Posts tagged as "Arsenal"

ក្រុម​បាល់ទាត់​ទាំង​១០ ដែល​មាន​ប្រជាប្រិយភាព​បំផុត ប្រចាំ​ឆ្នាំ​២០១៣

ក្រុម​បាល់ទាត់​ទាំង​១០ ដែល​មាន​ប្រជាប្រិយភាព​បំផុត ប្រចាំ​ឆ្នាំ​២០១៣

ចំពោះអ្នកដែលស្នេហា ខាងវិស័យបាល់ទាត់ ប្រហែលជាមានសង្ឃឹមថាក្រុមដែលខ្លួនស្រលាញ់ប្រាកដ ជាមាននៅ​ក្នុង​នេះ​ហើយ។ ហើយជម្រើសរបស់អ្នក មិនមានអ្វីខុសឡើយ ព្រោះអ្នកជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សរាប់សិបលាននាក់ ដែលស្រឡាញ់ចូលចិត្តបាត់មុខមិនបាន នូវក្រុមកីឡាបាល់ទាត់ទាំងនេះ។


អ្នកស្រឡាញ់ចូលចិត្ត ក្រុមបាល់ទាត់អង់គ្លេស មេនឆេស្ទើ យូណាយធីត លើកបដាថ្លែងអំណរគុណអតីតគ្រូបង្វឹក។ (រូបថត Eurosport)

ថ្ងៃចុងសប្តាហ៏នេះ មនោរម្យព័ងអាំងហ្វូសូមដកស្រង់ពីគេហទំព័រ (hamrofootball) ដើម្បីធ្វើការបង្ហាញជូន នូវក្រុមបាល់​ទាត់ទាំង១០ ដែលមានប្រជាប្រិយបំផុត នៅលើពិភពលោកប្រចាំឆ្នាំ២០១៣ ដូចតទៅ៖

១. ម៉ែនឆេស្ទើ យូណៃធីត (Manchester United)៖
ក្លឹបបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត [...]

ការ​ប្រកួត​រវាង​ក្រុម​អាសិណល នឹង​វៀតណាម អាច​នឹង​ត្រូវ​លុបចោល

ការ​ប្រកួត​រវាង​ក្រុម​អាសិណល នឹង​វៀតណាម អាច​នឹង​ត្រូវ​លុបចោល

អ្នករៀបចំការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកាំភ្លើងធំ អាសិណល (Arsenal) និងក្រុមជម្រើសជាតិវៀតណាម ដែលនឹង​ប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកក្កដាខាងមុខនេះ អាចនឹងត្រូវបានលុបចោលការប្រកួត បន្ទាប់ពីម្ចាស់កីឡាដ្ឋានដំឡើង​ថ្លៃ​កីឡាដ្ឋានខ្លាំងពេក។


កីឡាករហ្វ្រេដឌី ជងប៊ើរ (Freddie Ljungberg) ពេលទៅដល់វៀតណាម។

ក្រុមអាសិណល អាចនឹងក្លាយជាក្រុមព្រីមែលីក (Premier League) ដំបូងគេបង្អស់ ដែលត្រូវធ្វើដំណើរមកកាន់​ប្រទេស​វៀតណាម ខណៈដែលសហព័ន្ធបាល់ទាត់នៃប្រទេសនេះ មានការព្រួយបារម្មណ៏ថា អាចនឹងលុបចោលការប្រកួតវិញ ដោយពួកគេនិយាយថា តម្លៃនៃកីឡាដ្ឋានជាតិមីឌិញ (My Dinh) ថ្លៃខ្ពស់ពេក។

សហព័ន្ធបាល់ទាត់ប្រទេសវៀតណាម បានអំពាវនាវដល់រដ្ឋាភិបាល និងបណ្តាសារពត៌មានក្នុងស្រុក [...]

ម៉ែនញូ និង​អាសិណល ធ្វើ​សង្គ្រាម​ដើម្បី​យក ហ្វាប្រេហ្គាស

ម៉ែនញូ និង​អាសិណល ធ្វើ​សង្គ្រាម​ដើម្បី​យក ហ្វាប្រេហ្គាស

គ្រូបង្វឹកក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) លោកដេវីដ ម៉យ (David Moyes) ត្រៀមខ្លួនរួចហើយ ដើម្បី​ប្រជែងដេញថ្លៃយកកីឡាករដែលមានតម្លៃខ្លួន ជាង៦០.៩៥លានដុល្លា សែស ហ្វាប្រេហ្គាស (Cesc Fabregas) ជាមួយនឹង​ក្រុមកាំភ្លើងធំអាសិណល (Arsenal)។


កីឡាករ សែស ហ្វាប្រេហ្គាស ក្នុងក្រុមបាសឺឡូណា។ (រូបថត Gaston De Cardenas - EFE)

អ្នកចាត់ការថ្មីក្រុមបីសាចក្រហម បានបដិសេដមិនព្រមបោះបង់មហិច្ឆតា ក្នុងការតាមប្រមាញ់យកអតីត​វីរបុរសក្រុម​កាំភ្លើងធំ ដែលពុំសូវបានលេងក្នុងជម្រើសដំបូង ក្នុងក្រុមបាសេឡូណា (Barcelona) នោះទេ។

រីឯគ្រូបង្វឹកក្រុមអាសិណល លោកអាសិង វ៉ិងកឺ (Arsene Wenger) ក៏ចង់បានអតីតប្រធានក្រុមរបស់លោក និងជាកីឡាករ​សំណព្វចិត្តរបស់អ្នកគាំទ្រក្រុមអាសិណល [...]

បាល់ទាត់​អង់គ្លេស៖ លីវើភូល ទិញ​បាន​ខ្សែ​ការពារ​ក្រុម​ម៉ែនស៊ីធី

បាល់ទាត់​អង់គ្លេស៖ លីវើភូល ទិញ​បាន​ខ្សែ​ការពារ​ក្រុម​ម៉ែនស៊ីធី

ក្រុមហង្សក្រហមលីវើភូល (Liverpool) បានប្រកាសជាផ្លូវការកាលពីថ្ងៃអង្គារ៏ម្សិលមិញថា ពួកគេបានយល់ព្រមនាំយក​ខ្សែ​ការពារអន្តរជាតិជនជាតិអ៊ីវ័រ ខូឡូ តូរ៉េ (Kolo Toure) បានសម្រេចហើយ ខណៈដែលកិច្ចសន្យារបស់កីឡាកររូបនេះ ជាមួយ​នឹងក្រុមម៉ែនឆេស្ទើ ស៊ីធី (Manchester City) នឹងបញ្ចប់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៣នេះ។


ខ្សែការពារអន្តរជាតិជនជាតិអ៊ីវ័រ ខូឡូ តូរ៉េ។

សេចក្តីថ្លែងការណ៏ក្រុមលីវើភូល បានថ្លែងថា «ថ្ងៃនេះក្រុមបាល់ទាត់លីវើភូល សូមប្រកាសជាផ្លូវការថា ក្លឹបបានយល់ព្រម​នាំយកកីឡាករខូឡូ តូរ៉េ ពីក្រុមម៉ែនស៊ីធី ដោយឥតគិតថ្លៃ ហើយគាត់នឹងមកចូលរួមជាមួយក្រុមនៅថ្ងៃទី០១ ខែមិថុនា នា​ពេលខាងមុខ។»

កីឡាករវ័យ៣២ឆ្នាំ បានផ្ទេរពីក្រុមកាំភ្លើងធំអាសិណល (Arsenal) ទៅចូលរួមក្រុមមេឃខៀវ [...]

អាសិណល ឈ្នះ​ដំណែង​ឆែមពានលីក តែ​ហ្វឺកឺសិន​បញ្ចប់​អាជីប​ទាំង​ក្រៀម​ក្រំ

អាសិណល ឈ្នះ​ដំណែង​ឆែមពានលីក តែ​ហ្វឺកឺសិន​បញ្ចប់​អាជីប​ទាំង​ក្រៀម​ក្រំ

ក្រុមកាំភ្លើងធំអាសិណល (Arsenal) បានឈ្នះក្នុងការប្រជែងយកដំណែងលេខ៤ ក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) បន្ទាប់ពីបានយកឈ្នះ ១-០ លើក្រុមញូកាស្សល (Newcastle)។ ចំណែកឯការបញ្ចប់អាជីពរបស់លោក អាឡិច ហ្វឺកឺសិន (Alex Ferguson) មានសភាពក្រៀមក្រំបន្តិចបន្ទាប់ពីក្រុមម៉ែនឆេស្ទើយូណៃ ធីត (Manchester United) ប្រកួត​ចុងក្រោយបានត្រឹមស្មើ ៥-៥ ជាមួយក្រុមវែសប្រូមវិច អាល់បៀន (West Bromwich) កាលពីយប់មិញ។


ក្រុមអាសិណល សប្បាយដោយបានឈ្នះក្រុមញូកាស្សល។

ក្រុមរបស់លោកអាសិង វ៉ិងកឺ (Arsene Wenger) ត្រូវការឈ្នះ៣ពិន្ទុ ដើម្បីមានសិទ្ធទៅលេងក្នុងក្រមខ័ណ្ឌឆែមពានលីក (Champions League) និងដើម្បីឈ្នះក្រុមទទិនហេម (Tottenham) ដែលមានគម្លាតពីគ្នាត្រឹមតែ១ពិន្ទុនោះ។ ហើយគ្រាប់​បាល់របស់ខ្សែការពារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...