Posts in ‘បច្ចេកវិទ្យា’ Category

អ័បផល ប្រកាស​បញ្ចេញ​ទូរស័ព្ទ អាយហ្វូន៧ ជា​មួយ​បច្ចេក​វិទ្យា​ថ្មី

អ័បផល ប្រកាស​បញ្ចេញ​ទូរស័ព្ទ អាយហ្វូន៧ ជា​មួយ​បច្ចេក​វិទ្យា​ថ្មី

ទូរស័ព្ទ អាយហ្វូន (iPhone) ជំនាន់ទី៧ របស់អ័បផល (Apple) ដែលមានពីរប្រភេទ (iPhone 7 និង iPhone 7 Plus) មិនមានរន្ធ សម្រាប់ដោត ខ្សែស្ដាប់ សម្លេង ទៀតទេ ដោយទុកការភ្ជាប់រវាងតួទូរស័ព្ទ ទៅ​នឹង​កាស​​ស្ដាប់​ត្រជៀក ឬសម្រាប់និយាយទូរស័ព្ទ ជំនួសមកវិញ ដោយប្រព័ន្ធបច្ចេកវិទ្យាមួយ ដែលគេបាន​ស្គាល់​ខ្លះៗ​មក​ហើយ។

[...]

ឡាន​ក្រុងយក្ស​​រត់​កន្លង​លើ​ថ្នល់​ធំ បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ

សហគ្រាសចិន «Transit Explore Bus» បានប្រកាសកាលពីខែឧសភា ថាខ្លួនកំពុងធ្វើការ នៅលើ​គម្រោង​រថយន្ដ​ក្រុងមួយ ដែលនឹងជំនះឲ្យបាន នូវការស្ទះចរាចរណ៍។ នៅថ្ងៃអង្គារកន្លងមកនេះ រថយន្ដក្រុងនោះ បាន​ចេញជារូបរាងពិតប្រាកដហើយ និងត្រូវបានសហគ្រាស យកមកដាក់ឲ្យរត់ ជាការសាកល្បង នៅពី​លើ​ថ្នល់​ធំ នៃទីក្រុង «Qinhuangdao» [...]

ហ៊ុន សែន ថា​លោក​ដឹកនាំ​តាម​បែប​«រដ្ឋាភិបាល​អេឡិចត្រូនិក»

ហ៊ុន សែន ថា​លោក​ដឹកនាំ​តាម​បែប​«រដ្ឋាភិបាល​អេឡិចត្រូនិក»

នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអួតអាង នៅថ្ងៃព្រហស្បត្តិ៍ទី១៦ ខែមិថុនានេះ ពីរបៀបដឹកនាំ​ប្រទេស​របស់​លោក ដែលលោកហៅថា ជារបៀបដឹកនាំ តាមបែប«រដ្ឋាភិបាល​អេឡិចត្រូនិក» ហៅតាមភាសាអង់គ្លេស «E-Government»។ បើស្ដាប់មួយភ្លែត ហាក់ដូចជាសម្បើមបន្តិច តែលោក ហ៊ុន សែន គួរ​ពន្យល់​ឲ្យ​គេឯង​ដឹង​ផង​ថា [...]

ទំព័រ​ហ្វេសប៊ុក​«I Love Cambodia Hot News»​ទាំង​ពីរ បានបាត់ខ្លួន!

ទំព័រ​ហ្វេសប៊ុក​«I Love Cambodia Hot News»​ទាំង​ពីរ បានបាត់ខ្លួន!

តាមការសង្កេត របស់អ្នកតាមដានទំព័រធំៗទាំងពីរ ដែលគាំទ្រគណបក្សប្រឆាំង បានឲ្យដឹងថា ទំព័រ​ហ្វេសប៊ុក «I Love Cambodia Hot News II» បានបាត់ខ្លួន លែងឃើញចេញផ្សាយ តាំងពីថ្ងៃ​ព្រហស្បត្តិ៍​ម្សិលម៉ិញ ខណៈ​​ទំព័រ​«I Love Cambodia Hot News» បានបាត់ខ្លួនថ្ងៃនេះ។

រហូតមកដល់ពេលនេះ គេមិនដឹងថា តើការបាត់ខ្លួនរបស់ទំព័រទាំងពីរ [...]

ផ្អើល​អស់ក្រុម​ជួង ព្រោះក្រុម Hacker ចូល​ប្លន់​គណនី​ហ្វេសប៊ុក

ផ្អើល​អស់ក្រុម​ជួង ព្រោះក្រុម Hacker ចូល​ប្លន់​គណនី​ហ្វេសប៊ុក

គណនីហ្វេសប៊ុកមួយចំនួន របស់អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯង ថាជាគណបក្ស​«ជួង») បានរងការវាយប្រហារ នៅយប់ថ្ងៃទី១៦ ខែឧសភា ចូលមកថ្ងៃទី១៧ ខែឧសភានេះ។ គណនី​ទាំង​នោះ មាន​ដូចជា «សុជាតិ សម្ព័ន្ធ» «Ah Neang LDP» «Sophat Ldp Grop» «Rosa Ldp» «អំណាច​ប្រមូល​ផ្តុំ រាស្ត្រ​អត់​អំណាច» [...]