Posts by "អ៊ុំ បូរី"

ភាព​តាន​តឹង និង​អំពើ​ហិង្សា​នយោបាយ ត្រៀម​ឡើង​កម្តៅ​ជា​ថ្មី​នៅ​កម្ពុជា

ភាព​តាន​តឹង និង​អំពើ​ហិង្សា​នយោបាយ ត្រៀម​ឡើង​កម្តៅ​ជា​ថ្មី​នៅ​កម្ពុជា

អំពើហិង្សានយោបាយ ដែលកើតឡើងជាហូរហែ ចាប់ពីក្រោយការបោះឆ្នោតសកល ឆ្នាំ២០១៣ នឹងឡើងកម្តៅជាថ្មី បើគេផ្អែកទៅលើការវិវឌ្ឍន៍ ស្ថានការណ៍នយោបាយ នៅគ្រាចុងក្រោយនេះ ពិសេសការបង្ហាញ ពីគោលជំហរដាច់​ណាត់ របស់គណបក្សសង្រ្គោះជាតិ និងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យមានការព្រួយបារម្ភ ពីការ​ប្រឈមគ្នានៅពេលខាងមុខ។


លោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិ ក្នុងការទាមទារឲ្យដោះលែងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត នៅ​សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

នយោបាយ - ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អះអាងថាគណបក្សសង្រ្គោះជាតិ មិនគាំទ្រ​ឲ្យ​មានការធ្វើបាតុកម្មហិង្សា ក្នុងការស្វែងរកដំណោះស្រាយណាមួយនោះទេ [...]

កឹម សុខា៖ កាកបាទ​ក្រហម​កម្ពុជា​ធ្វើ​ការ​លំអៀង

កឹម សុខា៖ កាកបាទ​ក្រហម​កម្ពុជា​ធ្វើ​ការ​លំអៀង

ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានចាត់ទុកសកម្មភាព របស់កាកបាទក្រហមកម្ពុជា ថាធ្វើ​ឡើងដោយគ្មានយុត្តិធម៌។ ការចោទប្រកាន់ របស់អនុប្រធានគណបក្សជំទាស់រូបនេះ ក៏ព្រោះតែកាកបាទ​ក្រហម​កម្ពុជា ផ្តល់បា្រក់ឧបត្ថមភ្លាមៗចំនួន៥លានរៀល និងសម្ភារៈជាច្រើន ដល់ក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ដែលរងរបួសក្នុងការប៉ះទង្គិចគ្នា ពីថ្ងៃម្សិលមិញ ខណៈក្រុមបាតុករដែលរងរបួសដែរ មិនត្រូវទទួលបាន​ជំនួយ​ពី​ស្ថាប័នរដ្ឋមួយនេះទេ។


លោកស្រី ប៊ុន រ៉ានី ហ៊ុន​ សែន ទៅបោះឆ្នោត កាលពីអណត្តិទីបួន។ (រូបថត ឯកសារ)

យុត្តិធម៌ - លោកកឹម សុខា អនុប្រធាន និងជាប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ បានលើកឡើងថា កន្លងមក​មាន​ប្រជាពលរដ្ឋខ្មែរច្រើនណាស់ [...]

អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន ពី​សុវត្ថិភាព​នៅ​ខេត្ត​ព្រះ​សីហនុ

អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន ពី​សុវត្ថិភាព​នៅ​ខេត្ត​ព្រះ​សីហនុ

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំប្រទេសកម្ពុជា បានធ្វើការព្រមានពលរដ្ឋ របស់ខ្លួនដែល​កំពុង​រស់នៅ ឬមានបំណងធ្វើដំណើរចូលមកប្រទេសកម្ពុជា គម្បីមានការប្រុងប្រយ័ត្នពីបញ្ហាសុតវត្ថិភាពផ្ទាល់ខ្លួន។ ការ​ព្រមានពីបញ្ហាសុវត្ថិភាព ក៏ព្រោះចំនួនបទល្មើសមានការកើនឡើង នៅតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ប្រទេស​កម្ពុជា ពិសេសទៅលើជនរងគ្រោះ ជាពលរដ្ឋសហរដ្ឋអាមេរិក។


ឆ្នេរអូឈើទាល នៅក្រុងព្រះសីហនុ។ (រូបថត MONOROOM.info/ D.KEO)

សន្តិសុខ - ការកើនឡើងបទល្មើស នៅពេលរាត្រី ដោយការចាក់នឹងកាំបិត បណ្តាលឲ្យពលរដ្ឋអាមេរិក ទទួល​រង​របួសធ្ងន់ ក្នុងប៉ុន្មានបទល្មើសចុងក្រោយនេះ ពីសំណាក់ក្រុមអ្នកលេង។ សកម្មភាពអ្នកជួញដូរគ្រឿងញៀន [...]

ចៅ​អធិការ​ស្តី​ទី​វត្ត​សាមគ្គី​រង្សី៖ យួន​បញ្ឈប់​មហិច្ឆតា លុះ​ត្រា​ខ្មែរ​ក្លាយ...

ចៅ​អធិការ​ស្តី​ទី​វត្ត​សាមគ្គី​រង្សី៖ យួន​បញ្ឈប់​មហិច្ឆតា លុះ​ត្រា​ខ្មែរ​ក្លាយ...

ព្រះគ្រូចៅអធិការស្តីទី វត្តសាមគ្គីរង្សី ព្រះតេជគុណ ថាច់ ថាសំអាង បានមានសង្ឃដីការថា ប្រជាពលរដ្ឋកម្ពុជា​នៅ​ប្រទេសកម្ពុជាបច្ចុប្បន្ន ពិសេសប្រជាពលរដ្ឋកម្ពុជា នៅកម្ពុជាក្រោម ដែលកំពុងគ្រប់គ្រងដោយរដ្ឋាភិបាល​ប្រទេស​វៀតណាម មិនត្រូវលង់លក់ហើយយល់ថា ប្រទេសវៀតណាម ដែលមានប្រវត្តិលួចឆក់ទឹកដីកម្ពុជា បញ្ឈប់ការ​ស្រេក​ឃ្លានរបស់គេនោះឡើយ។


លោក ហ៊ុន សែន ក្នុងពេលថ្លែងជាភាសាវៀតណាម ទៅកាន់អ្នកមុខអ្នកមាត់ ក្នុងប្រទេសវៀតណាម កាលពីចុង​ខែធ្នូ ឆ្នាំ២០១៣។ (រូបភាពថតពីវីដេអូទូរទស្សន៍វៀតណាម)

ទឹកដី - ព្រះតេជគុណ ថាច់ ថាសំអាង ព្រះគ្រូចៅអធិការស្តីទីវត្តសាមគ្គីរង្សី នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានដើមកំណើត មកពីខ្មែរកម្ពុជាក្រោម [...]

អ៊ឺរ៉ុប​បន្ត​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា ទោះ​បក្ស​សង្រ្គោះ​ជាតិ​មិន​ចូល​សភា

អ៊ឺរ៉ុប​បន្ត​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា ទោះ​បក្ស​សង្រ្គោះ​ជាតិ​មិន​ចូល​សភា

បើទោះជាគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា មិនទាន់ត្រូវរ៉ូវគ្នា ខាងផ្នែកនយោបាយ​សម្រាប់​ពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជាក៏ដោយ ក៏សភាពអ៊ឺរ៉ុប ក្នុងនាមម្ចាស់ជំនួយចម្បងមួយរបស់ប្រទេសកម្ពុជា នៅតែ​បន្តផ្តល់ជំនួយដល់ប្រទេសកម្ពុជា លើវិស័យដែលជាអាទិភាព ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ នេះជាការអះអាង​របស់លោក ហ្សង់ ហ្វ្រង់ស៊័រ កូតាំង (Jean-Francois Cautain) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំប្រទេសកម្ពុជា។


ទងជាតិនៃបណ្ដាប្រទេសទាំង២៧ជាសមាជិកសហគមន៍អ៊ឺរ៉ុប។ (រូបថត MONOROOM.info/ D. KEO)

ជំនួយ - លោក ហ្សង់ ហ្វ្រង់ស៊័រ កូតាំង បានពន្យល់ថា ពិតណាស់ប្រជាពលរដ្ឋកម្ពុជា ចង់​ឃើញគណបក្ស​ប្រជាជន​កម្ពុជា និងគណបក្សសង្រ្គោះជាតិ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...