Posts tagged as "Gianluigi Buffon"

បន្ទាប់​ពី​ចុះ​កិច្ច​សន្យា ក្រុម​ប៉ារីស​នឹង​បង្ហាញ ប៊ូហ្វុង ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទ

បន្ទាប់​ពី​ចុះ​កិច្ច​សន្យា ក្រុម​ប៉ារីស​នឹង​បង្ហាញ ប៊ូហ្វុង ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ចន្ទ

កីឡាករ ហ្គីលីជី ប៊ូហ្វុង (Gianluigi Buffon) ដែលមានអាយុ៤០ឆ្នាំ បានចាកចេញពីក្រុម ជូវេនទូស (Juventus) កាលពីចុងរដូវកាលមុន បន្ទាប់ពីបាននៅជាមួយ ក្រុមបាល់ទាត់អ៊ីតាលី ដ៏ធំមួយនេះ តាំងពី​១៧ឆ្នាំ​មកហើយ (ពីឆ្នាំ២០០១)។  ចាប់ពីការចាកចេញនោះមក ដំណឹង​លេចឮ​ជាច្រើន បានអះអាង​ច្បាស់ៗថា កីឡាករនឹង​មកលេងឲ្យក្រុម [...]

ហ្សីដាន បរិហារ​ពី​«ចរិត​គួរ​ឲ្យ​ខ្មាស» នៃ​ក្រុម​អ្នក​ច្រណែន

ហ្សីដាន បរិហារ​ពី​«ចរិត​គួរ​ឲ្យ​ខ្មាស» នៃ​ក្រុម​អ្នក​ច្រណែន

សម្រាប់គ្រូបង្វឹករបស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) លោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane) បានគិតថា វាជារឿង«គួរឲ្យខ្មាសអៀនណាស់» សម្រាប់ប្រតិកម្មអវិជ្ជមានទាំងឡាយ ប្រឆាំងនឹងក្រុមបាល់ទាត់របស់លោក ដែលបានប្រកួតឈ្នះក្រុម ជូវេនទូស (Juventus) ដើម្បីបន្តឡើងទៅទាត់ នៅវគ្គ១ភាគ២ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» [...]

រៀលម៉ាឌ្រីត ភ័យ​ព្រលឹង​ចុង​សក់​នៅចំពោះ​ចម្បាំង​វាយ​បក​របស់​ក្រុម​ជូវេនទូស

រៀលម៉ាឌ្រីត ភ័យ​ព្រលឹង​ចុង​សក់​នៅចំពោះ​ចម្បាំង​វាយ​បក​របស់​ក្រុម​ជូវេនទូស

គេថាក្រុម ជូវេនទូស (Juventus - អ៊ីតាលី) គឺជាខ្លាចាស់ ពិតជាមិនខុសទេ! ទោះជាប្រកួតចាញ់ ក្រុមរៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) បីគ្រាប់ នៅក្នុងផ្ទះរបស់ខ្លួន ឯក្រុងទូរ៉ាំង (Turin) កាលពីសប្ដាហ៍កន្លងទៅនោះហើយក្ដី តែនៅយប់នេះ ក្រុមអ៊ីតាលី ដែលមានរហស្សនាម «ស្ត្រីចំណាស់» បានបើកការប្រយុទ្ធ ប្រកបដោយវិន័យ [...]

កីឡាករ​ប្រធាន​ក្រុម​បាល់ទាត់​អ៊ឺតាលី​មួយ​រូប ដេក​ស្លាប់​ដោយ​គាំង​បេះដូង

កីឡាករ​ប្រធាន​ក្រុម​បាល់ទាត់​អ៊ឺតាលី​មួយ​រូប ដេក​ស្លាប់​ដោយ​គាំង​បេះដូង

មរណភាពរបស់កីឡាករ ដាវីដ អាស្តូរី (Davide Astori) អាយុ៣១ឆ្នាំ «ទំនងជាបណ្ដាល មកពីអាការៈគាំងបេះដូង ជាធម្មតាមួយ»។ នេះ ជាការអះអាងរបស់រដ្ឋអាជ្ញា ប្រចាំតំបន់ នៃប្រទេសអ៊ីតាលី លោក «Antonio de Nicolo» ដែលត្រូវបានសារព័ត៌មាន «Corriere della Sera» យកមកចុះផ្សាយបន្ត នៅរសៀលថ្ងៃអាទិត្យនេះ។

លោក «Antonio de Nicolo» បានបន្តថា [...]

អ៊ីតាលី មិន​ទៅ​ប្រកួត​បាល់​ទាត់​ពិភពលោក​២០១៨ នៅ​រ៉ូស្ស៊ី​ទេ

អ៊ីតាលី មិន​ទៅ​ប្រកួត​បាល់​ទាត់​ពិភពលោក​២០១៨ នៅ​រ៉ូស្ស៊ី​ទេ

ទឹកភ្នែកស្រក់ចុះ របស់កីឡាករចាស់វស្សា ហ្គីលីជី ប៊ូហ្វុង (Gianluigi Buffon) ជាទិដ្ឋភាពតំណាង ឲ្យសភាពស្រយ៉ុតស្រយ៉ង់ នៅទូទាំងប្រទេសអ៊ីតាលី បន្ទាប់ពីក្រុមជម្រើសជាតិ របស់ប្រទេសនេះ បានប្រកួតស្មើ ក្នុងយប់ថ្ងៃចន្ទនេះ ជាមួយក្រុមបាល់ទាត់ របស់ប្រទេសស៊ុយអែត នៅក្នុងការប្រកួត​«ត្រឡប់»​មួយ [...]


 
Loading...