Posts tagged as "Xi Jinping"

បូកសរុបចុងឆ្នាំ២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ​២​ចប់)

បូកសរុបចុងឆ្នាំ២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ​២​ចប់)

ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ ដែលសំខាន់ជាងគេបំផុត កើតមាននៅក្នុងពិភពលោក មានសង្គ្រាមរាំងជល់ក្នុងស្រុក របស់​ប្រទេសស៊ីរី ភាព​តានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងការជាប់ឆ្នោតឡើងវិញ នៃប្រធានាធិបតីសហរដ្ឋអាមេរិក។ តែជាមួយ​គ្នានេះ ក៏មានផងដែរ នូវ​ព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនផ្សេងទៀត ដែលប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ បានធ្វើសេចក្ដី​រាយការណ៍ វិភាគ និងធ្វើបទយកការណ៍ យ៉ាងរំជើបរំជួល។ សូមអញ្ជើញអានព្រឹត្តិការណ៍ទាំងនេះ ឡើងវិញ ក្នុងភាគទីពីរដែលជាភាគបញ្ចប់។


ខ្យល់ព្យុះសង្ឃរា សេនឌី បានបក់កាត់ទីក្រុងញ៉ូយក ហើយសម្លាប់មនុស្ស ៤៣នាក់។

នេះជាព្រឹត្តិការណ៍ ដែលកើតនៅក្នុងរយះពេល ៦ខែ នៃចុងឆ្នាំ២០១២ ចំណែកឯរាល់ព្រឹត្តិការណ៍ ដែលបានកើតមាន នៅ​ក្នុងរយះពេល ៦ខែ [...]

ចិន៖ «ស៊ី ជិនភីង» អធិរាជថ្មី និងជីវិតខ្លះៗ របស់គាត់

ចិន៖ «ស៊ី ជិនភីង» អធិរាជថ្មី និងជីវិតខ្លះៗ របស់គាត់

មហាសន្និបាតបក្សកុម្មុយនីសចិន កាលពីថ្ងៃព្រហស្បត្តិ៍ទី០៨វិច្ឆិកា បានជ្រើសតាំងលោក ស៊ី ជិនភីង ជាមេដឹកនាំរបស់​ខ្លួន។ គ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ ដោយនៅខែមិនាខាងមុខ លោកនឹងក្លាយជាប្រធានាធិបតីថ្មី ជំនួសលោកហូ ជីនតាវ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរ របស់ពិភពលោក។


លោក ស៊ី ជាំងភីង។ រូបថត AP។

គេមិនសូវស្គាល់មុខ និងដំណើរដើមទងនៃទស្សនវិស័យ របស់លោក ស៊ី ជិនភីង ប៉ុន្មានទេ។ នៅពីក្រោយស្នាមញញឹម​ ដ៏​មានមហិច្ឆតា រដ្ឋបុរសអាយុ៥៩ឆ្នាំរូបនេះ គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើន ដ៏មានឥទ្ធិពលដទៃទៀត នៅ​លើ​ផែនដី។ លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការ កាន់កាប់តំណែងជា ប្រធានបក្យនៃគណបក្សកុម្មុយនីសចិន ដែល​មហាសន្និបាតទី ១៨បានធ្វើកាលពីថ្ងៃព្រហស្បត្តិ៍ [...]

ជនជាតិអ៊ុយហ្គ័រពីរនាក់ចាប់បញ្ជូនពីកម្ពុជា ជាប់ទោសមួយជីវិត

ជនជាតិអ៊ុយហ្គ័រពីរនាក់ចាប់បញ្ជូនពីកម្ពុជា ជាប់ទោសមួយជីវិត

ជនជាតិអ៊ុយហ្គ័រទាំងនេះ បានភៀសខ្លួនចូលក្នុងប្រទេសកម្ពុជា បន្ទាប់ពីមានព្រឹត្តិការណ៏កាប់សម្លាប់គ្នារវាងជនជាតិភាគតិចអ៊ុយហ្គ័រនិងជនជាតិភាគច្រើនហាន នៅក្នុងខេត្រ Xin Jiang នៅប៉ែកភាគខាងលិចនៃប្រទេសចិន​ ។ នៅខណះនោះ ពួកគេ (ជនជាតិអ៊ុយហ្គ័រ) បានសុំសិទ្ធិជ្រកកោនខាងនយោបាយ ក្នុង>ឋានៈ​ជា​ជន​ភៀស​ខ្លួន​នៅ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ​ទទួល​បន្ទុក​ជន​ភៀស ខ្លួន​នៅ​ភ្នំពេញ តែបែជាត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់បញ្ជូនចេញពីប្រទេស ដោយបង្ខំ​ ប្រគល់ទៅអោយអាធ្ញាធរប្រទេសចិនទៅវិញ ។

បន្ទាប់ពីការចាប់បញ្ជូនចេញនោះបានពីរថ្ងៃ ប្រទេសកម្ពុជា បានទទួលទស្សនកិច្ចជាផ្លូវការមួយរបស់ លោកអនុប្រធានាធិបតីចិន Xi Jinping​ ហើយបានចុះហត្ថាលេខា លើកិច្ចព្រមព្រាងចំនួន ១៤​ ទៅលើការវិនិយោគទុន ដែលមានទឹកប្រាក់ប្រមាណជា ៨៥០លានដុល្លាអាមេរិក ។

ការចាប់បញ្ជូនចេញ ដោយបង្ខំនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...