បេសកកម្មបន្លា​លួស​​របស់ កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ អ.ស.ប

លោក កូហ្វី អាណាន់ (Kofi Annan) អតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព បានលាចាកលោកយើងនេះ កាលពីថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ ដោយបន្យល់ទុក នូវស្នាដៃ និងបេសកកម្មជាច្រើន ទាំងសម្រេចបាន និងមិនសម្រេចបាន នៅក្នុងតំណែងដ៏កំពូលរបស់លោក ក៏ដូចជា នៅក្នុងវិស័យការទូតពិភពលោក។
បេសកកម្មបន្លា​លួស​​របស់ កូហ្វី អាណាន់ អតីត​អគ្គលេខាធិការ អ.ស.ប
លោក កូហ្វី អាណាន់ អតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងជាម្ចាស់ពានរង្វាន់ណូបែល​សន្តិភាព។ (រូបថត លើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២០ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 20, 2018
  • ប្រធានបទ: វីរភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមសង្ខេបជូនដូចខាងក្រោម ពីវីរភាព ស្នាដៃ ដ៏សំខាន់ៗមួយចំនួន របស់លោក កូហ្វូ អាណាន់ (Kofi Annan) ឥស្សរជនការទូតជាន់ខ្ពស់ មានដើមកំណើតពីប្រទេសហ្គាណា (ទ្វីបអាហ្វ្រិកខាងលិច) ហើយដែលត្រូវបានជ្រើសតាំង ឲ្យក្លាយជាអគ្គលេខាធិការទី៧ នៃអង្គការសហប្រជាជាតិ៖

ស្នាដៃដ៏ធំជាងគេ របស់លោក កូហ្វី អាណាន់ គឺការកែទម្រង់ស្ថាប័នពិភពលោកមួយនេះ ទាំងក្នុងដំណើរការខាងក្នុង និងនៅលើឆាកអន្តរជាតិ។ ចាប់ពីលោកបានឡើងកាន់កាប់តំណែង ជាមេដឹកនាំកំពូល នៃស្ថាប័ននេះមក អង្គការសហប្រជាជាតិ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងជម្លោះ-សង្គ្រាម រវាងប្រទេសជាច្រើន ជាពិសេស​នៅអៀរ៉ាក់  រួមនឹងសំនុំរឿងអន្តរជាតិផ្សេងៗទៀត។

លោកបានកាន់កាប់តំណែង ជាអគ្គលេខាធិការ អ.ស.ប ចំនួន២អាណត្តិ រាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧ មកទល់នឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៦។ ប៉ុន្តែនៅពេល​លោក​បានបញ្ចប់តំណែង ដ៏កំពូលនេះទៅ លោកបានរងការចោទប្រកាន់ ថាមានជាប់ពាក់ព័ន្ធ ឬប្រើឥទ្ធិពលរបស់ខ្លួន នៅក្នុងសំនុំរឿងអំពើពុករលួយ ជុំវិញកម្មវិធី «ប្រេងកាត ប្ដូរជា ចំណីអាហារ (Oil-for-Food Programme)» ដែលជាកម្មវិធីមនុស្សធម៌មួយ របស់អង្គការសហប្រជាជាតិ ដើម្បីជួយដល់ប្រជាជន នៅអៀរ៉ាក់។ ប៉ុន្តែការចោទប្រកាន់នេះ មិនមានមូលដ្ឋានច្បាស់លាស់ ដែលអនុញ្ញាតឲ្យតុលាការ នៅក្នុងប្រទេសបារាំង អាចដាក់កំហុស ឬផ្ដន្ទាទោស ដោយផ្ទាល់ទៅលើរូបលោកឡើយ។

សំដីមាស 

សកម្មភាព និងស្នាដៃរបស់លោក ត្រូវបានទទួលស្គាល់ និងទីបំផុត លោកត្រូវបានជ្រើសរើស ឲ្យទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ២០០១ ចំពោះ​ស្នាដៃ​នៃ«ការខិតខំប្រឹងប្រែងរបស់លោក ដើម្បីធ្វើឲ្យពិភពលោក មានការរៀបចំប្រសើរជាងមុន និងមានសន្តិភាពជាងមុន»។

នៅពេលលោក បានទៅទទួលពានរង្វាន់នេះ ក្នុងរាជធានី អូស្លូ នៃរាជាណាចក្រ ណ័រវេស លោក កូហ្វី អាណាន់ បានថ្លែងឡើងថា៖ «ខ្ញុំបានព្យាយាម រៀបចំទុកដាក់មនុស្សលោក ឲ្យនៅជាស្នូលនៃអ្វីដែលយើងកំពុងធ្វើ៖ នោះគឺការទប់ស្កាត់ជម្លោះ ដល់ការអភិវឌ្ឍ និងសិទ្ធិមនុស្ស»។

នៅក្នុងប្រវត្តិការងាររបស់លោក ដំបូងឡើយ អតីតមេដឹកនាំរូបនេះ ធ្លាប់បានធ្វើជានាយកគ្រប់គ្រង ផ្នែកទេសចរណ៍ នៅក្នុងប្រទេសហ្គាណា ដែលជាមាតុភូមិរបស់លោក​ ដែលមានរយៈពេល តែប៉ុន្មានឆ្នាំប៉ុណ្ណោះ។ បន្ទាប់ពីនោះមក លោកបានចំណាយពេល សឹងតែទាំងស្រុង ប្រមាណជា៤០ឆ្នាំ នៃជីវិតលោក ដើម្បីបម្រើការ​នៅក្នុងអង្គការសហប្រជាជាតិ។ លោកបានដឹកនាំ ផ្នែកធនធានមនុស្ស  បន្ទាប់មក ផ្នែកកិច្ចការហិរញ្ញវត្ថុ របស់អង្គការសហប្រជាជាតិ មុននឹងចូលប្រឡូក ចាប់តាំងពីឆ្នាំ១៩៩៣ ក្នុងកិច្ចការថែរក្សាសន្តិភាព និងដាក់បេក្ខភាពរបស់លោក នៅបួនឆ្នាំក្រោយមក ដើម្បីក្លាយខ្លួនជាអគ្គលេខាធិការ នៃស្ថាប័នពិភពលោកដ៏កំពូលមួយនេះ។

(សូមចុចលើទំព័របន្ទាប់ ដើម្បីអានឯកសារទាំងនេះ)  

    Pages:
  • 1
  • 2
  • »
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...