ចំរៀងកុមារ៖ កុមារគំរូ

ថ្ងៃនេះទំនេរ យើងជាកុមារ យើងកូនឧស្សាហ៍ ជួយធ្វើការម៉ែ។ ដាំបាយលាងចាន បោសផ្ទះផងដែរ សម្រាលពុកម៉ែ ទើបសមកូនល្អ។
<{$post.title}>

(លំនាំ កំណាព្យ បទពាក្យបួន)

១. ថ្ងៃនេះទំនេរ យើងជាកុមារ
យើងកូនឧស្សាហ៍ ជួយធ្វើការម៉ែ។

២. ដាំបាយលាងចាន បោសផ្ទះផងដែរ
សម្រាលពុកម៉ែ ទើបសមកូនល្អ។

៣. ធ្វើការរួចហើយ យើងសែនត្រេកអរ
រំលឹកបន្ត មេរៀនថ្ងៃមុន។

៤. ទន្ទេញឲ្យស្ទាត់ មេរៀនស្រាលធ្ងន់
មិនស្ពឹកស្រពន់ ឆ្ងល់សួរគ្រូទៀត។

៥. យើងកុមារល្អ មិនចេះវិវាទ
ជាមួយមិត្តញាតិ មាមីងបងប្អូន។

៦. យើងចេះស្រលាញ់ ដូចទឹកនិងក្បូន
សក្តិសមជាកូន ខ្មែរដ៏គំរូ។

----------------------------------------------
និពន្ធដោយ៖ យី ឆេងអ៊ួ (ប៉េង) - ភ្នំពេញថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១១
កែសម្រួលលើកទី២៖ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២
ផ្តល់យោបល់ដោយ៖ លោកស្រី ចាន់ធី
ចម្រៀងសម្រាប់៖ ចូលរួមប្រកួត មហោស្រពចម្រៀង និង តន្ត្រីកុមារ ឆ្នាំ ២០១២ ពានរង្វាន់ក្រសួងពត៌មានលើកទី១
ច្រៀងដោយ៖ កុមារអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)
គ្រូបណ្តុះបណ្តាល៖ លោកស្រី កែវ ច័ន្ទបូរណ៍ លោក វ៉ែន សុន លោក នភ ហង្ស ផលា លោក អ៊ុំ អ៊ីវ ហួត លោកស្រី ជិន យ៉ាហន លោកស្រី ប៉ាល់ វណ្ណារីរក្ស
ផ្តល់យោបល់ឲ្យដាក់ពាក្យប្រលងដោយ៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍
សម្រួលបទភ្លេងដោយលោកគ្រូ៖ ១. អ៊ុក សំអាត ២. ហុង លីណូ ៣. ញូង សារិន ៤. ឡោ ណែត ៥. ទូច សាគុន ៦. នភ ហង្ស ផលា
ថ្លែងអំណរគុណដល់អ្នកលើកទឹកចិត្ត៖ មិត្តក្នុងគេហទំព័រហ្វេសប៊ុក បុត្រ ភរិយា បងប្អូនឪពុកម្តាយ មិត្តរួមការងារ និងលោកគ្រូអ្នកគ្រូ។

  • កែប្រែចុងក្រោយ: July 20, 2012
  • Chant enfant

អត្ថបទទាក់ទង


មតិ-យោបល់


ផ្សាយពាណិជ្ជកម្ម? ទូរស័ព្ទ ០៩២ ២៩៤៥៤៦