Posts by "មនោរម្យ.អាំងហ្វូ"

អ្នក​ជំនាញ អ.ស.ប ប្រាប់​កម្ពុជា​ឲ្យ​ចាប់​យក​សិទ្ធិ​មនុស្ស ជាជាង​របប​ផ្ដាច់ការ

អ្នក​ជំនាញ អ.ស.ប ប្រាប់​កម្ពុជា​ឲ្យ​ចាប់​យក​សិទ្ធិ​មនុស្ស ជាជាង​របប​ផ្ដាច់ការ

«ប្រទេសកម្ពុជាមកដល់ផ្លូវបំបែកមួយ ដ៏សំខាន់ ហើយត្រូវតែចាប់យកសិទ្ធិមនុស្ស ដែលចាំបាច់មិនអាចខ្វះបាន ក្នុងការទ្រទ្រង់ដល់ការអភិវឌ្ឍ និងសន្តិភាព ដែលរកបានដោយពិបាក» នេះ ជាការលើកឡើង របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចលើកទីប្រាំ របស់អ្នកស្រី មកកាន់ប្រទេសកម្ពុជា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ។

ដំណើរទស្សនកិច្ចរបស់អ្នកជំនាញ របស់អង្គការសហប្រជាជាតិ ធ្វើឡើងនៅខណៈ ដែលប្រទេសកម្ពុជា បានឆ្លងកាត់ព្រឹត្តិការណ៍នយោបាយជាច្រើន រាប់ចាប់តាំងពីខែសីហាកន្លងមក ដែលរួមមាន ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការចាប់ឃុំខ្លួន ប្រធានគណបក្សប្រឆាំង មុននឹងគណបក្សប្រឆាំង ត្រូវបានរំលាយ ដោយសាលដីកា របស់តុលាការកំពូល ការបែងចែកអាសនៈ របស់គណបក្សនេះ និងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា [...]

ហ៊ុន សែន ថា​អាច​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ ម៉ម សូណង់ដូ បាន

ហ៊ុន សែន ថា​អាច​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ ម៉ម សូណង់ដូ បាន

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ត្រូវបានលោក ហ៊ុន សែន ជ្រើសរើស យកមកថ្លែងជាសាធារណៈ ក្នុងថ្ងៃនេះ តាមរយៈឧទាហរណ៍មួយ ដែលបុរសខ្លាំងកម្ពុជា អះអាងថា អាចនឹងមានកិច្ចព្រមព្រៀងនយោបាយ ជាយថាហេតុណាមួយ នៅក្នុងពេលខាងមុខ។ ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ចង់បញ្ជាក់ថា ការចុះហត្ថលេខា​រវាងលោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងលោក កុក ស មេដឹកនាំចលនាជនជាតិភាគតិច ម៉ុងតាញ៉ា មិនមានភាពចាំបាច់ទេ ប្រសិនជាលោក កុក ស ជាជនជាតិខ្មែរនោះ។

ថ្លែងនៅក្នុងពិធីសម្ពោធស្ពាន ឆ្លងទន្លេពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន នៅព្រឹកថ្ងៃពុធ ទី១៤ ខែមីនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទ​ជាសំនួរ​ឡើងថា៖ «បើទោះជាអ្នកឯងជាខ្មែរ ខ្មែរនិងខ្មែរ ម៉េចបានអ្នកឯង ចាំបាច់ចុះហត្ថលេខា?»។ បន្ទាប់មក បុរសខ្លាំងកម្ពុជា [...]

ហ៊ុន សែន ចោទ សម រង្ស៊ី ​កាត់​ដី​ឲ្យ​យួន និង​បញ្ជា​​ឲ្យ​ចាត់ការ

ហ៊ុន សែន ចោទ សម រង្ស៊ី ​កាត់​ដី​ឲ្យ​យួន និង​បញ្ជា​​ឲ្យ​ចាត់ការ

«រដ្ឋមន្ត្រីយុត្តិធម៌ ត្រូវចាត់ចែងរឿងហ្នឹង ជាមួយនឹងមហាផ្ទៃ រឿងក្ដីមួយនេះ រឿងធំណាស់ ហើយនេះ អំពើក្បត់ជាតិ ចេញមកច្បាស់ក្រឡែត» នេះ ជាបញ្ជារបស់លោក ហ៊ុន សែន ទៅកាន់រដ្ឋមន្ត្រីពីររូប នៃរដ្ឋាភិបាលរបស់លោក ឲ្យបើកការស៊ើបអង្កេត ប្រឆាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសព្វថ្ងៃ ជាប្រធានចលនាសង្គ្រោះជាតិ ជុំវិញការថ្លែងរបស់លោក សម រង្ស៊ី នៅក្នុងពិធីចុះហត្ថលេខមួយ កាលពីអំឡុងឆ្នាំ២០១៣។

ប្រព័ន្ធផ្សព្វផ្សាយ ដែលស្និតនឹងគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលលោក ហ៊ុន សែន បានហៅវីដេអូឃ្លីប នៃការថ្លែងរបស់លោក សម រង្ស៊ី និងឯកសារចុះហត្ថលេខានោះ ថាជាការបែកធ្លាយ។ ប៉ុន្តែនៅលើបណ្ដាញចែកផ្សាយវីដេអូ យូធូប (Youtube) គេអាចរកឃើញវីដេអូ បែបនេះជាច្រើន នៅក្នុងការបង្ហោះ ជាសាធារណៈ ដោយមិនមានការលាក់លៀម។

ខណៈការបង្ហោះ «បែកធ្លាយ» នៅពេលនេះ ត្រូវបានធ្វើឡើងជាដំបូង ដោយគណនីហ្វេសប៊ុកមួយ ឈ្មោះ «Rithy [...]

ប្រមុខ​ការទូត​អ៊ឺរ៉ុប​អះអាង​ ពី​គម្រោង​លប់​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា

ប្រមុខ​ការទូត​អ៊ឺរ៉ុប​អះអាង​ ពី​គម្រោង​លប់​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​សម្រាប់​កម្ពុជា

«ការគោរពសិទ្ធិមនុស្ស ដែលជាមូលដ្ឋានគ្រឹះ និងសិទ្ធិការងារ គឺជាលក្ខខណ្ឌចាំបាច់ ដើម្បីទទួលបានការអនុគ្រោះ ផ្នែកពាណិជ្ជកម្ម» នេះជាការអះអាងជាថ្មីទៀត នៅក្នុងចម្លើយជាលាយលក្ខណ៍អក្សរ របស់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង​នយោបាយ​សន្តិសុខ ដែលបានសរសេរ ក្នុងដើមខែមីនានេះ តបទៅនឹងសំណួរ របស់តំណាងរាស្ត្រអ៊ឺរ៉ុប ជុំវិញស្ថានភាពនយោបាយចុងក្រោយ នៅក្នុងប្រទេសកម្ពុជា។

អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី បានសរសេរបន្តថា គណៈកម្មការអ៊ឺរ៉ុប សហការជាមួយនឹងការិយាល័យអ៊ឺរ៉ុប ទទួលបន្ទុកសកម្មភាពខាងក្រៅ (European External Action Service) កំពុងឃ្លាំមើលស្ថានភាពវិវត្តន៍ទៅមុខ នៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យមើល ថាតើលក្ខខណ្ឌទាំងអស់ ត្រូវបានបំពេញឬទេ មុននឹងឈានទៅដាក់ទណ្ឌកម្ម ឬចាត់វិធានការ ដូចមានចែង [...]

ក្រុម​ការងារ UN និង​អ្នក​សារព័ត៌មាន​ឯករាជ្យ មិន​អាច​ចូល​ក្នុង​តំបន់​បាញ់​បង្ក្រាប​ពលរដ្ឋ​នៅ​ក្រចេះ

ក្រុម​ការងារ UN និង​អ្នក​សារព័ត៌មាន​ឯករាជ្យ មិន​អាច​ចូល​ក្នុង​តំបន់​បាញ់​បង្ក្រាប​ពលរដ្ឋ​នៅ​ក្រចេះ

ក្រុមការងាររបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា (OHCHR Cambodia) បានត្អូញត្អែរកាលពីល្ងាចម្សិលម៉ិញ ថាពួកខ្លួន មិនអាចចូលទៅកាន់តំបន់ ដែលកើតមានការបាញ់បង្ក្រាប ពីសំណាក់កងកម្លាំងអាជ្ញាធរ ទៅលើពលរដ្ឋអ្នកតវ៉ាផ្នែកដីធ្លី ក្នុងឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះនោះបានទេ បើទោះជាក្រុមការងារ​បានព្យាយាមជជែក ជាមួយអាជ្ញាធរក្នុងតំបន់យ៉ាងណាក្ដី។

ទំព័រទ្វីសធើរ (Twitter) របស់ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា បានប្រកាសពីដំណឹងនេះ ដោយបានគូសបញ្ជាក់ថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ ថាមានការតវ៉ា និងការបាញ់ប្រហារ នៅក្នុងតំបន់ចំការកៅស៊ូស្រុកមេមត់រួច ការិយាល័យបានបញ្ជូនក្រុមការងាររបស់ខ្លួន ទៅកាន់ស្រុកស្នួល ខេត្តក្រចេះ ដើម្បីស្វែងយល់បន្ថែមទៀត នៅទីកន្លែងកើតហេតុ។

ការធ្វើបច្ចុប្បន្នភាពដំណឹងនោះ បានបញ្ជាក់បន្តថា ក្រុមមន្ត្រី [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...