Posts tagged as "YouTube"

ឲ្យ​ពស់​ថ្លាន់​យក្ស​«លេប​ទាំង​រស់» ដើម្បី​ថត​ដាក់​ទូរទស្សន៍!

តាមសារព័ត៌មានចម្រុះ​ភាសា The HuffingTon Post បាន​រាយ​ការណ៍​ថា ទូរទស្សន៍ ឌីសខូវើរី ដែល​មាន​ឯកទេស​ខាង​ភាពយន្ដ​ឯកសារ​ប្លែកៗ​ចម្លែក​ភ្នែក​នោះ បាន​ដាក់​បង្ហោះ​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​លើ​គេហទំព័រ​ចែក​ចាយ​វីដេអូ យូធូប នូវ​ស្ពត​វីដេអូ​មួយ ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម​ពី​កម្មវិធី​របស់​ខ្លួន មាន​ចំណង​ជើង​ថា «លេប​ទាំង​រស់»។ តួ​អង្គ​ដែល​ស្ម័គ្រ​ចិត្ត និង​ដើរ​តួ​ឲ្យ​សត្វ​ពស់​យក្ស​លេប​ទាំង​រស់​នោះ គឺ​លោក ផូល រ៉ូសូលី (Paul Rosolie) អ្នក​ជំនាញ​មួយ​រូប ខាង​រុក​រក​និង​ដើរ​ផ្សង​ព្រេង នៅ​ព្រៃ​អាម៉ាហ្សូន។ លោក ផូល នឹង​ប្រគល់​ខ្លួន​ឲ្យ សត្វ​ពស់​ដ៏​ធំ​ជាង​គេ​មួយ​ក្នុង​ពិភពលោក លេប​លោក​ទាំង​រស់។

អ្នកជំនាញនឹងពាក់ជាប់នឹងខ្លួន នូវសម្លៀកបំពាក់ការពារពិសេសមួយ ដើម្បីទប់ទល់នឹងការរួមរឹតរបស់​សត្វ​ពស់ និងបំពង់សម្រាប់ផ្ដល់ខ្យល់ដកដង្ហើម មកខាងក្រៅ។ លោក នឹងមិនត្រូវបានសត្វពស់ លេបទៅជារៀង​រហូតទេ តែគ្រាន់តែចង់នៅក្នុងពោះ [...]

វះ​យក​ត្រី​ប្រវែង ១,២៥ម៉ែត្រ ចេញ​ពី​ពោះ​បុរស​ម្នាក់ នៅ​ប្រេស៊ីល

ប្រសិនបើនៅប្រទេសកម្ពុជា មាន​ការ​ភ្ញាក់​ផ្អើល ពី​ស្ត្រី​មួយ​រូប​បាន​កើត​កូន​ចេញ​មក​ជា​ត្រី​ផ្ទក់ ប៉ុន្តែ​នៅ​ឯ​ប្រទេស​ប្រេស៊ីល​ឯណោះ​វិញ ក្រុម​គ្រូ​ពេទ្យ​បាន​វះ​យក​បាន​ត្រី​មួយ​ក្បាល យ៉ាង​វែង ចេញ​ពី​ពោះ​របស់​បុរស​ម្នាក់។ ហេតុការណ៍​ដ៏​ភ្ញាក់​ផ្អើល ដែល​មាន​អំណះ​អំណាង​តាម​រយៈ​វីដេអូ​ចំនួន​ពីរ ដែល​ទើប​នឹង​ទម្លាយ​ចេញ​ឲ្យ​ដឹង៕

នៅក្នុងវីដេអូ ដែល​ត្រូវ​បាន​យក​មក​ផ្សព្វផ្សាយ នៅ​តាម​បណ្ដាញ​ចែក​ចាយ​វីដេអូ យូធូប នោះ បាន​បង្ហាញ​ពី​សកម្មភាព​វះ​កាត់ ប្រកប​ដោយ​ភាព​ព្រឺ​ព្រួច លាយ​ឡំ​ជា​មួយ​នឹង​សម្លេង​សើច​របស់​គ្រូ​ពេទ្យ និង​សម្លេង​ស្រែក​របស់​ជំនួយ​ការ​ពេទ្យ បន្ទាប់​ពី​ពួក​គេ​បាន​ឃើញ​សត្វ​ត្រី​មួយ​ក្បាល​នេះ ត្រូវ​បាន​ចាប់​ចេញ​ពី​ក្នុង​ពោះ​មនុស្ស។

ត្រីដែលត្រូវបានវះកាត់ យកចេញពីពោះបុរសរងគ្រោះនោះ មានប្រវែង ១២៥សង់ទីម៉ែត្រ ឬ១,២៥ម៉ែត្រ និង​មានសម្បុរ​ត្នោត។ គេតែងឃើញសត្វត្រីប្រភេទនេះ [...]

ប្រារព្ធ​បុណ្យ Halloween ដោយ​តែង​ខ្លួន​ជា​«មនុស្ស​ខ្មោច»​​ដូច... ស្វារ៉េស (vdo)

តើអ្នកមានយោបល់ឬទេ ខាង​ការ​រើស​យក​តួអង្គ​ណា​មួយ ដ៏​គួរ​ឲ្យ​ខ្លាច​ជាង​គេ មក​ធ្វើការ​តុប​តែង​មុខ​តាម ដើម្បី​ដើ​របន្លាច​គេ​ឯង ក្នុង​ថ្ងៃ​បុណ្យ ហាឡូវីន? ប្រហែល​ជា តួអង្គ​ខ្មោច​បីសាច ក្នុង​ភាពយន្ដ​ហូលីវូដ ឬ​នាង​ណាត ក្នុង​ភាពយន្ដ​ថៃ​និយាយ​​ពី​ខ្មោច​ស្លាប់​តៃហោង​ទាំង​កូន​ក្នុង​ផ្ទៃ ឬ​ក៏​ព្រាយ​កន្ទោង​ខៀវ ... អាប​បង្ហោះ​ក្បាល​គ្មាន​ខ្លួន។ល។ ឬ​បើ​និយាយ​ឲ្យ​ខ្លី តួ​អង្គ​ខ្លាចៗ មាន​រាប់​មិន​អស់ ដែល​អាច​ឲ្យ​យើង​ធ្វើការ​ជ្រើសរើស ដើម្បី​តុប​តែង​មុខ​តាម។

ដោយឡែក ក្រុម​មួយ​ដែល​ដាក់​ឈ្មោះ​ហៅ​ខ្លួន​ឯង​ថា Football Daily នៅ​លើ​គេហទំព័រ​ចែក​ផ្សាយ​វីដេអូ យូធូប បែរ​ជា​ជ្រើសរើស​យក​កីឡាករ ល្វីស៍ ស្វារ៉េស ដែល​ល្បី​ឈ្មោះ ខាង​ខាំ​កីឡាករ​គ្នា​ឯង​នៅ​លើ​លាន​បាល់​ទាត់ មក​ធ្វើ​ការ​តុប​តែង​ជា មនុស្ស​ខ្មោច ដើម្បី​ដើរ​បន្លាច​រាល់​អ្នក​ដំណើរ​ទៅ​វិញ។ ប៉ុន្តែ​ជា​មួយ​នឹង​ការ​រៀបចំ​យ៉ាង​ល្អ​នេះ [...]

ឥណ្ឌា៖ ឆ្កែ​កំសត់ ធ្លាក់​លើ​កៅស៊ូ​ក្រាល​ថ្នល់​កំពុង​ក្ដៅ តែ​មិន​ស្លាប់ (vdo)

លោកអ្នកដែលប៉ះកៅស៊ូក្រាលថ្នល់ ដែល​កំពុង​ចំហុយ​ក្ដៅ​ឬ​ទេ? បើ​លោក​អ្នក​មិន​ដែល​ប៉ះ​វា ប្រហែល​ជា​មិន​ដឹង ថា​នឹង​មាន​អារម្មណ៍​បែប​ណា​ទេ ហើយ​លោក​អ្នក​ក៏​មិន​ចង់​សាកល្បង​ដែរ។ ប៉ុន្តែ​ឆ្កែ​មួយ​ក្បាល ក្នុង​រដ្ឋ រ៉ាចាស្ថាន (Rajasthan) ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ឥណ្ឌា បាន​ធ្លាក់​ដោយ​ចៃដន្យ ទៅ​លើ​កៅស៊ូ​ក្រាល​ថ្នល់ ដែល​នៅ​រាវ​ក្ដៅ តែ​វា​បាន​ខំ​បម្រៈ​ងើប​ចេញ​មកវិញ ដោយ​ខ្លួន​ឯង​ភ្លាមៗ ហើយ​រោម​វា បាន​ជួយ​បញ្ឈៀស​កៅស៊ូ​ក្ដៅ មិន​អាច​បញ្ចេញ​ឥទ្ធិពល​ខ្លាំង ធ្វើ​ឲ្យ​វា​ឆេះ​រលាក​ខ្លួន។

បុរសអ្នកដំណើរម្នាក់ បាន​ឃើញ​សុនខ​ដ៏​កំសត់ ដេក​ស្ងៀម​លើ​ដី​លែង​កម្រើក ដោយ​សារ​តែ​កៅស៊ូ​ដែល​រុំ​ព័ទ្ធ​ខ្លួនវា តែ​វា​នៅបើកភ្នែកម៉ក់ៗនៅឡើយ។ បុរសម្នាក់នោះ ក៏បានហៅទៅសមាគម ជួយសត្វគ្មានកំណត់ ហៅ​ជា​ភាសា​អង់គ្លេស​ថា Animal Aid Unlimited ក្នុងក្រុង អ៊ូដៃពួរ (Udaipur) ដើម្បីជួយសង្គ្រោះជីវិតសត្វ។

នៅក្នុងវីដេអូ [...]

ចុម ... នរណា​មុខ​ដូច​ឆ្មារ នៅ​ក្នុង​កញ្ចក់? (vdo)

វីដេអូមួយ ដែលដាក់ផ្សាយ នៅលើគេហទំព័រចែកផ្សាយវីដេអូ យូធូប (YouTube) ដោយ Ignoramusky ប្រាកដជានឹងធ្វើឲ្យអ្នកភ្ញាក់ ជាមួយនឹងឈុតឆាកដ៏តូចមួយ ដែលមានតួសម្ដែងតាមធម្មជាតិ ជាទារកទើប​នឹងចេះដើរតេះតាស និងសត្វឆ្មារមួយក្បាល។ វីដេអូនេះ ដាក់នៅលើអន្តរបណ្ដាញ នៅថ្ងៃទី២៦ ខែសីហា តែមានមនុស្សចុចចូលទៅមើល ប្រមាណជា ៤លានដងទៅហើយ។

តាមពិតទៅ សាច់រឿងមិនជាអ្វីអស្ចារ្យទេ។ ព្រោះអ្នកនឹងឃើញឆ្មារមួយក្បាល កំពុងដើរកំសាន្ត ក្នុងបន្ទប់ ហើយងាកសម្លឹងមើលឆ្វេងស្ដាំ ... ស្រាប់ភ្ញាក់ព្រើតនឹងរូបភាពរបស់ខ្លួនវា នៅក្នុងកញ្ចក់ រួចបើកភ្នែកធំៗ។ «តើអាម្នាក់នេះ ជានរណា?» បូករួមជាមួយនឹងភ្លេង ដែលម្ចាស់វាកាត់តដាក់ចូលជាមួយផង ... កាន់តែ​ធ្វើ​ឲ្យ​ឈុតឆាកមួយនេះ មានភាពរស់រវើក និងចង់សើចខ្លាំងឡើង។

អញ្ចឹងកុំឲ្យយូរ សូមទស្សនាវីដេអូ៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...