងពូលអ៊ី (E) ដោយចាញ់ហ្វីលីពីន ៨-០ កាលពីយប់ថ្ងៃអាទិត្យ ក្នុង​កីឡាដ្ឋាន រ៉ីស្សាល មិមូរ៉ល (Rizal Memorial Stadium) នៃទីក្រុងម៉ានីល។


ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា។

ក្រុមហ្វីលីពីន ត្រូវបានគេសន្និដ្នានថា ជាក្រុមមួយដែលប្រហាក់ប្រហែល នឹងក្រុមជម្រើសជាតិកម្ពុជា ព្រោះកន្លងមក​ក្រុមនេះ ក៏ធ្លាប់ចាញ់ក្រោមស្នាដៃកម្ពុជាដែរ។ ប៉ុន្តែអ្វីៗមិនដូចជាការគិតឡើយ ក្នុងនាមជាម្ចាស់ផ្ទះ ហ្វីនលីពីន បាននាំ​មុខកម្ពុជា ៤-០ នៅវគ្គទី១។ ហើយចូលដល់វគ្គទី២ ពួកគេនៅតែធ្វើការគ្រប់ដណ្តប់ក្រុមកម្ពុជាយ៉ាងខ្លាំងក្លា ដោយបន្ថែម​គ្រាប់បាល់ចំនួន [...]

កាំជ្រួច​លើ​វាល​រាប៖ សេបាស្ទែន វីថែល ក្លាយ​ជា​ម្ចាស់​ជើង​ឯក អេហ្វវ័ន

កាំជ្រួច​លើ​វាល​រាប៖ សេបាស្ទែន វីថែល ក្លាយ​ជា​ម្ចាស់​ជើង​ឯក អេហ្វវ័ន

ម្ចាស់ការពារដំណែងជើងឯកហ្វមូឡាវ័ន (Formula One) កីឡាករ សេបាស្ទែន វីថែល (Sebastian Vettel) ទទួលបាន​ជ័យជំនះជាថ្មីម្តងទៀត នៃការប្រណាំងក្នុងកម្មវិធី ម៉ាឡេស៊ែន ក្រែនផ្រិកស៏ (Malaysian Grand Prix) កាលពីថ្ងៃ​អាទិត្យ​កន្លងទៅ។ ហើយគាត់បាននាំមុខមិត្តរួមក្រុមរ៉ែដប៊ុល (Red Bull) ម៉ាក វ៊ែបបឺ (Mark Webber) ក្នុងការប្រណាំងនោះ។

អ្នកប្រណាំង២រូប ដែលបើកបរឲ្យក្រុមមឺស្សេដេស (Mercedes) ឡេវីស ហាមីលតុន (Lewis Hamilton) និងកីឡាករ នីកូ រ៉ូស្បឺក (Nico Rosberg) មាន១២វិនាទី នៅក្រោយកីឡាករ វីថែល។ ខណៈដែលអ្នកប្រណាំងក្រុមហ្វឺរ៉ារ៉ី (Ferrari) ហ្វឺណាន់ដូ [...]

បាល់ទាត់៖ ក្រុម​វែសហេម ទទួល​បាន​«កីឡាដ្ឋាន​អូឡាំពិក»​ថ្មី

បាល់ទាត់៖ ក្រុម​វែសហេម ទទួល​បាន​«កីឡាដ្ឋាន​អូឡាំពិក»​ថ្មី

ក្រុមបាល់ទាត់នៃប្រទេសអង់គ្លេស វែសហេម យូណៃធីត (West Ham United) បានធ្វើការអបអរសាទរ ជាប្រវត្តិសាស្រ្ត​ថ្មីមួយ កាលពីថ្ងៃសុក្រ ម្សិលមិញ បន្ទាប់ពីសេចក្តីសម្រេចរបស់ អភិបាលក្រុងឡុងដ៍ លោក បូរីស ចនសិន (Boris Johnson) យល់ព្រមឲ្យពួកគេយកកីឡាដ្ឋាន អូឡាំពិក (Olympic Stadium) ធ្វើជាកីឡាដ្ឋានផ្តាច់មុខ របស់ក្រុមនេះ ហើយ​នឹងអាចចាប់ផ្តើមដំណើរការនៅរដូវកាលឆ្នាំ ២០១៦-២០១៧។


កីឡាដ្ឋាន អូឡាំពិក របស់ទីក្រុងឡុងដ៍។

ក្រុមញញួរយក្សមួយនេះ បានត្រៀមលុយប្រមាណ ១៥០លានផោន ដើម្បីស្ថាបនាកីឡាដ្ឋាននេះ ឲ្យចប់រួចរាល់​មុនរដូវ​កាល ២០១៦-២០១៧ ចាប់ផ្តើម។ កីឡាដ្ឋានអូឡាំពិក នឹងត្រូវកែឆ្នៃ ឲ្យមានកៅអី នៅត្រឹមតែ ៥៤០០០ កៅអីតែប៉ុណ្ណោះ ដែលចំនួនកៅអីសព្វថ្ងៃមានចំនួន ៨ម៉ឺនកៅអី។ ការកែប្រែ ដើម្បីឲ្យមានទំហំល្មម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...