៨យ៉ាង ដើម្បី​​ឲ្យ​​ស្នេហា មាន​​ជីវិត​យូរ​អង្វែង

បើអ្នកចង់បានឲ្យស្នេហារបស់អ្នក មានជីវិតយូរអង្វែង ដោយគ្មានដែនកំណត់នោះ អ្នកត្រូវតែមានស្នេហាពិត យល់ចិត្តគ្នា និងត្រៀមខ្លួន ចំណាយពេលវេលាពេញមួយជីវិតរបស់អ្នក ដើម្បីរស់នៅជាមួយនឹងមនុស្សដែលអ្នកស្រលាញ់។ អត្ថបទនេះ មានការណែនាំទាំង៨យ៉ាង ដែលនឹងជួយពន្យាពេល អោយ«ជីវិតនៃបេះដូង»របស់អ្នក មានរយះពេលយូរអង្វែង។
  • ដោយ: វិន ជីវ័ន្ត ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: March 30, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ខាងក្រោមនេះ ជាការណែនាំទាំង៨យ៉ាង ដែលនឹងជួយអោយ«ជីវិតនៃបេះដូង»របស់អ្នក មាន​រយះពេល​យូរ​អង្វែង ឬមាន​អាយុនិរន្តន៍តរៀងទៅ៖

១. ការស្វែងរកដៃគូរ៖
អ្នកអាចចេញក្រៅ ទៅជួបហ្វូងមនុស្សទាំងឡាយ ឬសួរមិត្តភក្តិរបស់អ្នក ឲ្យពួកគេណែនាំអ្នក ទៅមនុស្ស​ដែលអ្នក​ចាប់​អារម្មណ៏។ បើអ្នកគិតថា សួរមិត្តភក្តិអ្នកវាចម្លែក អ្នកអាចប្រើប្រាស់ប្រព័ន្ធអនឡាញ (online) ឬអាំងធើណែត ក្នុងការជួយ​អ្នក ប៉ុន្តែអ្នកមិនចាំបាច់បង្ហាញលេខទូរស័ព្ទ ឬក៏អាសយដ្ឋាន នៅលើទំព័រ​ព័ត៌មានរបស់អ្នកនោះទេ។

២. ជ្រើសរើសមនុស្សឲ្យបានត្រឹមត្រូវ៖
សំរាប់ទំនាក់ទំនងយូរអង្វែង ជាដំបូងអ្នកត្រូវការ ភាពជឿជាក់ ការទុកចិត្ត ការស្រលាញ់ និងការយកចិត្ត​ទុក​ដាក់។ សូម​ចង់ចាំថា ភាពទាក់ទាញមិនមែនជាស្នេហាពិតនោះទេ។ បើអ្នកអាចជឿជាក់លើគេ ហើយគេជឿ​ជាក់លើអ្នក នោះអ្នក​នឹង​មានក្តីសុខក្នុងចិត្ត និងមានទំនាក់ទំនងបានយូរអង្វែង។

៣. ត្រូវស្មោះត្រង់ក្នុងទំនាក់ទំនងរបស់អ្នក៖
អ្នកគួរតែមានភាពស្មោះត្រង ច្បាស់លាស់ពិតប្រាកដ ក្នុងខ្លួនរបស់អ្នក។ ប្រាប់អ្វីៗគ្រប់យ៉ាងដល់ដៃគូរ​របស់​អ្នក។ ប្រាប់​រឿងពីអតីតកាល ហើយជាការពិត បើទោះបីជាវាប៉ះពាល់ ដល់ទំនាក់ទំនងរបស់អ្នក​បន្តិចបន្តួច​ក៏ដោយ ព្រោះ​ការបង្កើត​ទំនាក់ទំនងឡើង ដោយ«ការកុហក» គឺមិនដែលទទួលបានភាពជោគជ័យទេ។

៤. ត្រូវមានឥរិយាបថចាស់ទុំ៖
ទោះបីជាអ្នកមិនចូលចិត្តទម្លាប់ដៃគូររបស់អ្នកក៏ដោយ អ្នកគួរតែប្រាប់គាត់ ឬនាងដោយពាក្យគួរសម្យបំផុត និងសម្តី​ផ្អែមល្ហែម។ បង្ហាញកាយវិការរបស់អ្នក ពីភាពចាស់ទុំ និងនៅក្នុងទំនាក់ទំនងរបស់អ្នកផងដែរ។

៥. កុំមានភាពល្ងង់ពេក៖
បើសិនជាអ្នកមានបញ្ហា ក្នុងការទំនាក់ទំនងរបស់អ្នក អ្នកគួរតែដោះស្រាយវា ដោយនិយាយពាក្យគួរសម្យ។ កុំ​ច្រឡោត ឬខឹងទៅលើអ្វីផ្សេងៗ នឹងព្យាយាមធ្វើឲ្យទំនាក់ទំនងរបស់អ្នកកាន់ខ្លាំងឡើង។

៦. ទុកពេលឲ្យគ្នាទៅវិញទៅមក៖
ជឿជាក់គ្នា ហើយកុំសួរសំនួរញឹកញាប់ដូចជាៈ «តើអ្នកនៅទីណា?»

៧. ដោះស្រាយការសង្ស័យរបស់អ្នក និងកុំព្យាយាមរក្សារទុកវា៖
ត្រូវប្រាកដថា ដៃគូររបស់អ្នកមិនបោកប្រាស់អ្នក និងត្រូវមានភាពស្និតស្នាលខ្លាំងរវាងអ្នក និងដៃគូរអ្នក។

៨. បង្ហាញក្តីស្រលាញ់របស់អ្នក៖
មានស្នេហាក្នុងការទំនាក់ទំនងរបស់អ្នក ហើយវាចាំបាច់ណាស់ដើម្បីបង្ហាញក្តីស្រលាញ់របស់អ្នក។ ជ្រើស​រើស​ថ្ងៃ​ណា​ទំនេរមួយក្នុងមួយសប្តាហ៏ ផ្តល់ការគាំទ្រដល់ដៃគូររបស់អ្នក និងផ្តល់ក្តីស្រលាញ់ ដែល​នាង ឬ​គាត់រំពឹង​ពីអ្នក។ ជាពិសេស​ កុំធ្វើឲ្យដៃគូររបស់អ្នកអស់សង្ឃឹម៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments