Posts in ‘ជុំវិញកំសាន្ដ’ Category

ប្រកាសបិទផ្លូវពីរខែ ដើម្បីទុកឲ្យកង្កែបរួមរ័ក

ប្រកាសបិទផ្លូវពីរខែ ដើម្បីទុកឲ្យកង្កែបរួមរ័ក

ផ្លូវមួយខ្សែ នៅក្នុងក្រុង «Saint-Malo» ស្ថិតក្នុងតំបន់ «Bretagne» ភាគខាងលិចប្រទេសបារាំង នឹងត្រូវហាមឃាត់ ការធ្វើចរាចរណ៍ដោយយានយន្ដ សម្រាប់រយៈពេល២ខែ រាប់ចាប់តាំងពីថ្ងៃទី១៥ ខែមករា ទៅដល់ថ្ងៃទី១៥ ខែមីនាខាងមុខ ដើម្បីផ្ដល់ឱកាស ឲ្យបណ្ដាសត្វកង្កែប គីង្គក់ ហ៊ីង ឬកញ្ចាញ់ចេក... អាចរួមរ័ក (ពាក់)គ្នាបាន [...]

យន្ដហោះ​មួយ​នេះ ហោះ​ចេញ​នៅ​ឆ្នាំ​២០១៨ ទៅ​ចុះ​ចត​ក្នុង​ឆ្នាំ​២០១៧

យន្ដហោះ​មួយ​នេះ ហោះ​ចេញ​នៅ​ឆ្នាំ​២០១៨ ទៅ​ចុះ​ចត​ក្នុង​ឆ្នាំ​២០១៧

ជើងហោះហើរ លេខ «HA446» ដែលភ្ជាប់ក្រុង «Auckland» នៃកោះញ៉ូហ្សេឡេន ទៅកាន់ក្រុង «Honolulu» នៃកោះហាវ៉ៃ បានធ្វើដំណើរឆ្លងឆ្នាំ ពីឆ្នាំនេះ ទៅកាន់ឆ្នាំមុន។ នេះ ដោយសារតែការងើបខ្លួន ហោះចេញពីព្រលានយន្ដហោះ ក្រុង «Auckland» បានយឺតពេលប្រមាណជា១០នាទី ពោលគឺយន្ដហោះត្រូវហោះចេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ [...]

សេក បណ្ឌិត (វិទ្យុអាស៊ីសេរី) ពត់​ខ្លួន​ស្ងាប​មួយ​ចាស់​ដៃ​ក្នុង​ពេល​ផ្សាយ​ផ្ទាល់!

សេក បណ្ឌិត (វិទ្យុអាស៊ីសេរី) ពត់​ខ្លួន​ស្ងាប​មួយ​ចាស់​ដៃ​ក្នុង​ពេល​ផ្សាយ​ផ្ទាល់!

តាមទំនងមើល លោក សេក បណ្ឌិត អាចជាអស់កម្លាំងខ្លាំង ឬទ្រាំមិនបាន​នឹងស្ដាប់ព័ត៌មានដ៏«ពិរោះ» របស់សហការីលោក ទាក់ទងនឹងទីលានប្រជល់មាន់ធំៗជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលជាកម្មសិទ្ធិរបស់ក្មួយប្រសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន! រំពេចនោះ រូបភាពដ៏អស្ចារ្យមួយបានកើតឡើង [...]

ម៉េង កែវពេជ្ជតា លត់ ចន ច័ន្ទលក្ខិណា រឿង​«ផ្អែម​ក្រៅ​ដំបៅ​ក្នុង»

ម៉េង កែវពេជ្ជតា លត់ ចន ច័ន្ទលក្ខិណា រឿង​«ផ្អែម​ក្រៅ​ដំបៅ​ក្នុង»

នៅពេលដែលការបញ្ចេញមតិ ក្នុងនាមជាពលរដ្ឋ របស់តារាចម្រៀងម្នាក់ បានប្រែក្លាយជាសង្គ្រាមសំដី ដែលត្រូវបានយកទៅបកស្រាយ ទៅតាមនិន្នាការនយោបាយ តែរៀងខ្លួន ខណៈអ្នកមាននិន្នាការកណ្ដាល បានជួយពន្យល់ទៅវិញថា អ្នកដែលរងការរិះគន់ គប្បីបើកចិត្តឲ្យទូលាយ និងតោងពិនិត្យមើលការរិះគន់នោះ [...]

ឃើញ​សាកសព​កម្រើក ក្រុម​គ្រួសារ​នាំគ្នា​ជឿ​ថា​«ភ្លឹក»

ឃើញ​សាកសព​កម្រើក ក្រុម​គ្រួសារ​នាំគ្នា​ជឿ​ថា​«ភ្លឹក»

យុវជន «Watson Franklin Mandujano Doroteo» បានទៅមន្ទីរពេទ្យ នៃទីក្រុង «Tingo Maria» (ប្រទេសប៉េរូ) កាលពីថ្ងៃទី ២១ ខែតុលាកន្លងមក បន្ទាប់ពីយុវជនអាយុ២៤ឆ្នាំរូបនេះ មានអាការៈស្រៀវស្រាញខុសធម្មតា ដែលបណ្ដាលមកពីការវះកាត់ធ្មេញថ្មីៗ។ តែនៅពេលនោះ ក្រុមគ្រូពេទ្យមិនអាចជួយយុវជនបានទេ ហើយជាអកុសល យុវជនបានផុតដង្ហើម [...]