Europa League៖ ម៉ារសីយ៍ ជួប អាត្លេទីកូ នៅវគ្គផ្ដាច់ព្រ័ត្រ
ជាការរំលឹកឡើងវិញ កាលពីសប្ដាហ៍មុន ក្នុងការប្រកួត «ទៅ» វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការដណ្ដើមពាន «Europa League» សម្រាប់រដូវកាល ២០១៧-២០១៨នេះ ក្រុម អាត្លេទីកូម៉ាឌ្រីត (Atletico Madrid - អេស្ប៉ាញ) បានរកពិន្ទុស្មើ ១-១ ជាមួយក្រុម អាសឺណល់ (Arsenal - អង់គ្លេស) ហៅក្រុម កាំភ្លើងធំ នៅលើទឹកដីរបស់ក្រុម អាសឺណល់ ខណៈក្រុម ម៉ារសីយ៍ (Olympique Marseille - បារាំង) បានឈ្នះលើក្រុម សាលស្បួរ (Salzbourg - អូទ្រីស) ២-០ នៅលើទឹកដីរបស់ខ្លួន។
ក្នុងយប់នេះ ក្រុមទាំងពីរគូ ត្រូវជួបគ្នាម្ដងទៀត សម្រាប់ជុំប្រកួត «ត្រឡប់» ដោយក្រុម កាំភ្លើងធំ ត្រូវទៅប្រកួត នៅលើទឹកដីរបស់ក្រុម អាត្លេទីកូ ខណៈក្រុម សាលស្បួរ នៅចាំទទួលក្រុម ម៉ារសីយ៍ នៅក្នុងកីឡដ្ឋានរបស់ខ្លួន ឯក្រុង សាលស្បួរ។
នៅចុងបញ្ចប់ការប្រកួត ក្រុម អាត្លេទីកូ បានឈ្នះក្រុម អាសឺណល ១-០ (គ្រាប់បាល់សរុប ២-១) និងបានទទួលសំបុត្រភ្លាមៗ [...]