«បុរស​ប្រមូល​ទិញ​អេតចាយ»

អ្នកវិភាគ​នយោបាយ និងសង្គម​ លោកបណ្ឌិត មាស នី បាននិទានជូនប្រិយមិត្ត ​ពីរឿងខ្លីមួយ ដែលនិយាយពី «បុរសប្រមូលទិញអេតចាយ» ម្នាក់។​ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយករឿងនិទាននេះ មកជម្រាបជូនបន្ត ដូចខាងក្រោម។
«បុរស​ប្រមូល​ទិញ​អេតចាយ»
សត្វកណ្ដុរ ដែលជាប់អង្គប់។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 23, 2018
  • ប្រធានបទ: វិភាគ-សង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខាងក្រោមនេះ ជាសាច់រឿងនិទានខ្លី របស់លោកបណ្ឌិត មាស នី ទាំងស្រុង ដែលលោកដាក់ចំណងជើងឲ្យថា «សេចក្តីប្រាថ្នា ដោយខ្វះការពិចារណា»៖

មានបុរសម្នាក់ បានសម្រេចចិត្ត រកសុីជាអ្នកប្រមូលទិញ របស់អេតចាយលក់ ដោយគាត់គិតថា មានតែរបរនេះទេ ដែលនឹងអាចជួយ លើកដំកើងមុខមាត់ និងជីវភាពគ្រួសារគាត់បាន។

នៅពេលចាប់ផ្តើម គាត់បានប្រកាស ឲ្យអ្នកស្រុកអ្នកភូមិ ប្រមូលយកវត្ថុនានា ដែលគេលែងប្រើការបាន យកមកលក់ឲ្យគាត់។ មិនបានប៉ុន្មានថ្ងៃក្រោយមក  របស់របរអេតចាយ រាប់សិបមុខ ទម្ងន់រាប់សិបតោន បានត្រូវទិញចូល មកដាក់ក្នុងផ្ទះ រហូតដល់ពេញណែនផ្ទះ រកតែកន្លែងដេកគ្មាន។

តែជាអកុសល ហេតុតែមិនបានពិចារណា និងពិនិត្យ ឲ្យបានដិតដល់ គាត់មិនត្រឹមតែ មិនបានខ្ពស់មុខមាត់ ដោយសាររបរនេះទេ ព្រោះមានរបស់មួយចំនួនធំ វាអត់ត្រូវនឹងទីផ្សារ ហើយមានវត្ថុខ្លះទៀត វាចាស់ពុកខ្លាំងពេក ប្រើការលែងកើត លក់មិនចេញ។

នៅទីចុងបំផុត ផ្ទះដ៏ល្អរបស់គាត់ មិនត្រឹមតែបានក្លាយ ទៅជាកន្លែងស្តុករបស់ មិនមានប្រយោជន៍ តែប៉ណ្ណោះទេ តែវាបានក្លាយ ទៅជាជម្រកសត្វកណ្តុរ ដែលធ្វើឲ្យអ្នកជិតខាង កាន់តែលែងពេញចិត្ត នឹងរបៀបរស់នៅ របស់គ្រួសារគាត់ថែមទៀតផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...