បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក​នៅ​តែ​ខ្លាំង​ជាង​អង់គ្លេស ដណ្ដើម​បាន​លេខ៣

ជាការប្រកួតផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមយកចំណាត់ថ្នាក់ទី៣ នៃបាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ក្នុងប្រទេសរ៉ូស្ស៊ី ដែលក្រុម ប៊ែលហ្សិក ត្រូវជាជួបជាមួយ ក្រុម អង់គ្លេស ក្នុងល្ងាចថ្ងៃទី១៤ ខែកក្កដានេះ។ ដូចការប្រកួត នៅក្នុងវគ្គជម្រុះតាមពូលដែរ ក្រុម ប៊ែលហ្សិក នៅតែខ្លាំងជាងក្រុម អង់គ្លេស ដោយរកគ្រាប់បាល់ បាន ២-០ ហើយដណ្ដើមបាន ចំណាត់ថ្នាក់ទី៣ ដើម្បីត្រឡប់ទៅមាតុភូមិវិញ។
បាល់ទាត់​ពិភពលោក៖ ប៊ែលហ្សិក​នៅ​តែ​ខ្លាំង​ជាង​អង់គ្លេស ដណ្ដើម​បាន​លេខ៣
ក្រុមកីឡាករ ប៊ែលហ្សិក អបអរគ្រាប់បាល់របស់ខ្លួន ដែលរកបានឲ្យក្រុមខ្លួន ឈ្នះលើក្រុម អង់គ្លេស។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 14, 2018
  • ប្រធានបទ: បាល់ទាត់​​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ប្រទេសណា ដែលខ្លាំងជាងគេ? លទ្ធផល ចេញពីការប្រកួតផ្ដាច់ព្រ័ត្រ បានឲ្យដឹង​ជាផ្លូវការបណ្ដើរៗហើយ សម្រាប់ព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ក្នុងប្រទេសរ៉ូស្ស៊ី៖ ក្រុម ប៊ែលហ្សិក ទទួលបានលេខ ៣ បន្ទាប់ពីប្រកួតឈ្នះក្រុម អង់គ្លេស ២-០ នៅល្ងាចថ្ងៃទី ១៤ ខែកក្កដានេះ និងបានឡើងលើវេទិកា ទទួលបានមេដាយស្ពាន់ សម្រាប់ប្រទេសរបស់ខ្លួន។

ក្រុមតោបី អង់គ្លេស បានខំប្រឹង​ស្ទុះងើបមកវិញ ក្នុងពាក់កណ្ដាលម៉ោងទី២ដែរ តែកង្វះប្រសិទ្ធិភាព របស់ខ្សែប្រយុទ្ធ ក្នុងការទាត់បញ្ចូលទី បានធ្វើឲ្យក្រុមតោបី ទទួលបានត្រឹមលេខ៤ និងត្រឡប់ទៅមាតុភូមិវិញ ជាមួយការសោកស្ដាយ។

គ្រាប់បាល់ប៊ែលហ្សិក ទាំងពីរគ្រាប់ រកបាននៅនាទីទី ៤ ដោយខ្សែការពារខាងស្ដាំ កីឡាករ តូម៉ាស មើនីញ៉េ (Thomas Meunier) ដែលកំពុងទាត់ឲ្យក្រុម ប៉ារីស និងនៅនាទីទី ៨២ ដោយខ្សែប្រយុទ្ធ កីឡាករ អេដេន ហាហ្សា (Eden Hazard) ដែលទាត់ឲ្យក្រុម ឆែលស៊ី។

» វីដេអូសង្ខេង នៃការប្រកួតរវាងក្រុម ប៊ែលហ្សិក និងក្រុម អង់គ្លេស៖

រីឯចំណាត់ថ្នាក់លេខ១ (មេដាយមាស) និងលេខ២ (មេដាយប្រាក់) នឹងត្រូវក្រុមបារាំង និងក្រុម ក្រូអាស៊ី ជួបដណ្ដើមគ្នា នៅល្ងាច​ថ្ងៃស្អែក ដែលជាថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍ពិភពលោក។ អ្នកឈ្នះចេញពី​ការប្រកួតនោះ នឹងមានវាសនាលើកពាន ជាម្ចាស់ជើងឯកពិភពលោក សម្រាប់រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១៨នេះ រហូតដល់ ២០២២៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...