ខ្យល់ព្យុះនៅអ៊ឺរ៉ុប បំប៉ើងដែកទ្រសំណង់ នៅដាណឺម៉ាក (VDO)
ជាខ្យល់ព្យុះដ៏ខ្លាំងមួយ ដែលទ្វីបអ៊ឺរ៉ុបខាងជើង មិនសូវដែលធ្លាប់ជួប។ ខ្យល់ព្យុះគ្រីស្យង់ បានបង្កឲ្យមានមនុស្សស្លាប់១១នាក់ និងការខូតខាតជាច្រើន នៅតាមតំបន់ដែលខ្យល់ព្យុះបានឆ្លងកាត់ ជាពិសេសនៅប្រទេសដាណឺម៉ាក។ នៅទីនោះ ខ្យល់ព្យុះនេះបានបក់ឲ្យរបើក នូវដែកទ្រសំណង់នៃអាគារមួយ កណ្ដាលរាជធានី កូពេនអាហ្គ (Copenhague)។
ដែកទ្រសំណង់ ដែលត្រូវបានខ្យល់ព្យុះបក់បំប៉ើង។ (រូបថតចម្លងពីអេក្រង់វីដេអូ)
ទីក្រុងប៉ារីស - បន្ទាប់ពីបានបក់យ៉ាងរញ្ជួយ ប្រទេសបារាំង និងប្រទេសអង់គ្លេសនោះមក ខ្យល់ព្យុះគ្រីស្ទង់ បានបង្ហួសនៅថ្ងៃចន្ទទី២៨ខែតុលាកន្លងទៅ បក់លើប្រទេសហូឡង់ និងប្រទេសដាណឺម៉ាក។ ជាភស្ដុតាងដើម្បីបញ្ជាក់ពីកម្លាំងដ៏ខ្លាំងក្លានៃខ្យល់ព្យុះនេះ ដែកទ្រសំណង់មួយសម្រាប់ [...]